សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 15, 2014

អ្នកនយោបាយឬគណបក្សនយោបាយដែលធ្វើសម្រាប់ប្រយោជន៏ជាតិនិងពលរដ្ឋគឺមិនត្រូវប្រព្រឹត្តិអំពើអាក្រក់និងមិនត្រូវឈ្លក់វង្វេងអំណាចបុណ្យស័កឡើយ


អស់រយៈពេលជាច្រើនទសវត្សរ៍មកនេះ អ្នកកាន់អំណាចនៅកម្ពុជា មិនបានធ្វើនយោបាយ សម្រាប់ជាប្រយោជន៏របស់ជាតិ និងពលរដ្ឋនោះឡើយ ។

ការលើកឡើងបែបនេះ ដោយការសង្កេតឃើញពីទិដ្ឋភាពជាក់ស្តែង ក្នុងសង្គមកម្ពុជា ដែលរស់​រងទុក្ខជាទិរុណ ក្រោមការដឹកនាំរបស់គណបក្សប្រជាជន អស់រយៈពេលជាង៣៤ឆ្នាំមកនេះ ។

ពលរដ្ឋភាពច្រើនទទួលរងការរំលោភសិទ្ធិរស់រានមានជីវិត រំលោភលើសិទ្ធិលំនៅដ្ឋាន និង​រំលោភលើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិជាដើម បើទោះបីជាប្រទេសមួយនេះ បានប្រ​កាស​ក្នុងការប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យយ៉ាងណាក៏ដោយនោះ​ ។

ជាមួយគ្នានេះ វប្បធម៌បក្ខពួកនិយម គ្រួសារនិយម អំពើពុករលួយ និងវប្បធម៌នីទណ្ឌភាព គឺភាព គ្មានទោសពៃ ក៏បាននិងកំពុងតែចាក់ឬសយ៉ាងជ្រៅ ក្នុងប្រទេសមួយនេះផងដែរ ដែលធ្វើឲ្យអន្តរ ជាតិ និងសង្គមស៊ីវិល ក៏ដូចជាគណបក្សប្រឆាំង បានធ្វើការថ្កោលទោសយ៉ាងខ្លាំង ចំពោះអ្នក​កាន់អំណាច ដែលវង្វេងនិងបុណ្យស័កអំណាចនេះ ដោយមិនបានធ្វើនយោបាយសម្រាប់ជាប្រ យោជន៏ដល់ជាតិ និងប្រជាពលរដ្ឋ ។


ដោយមើលឃើញពីភាពអវិជ្ជមាននេះហើយ លោកអនុប្រធាន កឹម សុខា កាលពីពេលថ្មីៗនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅវត្តពរត្រៃនិគមន៏ ស្ថិតនៅឃុំកោះធំខ ស្រុក កោះធំ ខេត្តកណ្តាល លោកមានប្រសាសន៏ថា អ្នកនយោបាយ ឬ គណបក្ស​នយោ​បាយត្រឹម​ត្រូវ​គឺត្រូវឈរលើគោលការចំនួន៣ចំណុច ៖ ទី១ មិនត្រូវធ្វើអំពើ​អាក្រក់ មិនធ្វើបាប​អ្នកទន់ខ្សោយ មិនបំផ្លិចបំផ្លាញសម្បត្តិធម្មជាតិ ។ ទី២ ត្រូវកសាងអំពើ​ល្អជូនជាតិ ជូនប្រជាពល​រដ្ឋដោយស្មោះ ។ និងទី៣ ត្រូវលុបបំបាត់នូវការលោភលន់ កេងប្រវ័ញ្ច ពុករលួយ មិនប្រើអំពើ​ហិង្សា មិន​វង្វេង​ អំណាច និងមិនត្រូវវង្វេងក្នុងការបម្រើបរទេស ។ ( សម្លេង )


គណបក្សសង្គ្រោះជាតិ គឺបានរក្សានូវគោលជំហ៊រឥតងាករ៉េ ដោយមិនក្បត់ឆន្ទៈរបស់ពលរដ្ឋ និង តម្កល់ផលប្រយោជន៏របស់ជាតិ និងពលរដ្ឋជាធំ ។ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ នៅ​បន្ទាប់ពីសម្រេចក្នុងការចូលភា ដែលជារបត់នយោបាយថ្មីរបស់គណបក្ស ធ្វើការតវ់ា ស្វែងរក​អន្តរាគមន៏ជូនពលរដ្ឋ គឺគណបក្សសង្គ្រោះជាតិ បានបំពេញភារកិច្ច​ការងារជាប្រយោជន៏​សម្រាប់​ពលរដ្ឋ និងជាតិជាច្រើន  តាមរយៈការតស៊ូមតិក្នុងសភា និងការអន្តរាគមន៏ រកដំណោះស្រាយ ដោយផ្ទាល់ដល់ពួកគាត់ ដោយមិនគិតពីប្រយោជន៏របស់ខ្លួនឡើយ ។

ទាំងនេះគឺជា ឆន្ទៈ មនសិការ អ្នកនយោបាយ ដែលបំរើពលរដ្ឋ និងជាតិ យ៉ាងពិតប្រាកដ ៕

No comments:

Post a Comment

yes