សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, January 15, 2016

តំណាងគណបក្សសង្រ្គោះជាតិ ២រូប ចូលរួមសង្កេតការបោះឆ្នោតនៅតៃវ៉ាន់ ដើម្បីដកស្រង់យកបទពិសោធន៍ក្នុងការផ្លាស់ប្ដូរសម្រាប់កម្ពុជា


ដោយ៖ សស៊ីណា

តំណាងគណបក្សសង្រ្គោះជាតិ ចំនួន២រូប បានចូលរួមសង្កេតការណ៏បោះឆ្នោត នៅប្រទេស​តៃ​វ៉ាន់ សម្រាប់ការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីលើកទី១៤ ដើម្បីសិក្សាស្វែងយល់ពី​បទ​ពិសោធន៍ យុទ្ធសាស្រ្ដនយោបាយ និងស្ថានភាពទូទៅនៃគណបក្ស​ប្រឆាំងរបស់​ប្រទេស​នៅ​​ក្នុង​តំប​ន់អាស៊ី និងជុំវិញពិភពលោក ក្នុងគោលដៅឆ្ពោះទៅកាន់មាគ៌ានៃការផ្លាស់​ប្ដូរថ្នាក់​ដឹក​​នាំជាតិ តាមបែបប្រជាធិបតេយ្យ។

ដំណើរបេសសកម្មសង្កេតការណ៏បោះឆ្នោតនេះ មានការចូលរួមដោយតំណាងគណបក្ស​សង្រ្គោះ​​ជាតិ២រូបគឺ លោក កែវ ភិរម្យ អ្នកតំណាងរាស្រ្ដ មណ្ឌលក្រចេះ និងកញ្ញា កឹម មនោ​វិទ្យា អគ្គនាយិការរង នៃអគ្គនាយកដ្ឋាន កិច្ចការសាធារណៈ គណបក្សសង្រ្គោះជាតិ ដើម្បី​ចូល​​រួម​​ពិនិត្យ អង្កេតតាមដាន ដំណើរការទិដ្ឋិភាពទូទៅនៃការបោះឆ្នោត និងការអនុវ​ត្តប្រ​ជា​ធិប​​តេយ្យ​​នៅប្រទេសតៃវ៉ាន់ ជាពិសេសយុទ្ធសាស្រ្ត ផែនការណ៏សកម្មភាព និងយន្ដការ​ប្រ​កួត​​ប្រជែង​​របស់​គណបក្សប្រឆាំង នៅប្រទេសតៃវ៉ាន់ ព្រោះ​គណបក្ស​ប្រជាធិប​តេយ្យ​ជឿន​លឿន​​ដែលជា​គណ​បក្សប្រឆាំងនេះ រំពឹងទុកថា​ ខ្លួននឹងឈ្នះឆ្នោតដឹកនាំរ​ដ្ឋាភិបាល​នៅថ្ងៃ​ទី១៧ មករា ខាងមុខនេះ។


កញ្ញា កឹម មនោវិទ្យា បានឲ្យដឹងថា ការចូលរួមសង្កេតការណ៏​បោះ​ឆ្នោត​នៅប្រទេសតៃវ៉ាន់នេះ ជា​បទពិសោធន៍ថ្មីមួយ ដែលអាចឲ្យយើងយល់កាន់តែច្បាស់អំពីស្ថានភាព​នយោបាយ​របស់​គណ​​បក្សប្រឆាំងនៅក្នុងតំបន់ ដែលបានខិតខំ និងជំរុញឲ្យមានការផ្លាស់ប្ដូរ ដោយសន្ដិវិធី គោរ​ពច្បាប់ និងការអនុវត្ដន៍លទ្ធិប្រជាធិបតេយ្យ គឺយកប្រជាពលរដ្ឋជាធំ ហើយបានផ្ដល់សិទ្ធិ​ជូនប្រជាពលរដ្ឋរបស់ខ្លួន ក្នុងការជ្រើសរើសមេដឹកជាតិ ដែលខ្លួនពេញចិត្ត នោះគឺការផ្លាស់ប្ដូរ​តាមរយៈការបោះឆ្នោតជាសាកល។

កញ្ញា កឹម មនោវិទ្យា បានបន្ដឲ្យដឹងទៀតថា កម្ពុជានឹងមានការបោះឆ្នោតនៅឆ្នាំ២០១៧ដែល ជា​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងការបោះឆ្នោតជាតិ នៅឆ្នាំ២០១៨ ហើយ​កញ្ញាសង្ឈឹមថា កម្ពុជានឹងមានការផ្លាស់ប្ដូរតាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិ​ធម៌ អហិង្សា និងប្រកបដោយតម្លាភាព ដើម្បីពង្រឹងនូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងចាត់​ទុកផលប្រយោជន៍ប្រជាពលរដ្ឋជាចំណុចអាទិភាពក្នុងការអភិវឌ្ឍន៍។

គួរជម្រាបថា បេសកកម្មនៃការសង្កេតការណ៍មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ ដែលរួមមានវត្តមានមន្ត្រីគណបក្សសង្រ្គោះជាតិនេះ ត្រូវបានរៀបចំរួមគ្នា​ដោយ​ក្រុមប្រឹក្សានៃអ្នកប្រជាធិបតេយ្យ និងអ្នកសេរីនិយមនៅអាស៊ី ហៅកាត់ថា(CALD) និង​គណបក្សប្រជាធិបតេយ្យជឿនលឿន(DPP) ដែលជាគណបក្សប្រឆាំងនៅប្រទេសតៃវ៉ាន់៕

1 comment:

yes