សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, April 25, 2015

អាជ្ញាធរស្រុកបទុមសាគរឃុំឃិតជាមួយឈ្មួញឲ្យមានការបោះស៊ុមចិញ្ចឹមគ្រែងអាណាធិបតេយ្យធ្វើឲ្យប៉ះពាល់ការនេសាទរបស់ពលរដ្ឋ


ប្រជាពលរដ្ឋក្រីក្រ ក្នុងភូមិស្រែថ្មី ឃុំថ្មស ស្រុកបទុមសាគរ ក្នុងខេត្តកោះកុង ជាច្រើនគ្រួសារ សម្រក់ទឹកភ្នែកកើតទុក្ខមិនសុខចិត្ត ដោយសារមានអ្នកមានលុយ មានអំណាចមកពីតំបន់ក្រៅ ធ្វើការឃុបឃិតជាមួយអាជ្ញាធរមូលដ្ឋាន  បោះស៊ុមចិញ្ចឹមគ្រែងផ្ដាច់មុខ ប៉ះពាល់ដល់ការប្រមូលផលនេសាទរបស់អ្នកភូមិមូលដ្ឋាន។

        ក្នុងវេទិការសំណេះសំណាលរវាងអ្នកតំណាងរាស្រ្ត និង ម្ចាស់ឆ្នោត ក្នុងស្រុក បទុមសាគរ កាលពីថ្ងៃទី ២៤ ខែមេសា តំណាងពលរដ្ឋរងគ្រោះម្នាក់ លោក ប៉ុង ប៉ាត់ មានប្រសាសន៍ថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មានបុគ្គលមានអំណាច​ មានលុយ ធ្វើការឃុបឃិតជាមួយអាជ្ញាធរមូលដ្ឋាន បានធ្វើការបោះបង្គោល វាទទីធ្វើជាកម្មសិទ្ធិឯកជន ទៅលើតំបន់ទឹករាក់ និង តំបន់ភក់ជិតព្រៃកោះកាង ដែលប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅរបស់ពលរដ្ឋមូលដ្ឋាន។ លោកបន្ថែមថា សព្វថ្ងៃពលរដ្ឋរស់នៅក្នុងជីវភាពខ្វះខាត ពីព្រោះមុខរបរដែលជាប្រភពចំណូលរបស់អ្នកភូមិស្រែថ្មី គឺរបររាវគ្រែងធម្មជាតិ ដែលពេលនេះ ត្រូវបានគេគម្រាម និង រារាំងមិនឲ្យធ្វើការនេសាទធំទូលាយដូចមុននោះទេ។

        ពលរដ្ឋរងគ្រោះម្នាក់ទៀត អ្នកស្រី នាង ញ៉ាំ ឲ្យដឹងដែរថា ប្រជាពលរដ្ឋធ្លាប់បាន លើកគ្នាទៅតវ៉ា ដើម្បីសុំអន្តរាគមន ពីសំណាក់អាជ្ញាធរភូមិ ឃុំ ជាច្រើនលើកមកហើយ ប៉ុន្តែមិនដែលទទួលបានការដោះស្រាយណាមួយជាក់លាក់ ជូនពលរដ្ឋរងគ្រោះនៅឡើយទេ ដែលនាំឲ្យពលរដ្ឋទទួលរងនៅការអស់សង្ឃឹមយ៉ាងខ្លាំង។ អ្នកស្រីបន្ថែមថា ពលរដ្ឋក្រីក្រ ដែលទៅនេសាទបន្តិចបន្តួច ត្រូវបានអាជ្ញាធរទាប្រាក់ និង រងការគំរាមកំហែងប្រើប្រាស់ហឹង្សា ជេរប្រមាថ ចាប់ដាក់គុក ពីសំណាក់ម្ចាស់ស៊ុមអានាធិបតេយ្យទាំងអស់នោះទៀតផង។

        ពលរដ្ឋក្រីក្រ រងគ្រោះ ក្នុងភូមិស្រែថ្មីទាំងអស់ ស្នើសុំទៅអាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ជួយដោះស្រាយបញ្ហានេះ ឲ្យបានឆាប់រហ័ស គឺត្រូវហាមឃាត់ កុំឲ្យមានការហ៊ុមព័ទ្ធ ធ្វើស៊ុមអានាធិបតេយ្យនេះតទៅទៀត ដោយអនុញ្ញាតឲ្យពលរដ្ឋអាចចូលទៅ រាវយកគ្រែងដូចធម្មតាឡើងវិញ។

        ពាក់ព័ន្ធនឹងករណីនេះ សមាជិកព្រឹទ្ធសភា គណបក្សសង្រ្គោះជាតិ លោក យូ សៀងហេង មានប្រសាសន៍ថា ជារឿងគួរឲ្យសោកស្ដាយ ដែលអាជ្ញាធរមូលដ្ឋាន បាន
បណ្ដោយឲ្យមានការ វាទទីរបស់ឯកជនយ៉ាងអានាធិបតេយ្យដូចនេះ ពីព្រោះទន្លេ ស្ទឹង បឹងបួរ រួមនឹង សមុទ្រផង ជាទ្រព្យសម្បតិ្តរបស់រដ្ឋ របស់ពលរដ្ឋទាំងអស់គ្នា។ លោកសន្យាជួយពន្លឿនករណីនេះ ឲ្យមានការ ដោះស្រាយឆាប់រហ័ស ដើម្បីឲ្យពលរដ្ឋអាចប្រកបរបរទទួលទាន និងជីវភាពប្រសើរ ដូចកាលពីមុនវិញ។

        ការរំលោភសិទ្ធនេសាទរបស់អ្នកមានអំណាច គឺជាបញ្ហាដែលកំពុងញ៉ាំញី ស្ទើគ្រប់ទិសទី ក្នុងទឹកដីនៃខេត្តកោះកុង ដែលបានបង្កការលំបាកយ៉ាងខ្លាំង ដល់ជីវភាព និងការរស់នៅពលរដ្ឋរងគ្រោះក្រីក្រ ស្របពេលដែល អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់  របស់រដ្ឋាភិបាល ហាក់មិនអាចជួយដោះស្រាយជូនពល រដ្ឋបាននៅឡើយ។

        គណបក្សសង្គ្រោះជាតិនៅពេលដឹកនាំរដ្ឋភិបាល នឹងធ្វើការបង្រ្កាបទៅលើរាល់ សកម្មភាពនេសាទខុសច្បាប់ ពីសំណាក់ជនបរទេស រួមនឹងក្រុមហ៊ុនមានអំណាច នានា នៅក្នុងដែនសមុទ្ររបស់កម្ពុជា ដោយបង្កើតសាវាគាំពារដល់ពលរដ្ឋជាអ្នកនេសាទក្រីក្រ ឲ្យទទួលបានសិទ្ធិពេញលេញមកវិញ ដោយចាត់ទុកការលំបាករបស់ពល រដ្ឋជាការលំបាករបស់ខ្លួន មិនដូចអ្វីដែលរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាកំពុងតែប្រព្រឹត្តនោះទេ៕

No comments:

Post a Comment

yes