សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, November 1, 2014

មេដឹកនាំដែលក្បត់ឆន្ទៈប្រជាពលរដ្ឋមិនហ៊ានចុះជួបជាមួយពលរដ្ឋក្នុងការបង្កើតវេទិការស្តាប់កង្វល់និងរកដំណោះស្រាយរាល់គ្រប់បញ្ហាជូនពលរដ្ឋដែលជាម្ចាស់ឆ្នោតឡើយ


សម្រាប់មេដឹកនាំប្រទេសកម្ពុជា ដែលកាន់អំណាចយូរ ពុករលួយ បំផ្លាញជាតិ ក្បត់ឆន្ទៈរបស់ប្រ ជាពលរដ្ឋ​ ដែលជាម្ចាស់ឆ្នោត ម្ចាស់អំណាច មិនហ៊ានក្នុងការចុះជួបជាមួយពលរដ្ឋឡើយ ។

នេះជាទដ្ឋភាពពិតនៅក្នុងសង្គមកម្ពុជា ក្រោមការដឹកនាំរដ្ឋាភិបាលដោយគណបក្ស​ប្រជាជន អស់រយៈពេលជាង៣៤ឆ្នាំ ដែលបានធ្វើខុសជាច្រើនអនេកមកលើពលរដ្ឋរបស់ខ្លួន និងប្រទេស​ជាតិ ដ៏សែនអភ័ព្វមួយនេះ ។

ថ្លែងទៅកាន់ប្រជាពលរដ្ឋ ក្នុងពិធីដង្ហែអង្គកឋិនទាន ទៅវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា អស់ កាលត្រីមាស ក្នុងព័ទ្ធសីមា វត្តធ្នង់ ស្ថិតនៅឃុំណាំតាវ ស្រុកភ្នំស្រុក និងនៅឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣១ តុលា ២០១៤ លោកប្រធានថា មានតែ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទេ ដែលជានិច្ចជាកាល តែងតែចុះជួបជាមួយប្រជាពលរដ្ឋ បង្កើតវេទិការ សា្តប់កង្វល់ពលរដ្ឋ ទទួលពាក្យបណ្តឹង រកដំណោះស្រាយជូនពលរដ្ឋ ដើម្បីផ្តល់ យុត្តិធម៌ ជាផលប្រយោជន៏សម្រាប់ពួកគាត់ ។

ខុសគ្នាដាច់ស្រឡះ ពីគណបក្សគេមួយទៀតនោះ ដែលមិនហ៊ានក្នុងការចុះជួបពលរដ្ឋ បង្កើត​វេទិ​ការ សំណេះសំណាល និងបើកជជែកសួរសំនួរដេញដោលឡើយ កត្តាទាំងនេះបណ្តាលមក ពី គេបានធ្វើបាបរាស្រ្ត និងបំផ្លាញជាតិ ទើបគេមិនហ៊ានក្នុងការចុះ​ជួបពលរដ្ឋដូច្នេះ ហើយចាំតែ​ដល់ថ្ងៃចុះចែកក្រម៉ា សារ៉ុង ប៊ីចេង គំរាមកំហែង ឲ្យគេបោះឆ្នោតឲ្យខ្លួនតែប៉ុណោះ ។


លោកបន្តទៀតថា សម្រាប់ដំណាក់កាលនេះ វប្បធម៌របស់គេរបៀបនោះ គឺមិនអាចទៅរួចទៀត ទេ ព្រោះប្រជាពលរដ្ឋខ្មែរសព្វថ្ងៃ គឺយល់ដឹងច្បាស់ណាស់ ថាអ្នកណាខុសអ្នកណាត្រូវ អ្នកណា បំរើរាស្រ្ត បំរើជាតិ អ្នកណាធ្វើបាបរាស្រ្ត និងបំផ្លាញជាតិនោះ ។

ចូលបងប្អូនក្រឡែកមើល សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ អាណត្តិទី៥ ឆ្នាំ២០១៣ ប្រជាពលរដ្ឋ​ខ្មែរស្ទើរតែទាំងអស់ បានផ្តល់ទំនុកចិត្ត និងផ្ញើរវាសនា បោះឆ្នោតគាំទ្រមកលើគណបក្ស​សង្គ្រោះជាតិ ដើម្បីឲ្យគណបក្សសង្គ្រោះជាតិ បានដឹកនាំប្រទេស ក្នុងការឆ្ពស់ទៅរកកាអភិវឌ្ឍន៏ ពិត តែការផ្តល់សេចក្តីទុកចិត្តរបស់ពលរដ្ឋមកលើគណបក្សសង្គ្រោះជាតិ ត្រូវបានខកខាន​ទៅ​វិញ បណ្តាលមកពី គជប ដែលមិនឯករាជ្យបានឆក់ប្លន់ឆន្ទៈពលរដ្ឋ លួចសន្លឹកឆ្នោតទៅឲ្យគណ បក្សប្រជាជន ដោយត្រង់ៗ ដើម្បីឲ្យគណបក្សនោះបានបន្តកាន់អំណាចបន្តទៀត ដែលធ្វើឲ្យ​ពលរដ្ឋម្ចាស់ឆ្នោតម្ចាស់អំណាច ថ្កោលទោសយ៉ាងខ្លាំងបំផុតចំពោះ គជប បំរើបក្សមួយនេះ ដែលមិនបំរើជាតិ និងពលរដ្ឋនោះ ។

ហេតុផលទាំងអស់នេះហើយ ទើបឈានដល់ដំណាក់កាល ដែលគណបក្សសង្គ្រោះជាតិ ពុះជ្រាក ក្នុងការសម្រេចចូលប្រជុំសភា ដើម្បីទៅយកតំណែង ដែលពលរដ្ឋម្ចាស់ឆ្នោតបានផ្តល់ មកឲ្យគណបក្សសង្គ្រោះជាតិ សល់ពីការលួចបន្លំនៅចំនួន៥៥កៅអី ដើម្បីទៅតតាំងគ្នាក្នុងសភា ផ្តល់យុត្តិធម៌ជូនម្ចាស់ឆ្នោត ដែលចង់ឲ្យមានការផ្លាស់ប្តូរ រហូតឈានដល់ដំណាក់កាលសម្រេច ក្នុងការប្តូរ គជប ដូចអ្វីដែលម្ចាស់ឆ្នោតចង់បាន ឆ្លងតាមរយៈនៃការតស៊ូរយ៉ាងស្វិតស្វាញរបស់ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ។


សរុបសេចក្តីមក មានតែគណបក្សសង្គ្រោះជាតិ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ តែមួយ​ប៉ុណ្ណោះ ដែលស្មោះត្រង់ចំពោះជាតិ និងពលរដ្ឋ ហើយហ៊ានតស៊ូរ ប្រឈមរាល់គ្រាប់បញ្ហា ដើម្បីជាប្រយោជន៏ជាតិ និងពលរដ្ឋផងដែរ ៕

No comments:

Post a Comment

yes