សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 26, 2015

គណបក្សសង្គ្រោះជាតិ សម្រេចជ្រើសតាំងថ្នាក់ដឹកនាំ ចុះជួប ពន្យល់ និងផ្សព្វ ផ្សាយ ព័ត៌មាន គោលនយោបាយគណបក្ស ដល់ថ្នាក់មូលដ្ឋាន

ដោយ៖វីរជន

គណបក្សសង្គ្រោះជាតិ បន្ទាប់ពីជួបប្រជុំថ្នាក់ដឹកនាំ ថ្នាក់ជាតិ និងថ្នាក់ខេត្ត កាលពីថ្ងៃទី២៤ វិច្ឆិកា សម្រេចក្នុងការចាត់តាំងថ្នាក់ដឹកនាំ ចុះជួប បន្យល់ និងផ្សព្វផ្សាយព័ត៌មាន គោលនយោ​បាយគណបក្ស ដល់ថ្នាក់មូលដ្ឋាន ដែលនេះគឺជាដាក់ចេញ នូវផែនការ យុទ្ធសាស្ត្រនយោបាយ​រយៈ​ពេល​ខ្លី របស់គណបក្ស ស្របតាមស្ថានភាពនយោបាយបច្ចុប្បន្ន ។

លោកប្រធាន ស្តីទី កឹម សុខា​ ក្នុងលិខិតចុះហត្ថលេខា នៅថ្ងៃទី២៥ វិច្ឆិកា បានចាត់​តាំងជា​បន្ទាន់​នូវក្រុមការងារថ្នាក់ជាតិ​​ ដើម្បី​ផ្សព្វផ្សាយនូវផែនការ យុទ្ធសាស្ត្រនយោបាយ ដល់ថ្នាក់ដឹក​នាំ​មូល​ដ្ឋានគ្រប់ខេត្ត  រាជធានី​ នៅទូ​ទាំងប្រទេស ។


ក្នុងនោះ ថ្នាក់ដឹកនាំគណបក្ស ដែលត្រូវបានលោកប្រធាន ស្តីទី កឹម សុខា​ ចាត់តាំងរួមមាន លោក អេង ឆៃអ៊ាង លោក យ៉ែម បុញ្ញាប្ញទ្ធិ លោក យឹម សុវណ្ណ លោក គឹមសួរ ភីរទ្ធិ លោក ម៉ៅ មុន្នីវណ្ណ និងលោក សុន ឆៃ សម្រាប់សមាជិកបម្រុង ត្រូវបានផ្តល់សេចក្តីទុកចិត្តជូនលោក អ៊ូ ច័ន្ទប្ញទ្ធិ ។

ចំណែកក្រុមគោលដៅ គឺជាក្រុមការងារ និងក្រុមទ្រទ្រង់ រាជធានី ខេត្ត ជាក្រុមប្រឹក្សា និងគណៈ កម្មាធិការប្រតិបត្តិ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រួមទាំង ក្រុមប្រឹក្សាឃុំ សង្កាត់​ក្នុងទីរួមខេត្ត ៕

No comments:

Post a Comment

yes