សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, November 23, 2015

ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ក្រោយជំនួបកំពូលជាមួយលោកប្រធាន សម រង្ស៊ី និងលោកអនុប្រធាន កឹម សុខា នាំយកលទ្ធផលជំរាបជូន មន្រ្តី សកម្មជន គណបក្ស នៅខេត្តសៀមរាប និងខេត្តកំពង់ធំ

ដោយ៖វីរជន

ថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង​ ឆៃអ៊ាង និងលោក យ៉ែម បុញ្ញាប្ញទ្ធិ ក្រោយជំនួបកំពូលជាមួយលោកប្រធាន សម រង្ស៊ី និងលោកអនុប្រធាន កឹម​ សុខា នៅទីក្រុង​ម៉ា នីល ប្រទេសហ្វីលីពីន នៅថ្ងៃទី២២ វិច្ឆិកា បាននាំយកលទ្ធផល និងគោលជំហររបស់គណបក្ស​ ជំរាបជូនដល់ មន្រ្តី សកម្មជនគណបក្ស នៅខេត្តសៀមរាប និង ខេត្តកំពង់ធំ ។

ក្នុងឱកាសជួបសំណេះសំណាលជាមូយ មន្រ្តី សកម្មជន គណបក្ស នៃខេត្តសៀមរាប​ និងខេត្តកំ ពង់ធំ លោក អេង​​ ឆៃអ៊ាង និងលោក យ៉ែម បុញ្ញប្ញទ្ធិ បានជំរាបជូនពីស្ថានការណ៏នយោបាយ​ចុងក្រោយនៅកម្ពុជា នៃការធ្វើទុកបុកម្នេញរបស់គណបក្សកាន់អំណាច មកលើគណបក្ស​សង្គ្រោះជាតិ ដើម្បីជាការសំឡុត គំរាមកំហែង និងបំបែកបំបាក់ ដែលជានយោបាយវប្បធម៌​ចាស់ នៃគណបក្សមួយនេះតែងតែធ្វើ ។


ក្នុងនោះថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្ស​ ក៏បានជំរាបជូនពីការអន្ទងរបស់គណបក្សប្រជាជន ដើម្បីនាំគណបក្សសង្គ្រោះជាតិ ចូលទន្ទាក់របស់ខ្លួន ក្នុងរឿងហិង្សាផងដែរ ដូចអ្វីដែលគេបានធ្វើ នាពេលកន្លងមកថ្មីៗនេះ តែទោះជាយ៉ាងណា គណបក្សសង្គ្រោះជាតិ មិនចាញ់ល្បិចកល និង មិនដើរលើផ្លូវដែលគណបក្សប្រជាជន បានរៀបចំទុកជាមុននោះឡើយ​ ។

ដូចគ្នានេះផងដែរ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ទាំងពីររូប ក៏បានជំរាបដល់មន្រ្តី ថ្នាក់ដឹកនាំ សកម្មជន គណបក្សសង្គ្រោះជាតិ ខេត្តសៀមរាប និងខេត្តកំពង់ធំ ពីការគ្មានការបែកបាក់គ្នាណា មួយ រវាងថ្នាក់ដឹកនាំកំពូលរបស់គណបក្សសង្គ្រោះជាតិ លោកប្រធាន សម រង្ស៊ី និងលោក​អនុ​ប្រធាន កឹម សុខា​ ឡើយ ដែលពេលនេះលោកទាំងពីរកំពុង​ពេញបំពេញ​បេសកកម្មការងារ​យ៉ាង​មមាញឹក ជាមួយអន្តរជាតិ ដើម្បីអោយមានការជួយអន្តរាគមន៏ ពីបណ្តាប្រទេសទាំងនោះ ក្នុង​ការ​ជួយនាំមកនូវស្ថេរភាពនយោបាយ ក្នុងប្រទេសអោយមានភាពល្អប្រសើរឡើងវិញ ពិសេស​គឺ​ការ​នាំយកលទ្ធិប្រជាធិបតេយ្យមកកម្ពុជា ពិតប្រាកដ ដែលមិនមែនគ្រាន់តែជា​ការមាន​នៅលើ​ក្រ​ដាស់​តែប៉ុណ្ណោះ ។


ដូចគ្នានេះ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ លោក អេង​​​ ឆៃអ៊ាង និងលោក យ៉ែម បុញ្ញាប្ញទ្ធិ ក៏ បានជំរាបពីគោលជំហររបស់គណបក្ស នៅតែប្រកាន់ភ្ជាប់នូវវប្បធម៌សន្ទនា អហិង្សា ដោយមិន​យក​​ខ្មែរណាម្នាក់ធ្វើជាសត្រូវ ក្នុងនាមឈាមជ័រ និងពូជខ្មែរតែមួយ ។
ដូចគ្នានេះ ចុងក្រោយថ្នាក់ដឹកនាំគណបក្ស ក៏បានជំរាបជូន មន្រ្តី ថ្នាក់ដឹកនាំ សកម្មជន របស់​ខេត្ត​សៀមរាប​ និងខេត្តកំពង់ធំ ពីការត្រៀមខ្លួនក្នុងជ្រើសរើសបេក្ខជន សម្រាប់ការឈរឈ្មោះ​ ​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់​ នៅឆ្នាំ២០១៧ខាងមុខ ដើម្បី​ឈានទៅ​ទទួល​បាន​ជោគ​ជ័យ នៅការបោះឆ្នោតជាតិ អាណត្តិទី៦ ឆ្នាំ២០១៨ផងដែរ ព្រោះក្នុងដំណាក់កាលនេះ ប្រជាពលរដ្ឋគ្រប់បជ្ឈដ្ឋាន គាំទ្រគណបក្សសង្គ្រោះជាតិ ដើម្បីចង់អោយមានការផ្លាស់ប្តូរនៅ​កម្ពុជា ក្រោមការដឹកនាំគណបក្សប្រជាជន ជាង៣៦ឆ្នាំកន្លងមក ៕ 

No comments:

Post a Comment

yes