សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 24, 2015

គណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ ចាត់ទុកស្រ្តី និងយុវជន គឺជាកម្លាំងស្នូល ក្នុងការឆ្ពស់ទៅទទួលបានជ័យជំនះនាពេលខាងមុខ

ដោយ៖វីរជន

គណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ បានចាត់ទុកយុវជន និងស្រ្តីគឺជាស្នូលដ៏រឹងមាំរបស់គណ បក្ស ក្នុងការឆ្ពស់ទៅទទួលបានជោគជ័យលើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅ ឆ្នាំ២០១៧ និងការបោះឆ្នោតជាតិ នៅឆ្នាំ២០១៨ខាងមុខនេះ ។

លោក ម៉ន ផល្លា ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ បាន ប្រាប់វិទ្យុសង្គ្រោះជាតិ ឲ្យដឹងថា មូលហេតុដែលគណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ ចាត់​ទុក​ស្រ្តី និងយុវ​ជន គឺជាកម្លាំងស្នូលរបស់គណបក្ស ព្រោះយុវជន គឺជាអ្ន​កបន្តវេន និងអ្នកជំរុញ​ឲ្យ​មាន​ការផ្លាស់ប្តូរ ចំណែកស្រ្តីរបស់​គណបក្ស គឺមាន​ភាពក្លាហាន រឹងមាំ​​ និងជាចលករក្នុងការ​ស្វែងរកសម្លេងគាំទ្រមកលើគណបក្ស ។

លោក ម៉ន ផល្លា បន្ថែមទៀតថា ដូចគ្នានេះ ទាំងយុវជន និងស្រ្តីគណបក្ស ក៏មានតួនាទីសំខាន់ ផងដែរ ក្នុងការជម្រុញឲ្យប្រជាពលរដ្ឋគ្រប់រូប ចូលរួមធ្វើអត្តសញ្ញាណប័ណ្ណ សម្រាប់បំរើឲ្យរាល់ តម្រូវការរបស់ពួកគាត់ ពិសេសគឺការបោះឆ្នោត ដែលពលរដ្ឋគឺជាម្ចាស់អំណាច ម្ចាស់ប្រទេស សម្រាប់ជ្រើសរើសថ្នាក់ដឹកនាំទាំងថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ ។


គួរជំរាបផងដែរ គណបក្សសង្គ្រោះជាតិ​ និងជម្រុញឲ្យប្រជាពលរដ្ឋតាមមូលដ្ឋាន តាមរយៈយុវ​ជន ស្រ្តី និងថ្នាក់ដឹកនាំគណបក្ស ឲ្យពលរដ្ឋគ្រប់រូបធ្វើអត្តសញ្ញាណប័ណ្ណថ្មី សម្រាប់​​បំរើ​ឲ្យ​ការ​ចុះ​ឈ្មោះ និងការបោះឆ្នោតនាពេលខាងមុខ ព្រោះការផ្លាស់ប្តូរនៅកម្ពុជាធ្វើ​ឡើង តាមរយៈ​ការ​បោះ​ឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ ដែលពលរដ្ឋគឺជាម្ចាស់អំណាច ក្នុង ការសម្រេច​ជោគវា​ស្នា​ប្រទេសជាតិ ៕  

No comments:

Post a Comment

yes