សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, January 14, 2016

កូនស្រីច្បងលោក មាជ សុវណ្ណារ៉ា ស្វែងរកអន្តរាគមន៏ ពីប្រធានាធិបតី សហរដ្ឋអាមេរិក លោកបារ៉ាក់ អូបាម៉ា

ដោយ៖វិទ្យុសង្គ្រោះជាតិ

កូនស្រីច្បងរបស់លោក មាជ សុវណ្ណារ៉ា បានសម្រេចចិត្ត សរសេរលិខិតមួយច្បាប់ ទៅកាន់ប្រធានាធិបតី សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា ក្នុងគោលបំណងស្នើសុំអន្តរាគមន៏ពីរូបលោក ចំពោះភាពអយុត្តិធម៌ទៅលើឪពុករបស់ខ្លួន ដែលមានសញ្ជាតិអាមេរិក ដោយប្រពន្ធ័តុលាការខ្មែរ ដែលរងឥទ្ធិពលនយោបាយ ពីសំណាក់អ្នកមានអំណាច កាត់ទោស ជាប់ពន្ធនាគារ២០ឆ្នាំ នៃការចោទពីបទឧក្រិដ្ឋ ជាមេដឹកនាំកុប្បកម្ម ដែលផ្ទុយពីសកម្មភាពរបស់ឪពុកខ្លួន ដោយគ្រាន់តែធ្វើការផ្សព្វផ្សាយពង្រីក ពីសេរីភាពតែប៉ុណ្ណោះ ។

ការសរសេរលិខិត ទៅកាន់លោកប្រធានាធិបតី សហរដ្ឋអាមេរិក ធ្វើឡើងក្នុងសប្តាហ៌នេះ ស្របពេលដែលលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីខ្មែរ នឹងចូលរួមជំនួបប្រជុំថ្នាក់ដឹកនាំនៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៏ ជាមួយសហរដ្ឋអាមេរិក នៅថ្ងៃទី១៥និង១៦ ខែកុម្ភះ ឆ្នាំ២០១៦ ខាងមុខនេះ។

នៅក្នុងលិខិតនោះ កញ្ញា មាជ សុជាតា ហៅ សាម៉ែនតា បានរៀបរាប់ពីអំណាចរបស់លោកហ៊ុន សែន ដែលក្តោបក្តាប់អំណាច៣៧ឆ្នាំនៅកម្ពុជា រួមជាមួយការរំលោភសិទ្ធិមនុស្ស និងករណីហិង្សាវាយមកលើអ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ជាដើម។

មាជ សុជាតា ក៏បានជម្រាបលោក បារ៉ាក់ អូបាយ៉ា ដោយក្តីកតុលក្តួលទៀតថា លោកប្រធានាធិបតី, ខ្ញុំនឹកឪពុកខ្ញុំណាស់ មិនថាប្អូនស្រីកណ្តាលជេន្នី មានអាយុ១១ឆ្នាំ ជាពិសេសប្អូនស្រីពៅ សារ៉ាយ អាយុ៧ឆ្នាំ មានក្តីទុក្ខព្រួយបំផុត រហូតធ្វើអោយរូបគេមានសតិអារម្មណ៌មិនហ្នឹងនរ ជាមួយការមិនយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រទៀតផង។ចំណែកម្តាយរបស់ពួកយើងបានក្លាយជាស្រី្តម្នាក់ រត់តាមពេលវេលាក្នុងការថែទាំកូនផង និងធ្វើជំនួញគ្រប់គ្រងកាសែតខ្មែរប៉ុស្តិ៍ផង រីឪពុកក៏មានជម្ងឺ ដោយរុញច្រានអោយនាងខ្ញុំវិលវល់ដោយមិនដឹងត្រូវធ្វើអ្វីនាងខ្ញុំមានអារម្មណ៌អស់សង្ឃឹម និងឈឺចុកចាប់យ៉ាងខ្លាំង។

មាជ សុជាតា ជំរាបលោក អូប៉ាម៉ា ទៀតថា ក្នុងវ័យរបស់ខ្ញុំអាយុប្រហាក់ប្រហែលកូនស្រីរបស់លោកប្រធានាធិបតី នាងខ្ញុំជឿជាក់ថាលោកពិតជាស្រឡាញ់កូនស្រីរបស់លោកខ្លាំង
ណាស់ ដូចឪពុករបស់យើងខ្ញុំ ក៏ស្រឡាញ់ពួកយើងខ្ញុំខ្លាំងណាស់ដែរ។

សូមបញ្ជាក់ថា កូនស្រីច្បងរបស់លោក មាជ សុវណ្ណារ៉ាគឺជាសិស្សម្នាក់ក្នុងចំណោមសិស្សអាមេរិកជាច្រើននាក់ទៀត នៅក្នុងសាលារៀនរបស់កញ្ញាត្រូវបានទទួលលិខិតសរសើរជាសិស្សពូកែពីប្រធានាធិបតីបារ៉ាក់ អូបាម៉ា កាលពីប៉ុន្មានឆ្នាំចុងក្រោយនេះ។

កូនស្រី២នាក់ក្នុងចំណោម៣នាក់ របស់លោកមាជសុវណ្ណារ៉ា បានទទួលលិខិតសរសើរជាសិស្សពូកែពីលោកប្រធានាធិបតីអាមេរិកគឺ កញ្ញា សុជាតា និងកុមារី ជេន្នីហ្វឺ។ កញ្ញា មាជ សុជាតា បានចាប់យកមុខវិជ្ជាសិក្សាជាវេជ្ជបណ្ឌិតផ្នែកវះកាត់ និងទទួលបន្ទុកការងារស្ម័គ្រចិត្តផ្នែកស្រាវជ្រាវឯកសារប្រវត្តិសាស្រ្ត និងនយោបាយនៅកម្ពុជា ប្រចាំថ្នាក់របស់នាងផងដែរ។

សូមបញ្ជាក់ថា លោក មាជ សុវណ្ណារ៉ា ប្រធាននាយកដ្ឋានព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយរបស់ គណបក្សសង្គ្រោះជាតិ ពេលនេះកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស ដោយត្រូវបានតុលាការ ចោទប្រកាន់យ៉ាងអយុត្តិធម៌ ជាអ្នកដឹកនាំអំពើកុប្បកម្ម នៅស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ដោយត្រូវកាត់ទោសជាប់ពន្ធនាគារ២០ឆ្នាំ និង ពិន័យជាថ្នាក់៨លានរៀលផងដែរ ៕

No comments:

Post a Comment

yes