សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, November 23, 2015

គណបក្សប្រជាជន ត្រូវតែបញ្ចប់វប្បធម៌ ដោយប្រើប្រព័ន្ធតុលាការជាឈ្នាន់ ដើម្បីបំបិតសិទ្ធិសេរីភាពរបស់គណបក្សសង្គ្រោះជាតិ


ដោយ៖វីរជន

មួយរយៈចុងក្រោយនេះ គណបក្សប្រជាជនរបស់លោក ហ៊ុន សែន បានប្រើប្រព័ន្ធតុលាការ ដែលជាឈ្នាន់របស់ខ្លួន ដើម្បីបំបិតសិទ្ធិសេរីភាពរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និង​សកម្មជនថ្នាក់មូលដ្ឋាន ក្នុងន័យគំរាមកំហែង ។

ដោយក្នុងនោះ បក្សកាន់អំណាចមួយនេះ ក្រោយគណបក្សសង្គ្រោះជាតិ ចាក់ចំណុចខ្សោយ​របស់​ខ្លួនចំៗ ពីសំណាក់លោកប្រធាន សម រង្ស៊ី និងលោកអនុប្រធាម កឹម សុខា និងការមិន​ស្វាគមន៏​វត្តមានរបស់លោក ហ៊ុន សែន ពីសំណាក់ប្រជាពលរដ្ឋខ្មែរ នៅប្រទេសបារាំង និងសហ​រដ្ឋអាមេរិក ធ្វើអោយរូបលោកឆេះកំដៅឡើងភ្លាមៗ ។


ក្នុងនោះ មានទាំងការគំរាម របស់លោក ហ៊ុន សែន ធ្វើបាតុកម្មតប ក៏បានកើតឡើង ពីការដក​​តំ​ណែង​របស់លោកអនុប្រធាន កឹម សុខា ចេញពីអនុប្រធានទី១ នៃរដ្ឋសភា ការប្រើហិង្សាលើ​អ្នក​តំណាង​រាស្រ្តគណបក្សសង្គ្រោះជាតិ ជាពិសេសការប្រើប្រព័ន្ធ​តុលា​កា​រចេញដីកា​ចាប់ខ្លួ​នលោ​ក​ប្រធាន​ សម រង្ស៊ី ដែលជាដីការលត់តាំងពីឆ្នាំ២០១៣  ការដក​អភ័យឯកសិទ្ធិសភា​របស់​លោក​ប្រធាន ដោយគណៈកម្មាធិការអចិន្ត្រៃយ៏ នៃរដ្ឋសភា គ្មានការប្រជុំពេញអង្គ រដ្ឋសភា ដែលខុស​និង​ច្បាប់​ទាំងស្រុងក៏ធ្វើទាំងបំពាន និងការលុបឈ្មោះចេញពីបញ្ចីឈ្មោះអ្នកតំណាងរាស្រ្ត អាណត្តិទី៥ ក៏ដូចជាថ្ងៃទី២០ វិច្ឆិកា តុលាការបានចេញដីកាថ្មីមួយទៀត បង្គាប់ឲ្យលោកប្រធាន សម រង្ស៊ី ចូលខ្លួន​ឆ្លើយបំភ្លឺនៅតុលាការ ថ្ងៃទី០៤ ធ្នូ ជុំវិញករណីពាក់ព័ន្ធ​ក្នុងសំណុំ​រឿង​របស់​លោក ហុង សុខហួរ ដោយក្នុងដីកានោះ បញ្ជាក់ពីការមិនចូលខ្លួនរបស់លោកប្រធាន សម រង្ស៊ី តុលាការ​​ និងចេញ​ដីកាចាប់ខ្លួន ។

ដែលករណីទាំងនេះ បង្ហាញអោយឃើញយ៉ាងច្បាស់ពីអំណាចតុលាការនយោបាយ ក្រោមការ បញ្ជារបស់មនុស្សតែម្នាក់ ក្រោយពីមើលឃើញពីការធ្លាក់ប្រជាប្រិយភាពរបស់ខ្លួន ទាំងនៅលើ ឆាកជាតិ និងអន្តរជាតិ ពិសេសការលែងគាំទ្រពីសំណាក់ប្រជាពលរដ្ឋខ្មែរ ក្នុងការបោះ​ឆ្នោត​ជ្រើសរើស​​តំណាងរាស្រ្ត និងនាយករដ្ឋមន្រ្តី អាណត្តិទី៦ ឆ្នាំ២០១៨ខាងមុខ ៕

No comments:

Post a Comment

yes