សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, October 1, 2015

ប្រធានចលនាខ្មែរអ៊ីស្លាម គណបក្សសង្គ្រោះជាតិ បំពេញបេសកម្ម នៅសហរដ្ឋអាមេរិក ដើម្បីស្វែងរកជំនួយជួយខ្មែរអ៊ីស្លាម


ដោយ៖វីរជន

លោក ឯល រ៉ាហ្វើត ប្រធានចលនាខ្មែរអ៊ីស្លាម គណបក្សសង្គ្រោះជាតិ និងទៅបំពេញបេសកកម្មការងារ នៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៥ ខែតុលា នេះតទៅ ។

ក្នុងដំណើរបំពេញបេសកកម្មការងាររបស់លោក ឯល រ៉ាហ្វើត នៅសហ រដ្ឋអាមេរិក ដើម្បីជួបជាមួយខ្មែរ អ៊ីស្លាមនៅទីនោះ ក៏ដូចជាបងប្អូនប្រ ជាពលរដ្ឋខ្មែរ ដើម្បីស្វែងរកជំនួយ ជួយខ្មែរអ៊ីស្លាមនៅប្រទេសកម្ពុជា ដែលកំពុងជួបការខ្វះខាត ។

ដូចគ្នានេះ ជំនួយដែលសប្បុរបជនខ្មែរអ៊ីស្លាម និងខ្មែរនៅសហរដ្ឋអាមេ រិក ក៏និងជួយក្នុងការកសាងព្រះវិហារ សម្រាប់សំរួលការថ្វាយបង្គំរបស់ សាសនិកអ៊ីស្លាមផងដែរ រួមទាំងការជួស ជុល និងការកសាងហេដ្ឋារច នាសម្ព័ន្ធនានាមួយចំនួនជូនខ្មែរអ៊ីស្លាម ។ 


ក្នុងដំណើរបេសកកម្មរបស់លោក ឯល រ៉ាហ្វើត ទៅសហរដ្ឋអាមេរិក និងចាប់ផ្តើមនៅសហគមន៏អ៊ីស្លាម នៅរដ្ឋ Massachusetts រួចបន្តជួបសំណេះសំណាលជាមួយបងប្អូនខ្មែរអ៊ីស្លាម នៅរដ្ឋ California, Washington state, Texas, Arezona,Washington DC និងរដ្ឋផ្សេងទៀត៕

No comments:

Post a Comment

yes