សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, January 15, 2016

តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ខេត្តព្រៃវែង ទទួលជួបពលរដ្ឋរង​គ្រោះ​រៀងរាល់ថ្ងៃសុក្រ ក្នុងសប្តាហ៏នីមួយៗ ដើម្បីស្តាប់បង្វល់ និងដោះស្រាយបញ្ហា​ជូនពួកគាត់

ដោយ៖យ៉ន លីណេត

តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ មណ្ឌលព្រៃវែង លោក យ៉ែម បុញ្ញឫទ្ធិ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះ បានអញ្ជើញប្រចាំការ នៅការិយាល័យ​តំណាងរាស្ត្រ មណ្ឌលព្រៃវែង​ដើម្បី​ទទួល​ជួបប្រជាពលរដ្ឋ ស្តាប់ពីទុក្ខកង្វល់ និងបញ្ហាផ្សេងៗដែលពួកគាត់ជួបប្រទះ ដើម្បី​ជួយ​រក​ដំណោះស្រាយ ។

លោក យ៉ែម បុញ្ញឬទ្ធិ បានឲ្យដឹងថា ការផ្តល់សេវាជូនប្រជាពលរដ្ឋតាមរយៈការចុះជួបផ្ទាល់ ដើម្បីសិក្សាស្វែងយល់ ពីបញ្ហាដល់មូលដ្ឋាន និងជួបផ្ទាល់នៅការិយាល័យតំណាងរាស្រ្ត គឺជា​ការធ្វើវិមជ្ឈការអំណាចមួយដល់ថ្នាក់ដឹកនាំ ក្នុងការធ្វើការងារយ៉ាងមានប្រសិទ្ធភាព និងប្រ​សិទ្ធ​ផលសម្រាប់ប្រជាជាតិផងដែរ ។

លោកបានបន្តទៀតថា ការិយាល័យតំណាងរាស្ត្រ មណ្ឌលព្រៃវែង ស្វាគមន៍អ្នកតំណាង​រាស្ត្រ​មណ្ឌលព្រៃវែងទាំង១១រូប អាចមកប្រចាំការដើម្បីទទួលជួបប្រជាពលរដ្ឋ ស្តាប់ពីទុក្ខកង្វល់ និងបញ្ហាផ្សេងៗដែលពួកគាត់ជួបប្រទះ ដើម្បីជួយរកដំណោះស្រាយ ក្នុងភាពជាតំណាង ហើយ​សេវាបម្រើរាស្ត្រ កាន់តែច្រើន គឺកាន់តែប្រសើរ ដើម្បីជាផលប្រយោជន៍ដល់ប្រជាជាតិ ។


លោក យ៉ែម ​បុញ្ញាប្ញទ្ធិ បញ្ជាក់ទៀតថា ជាពិសេសការចុះជួបប្រជាពលរដ្ឋផ្ទាល់បែបនេះ ធ្វើឲ្យ​ថ្នាក់​ដឹកនាំមើលឃើញកាន់តែ​ច្បាស់ ពី​ទុក្ខលំបាកពិតប្រាកដរបស់រាស្រ្ត ហើយក៏ដឹងថា​នៅ​តាម​មូល​ដ្ឋាន ប្រជាពលរដ្ឋ​ដែលជួបទុក្ខ​លំ​បាកមានច្រើន ដែលកន្លងមកថ្នាក់ដឹកនាំ​មិន​ដែល​ដឹង នៅពេលមានការទទួលជួបប្រ​ជាពល​រដ្ឋនៅការិយាល័យតំណាងរាស្ត្រផ្ទាល់ ដូចនេះគឺពួក​គាត់​អាច​ប្រាប់ពីទុក្ខលំបាកខ្លួន​បានដោយផ្ទាល់ ដល់តំណាងរាស្រ្តដែលប្រចាំការនៅទីនោះ ។

ប្រជាពលរដ្ឋខេត្តព្រៃវែង មានការសប្បាយរីករាយដែលថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ តែង​តែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ និងតែងតែជួយរកដំណោះស្រាយជូនពួកគាត់​ដែលជួប​ទុក្ខលំបាកនៅតាមមូលដ្ឋាន ។

គួរបញ្ជាក់ថា នេះជាជំហានមួយទៀតរបស់គណបក្សសង្រ្គោះជាតិ ​ក្នុងការអញ្ជើញទៅប្រចាំ​ការ​​នៅការិយាល័យតំណាងរាស្រ្តមណ្ឌលរបស់ខ្លួន ដើម្បីជួប និងជួយដោះស្រាយទុក្ខលំបាក បញ្ហាផ្សេងៗជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយការិយាល័យតំណាងរាស្ត្រខេត្តព្រៃវែង អ្នកតំ ណាងរាស្រ្តគណបក្សសង្គ្រោះជាតិ និងអញ្ជើញទៅប្រចាំការជួបពលរដ្ឋរងគ្រោះ នៅរៀរាល់ ថ្ងៃសុក្រ សប្តាហ៏នីមួយៗ​​ ៕ 

No comments:

Post a Comment

yes