សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, October 27, 2014

ការផ្លាស់ប្តូរដោយមានតែការដូរមនុស្សហើយមិនប្តូរគោលនយោបាយលទ្ធផលគឺមានតែរាស្រ្តនិងជាតិជាអ្នករងទុក្ខវិនាសហិនហោច


ប្រជាពលរដ្ឋខ្មែរ ចំនួន៣ជំនាន់ជាប់ៗគ្នា ចាប់តាំងពីឆ្នាំ១៩៧០រហូតមកទល់និងពេលបច្ចុប្បន្ន ការស់នៅគឺស្ថិតក្នុងអស្ថេរភាពសង្គម ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋរស់រងទុក្ខលំបាកវេទនា រកទី​បញ្ចប់គ្មាន ។

កត្តាទាំងនេះ គឺបណ្តាលមកពីប្រទេសកម្ពុជា ចំនួន៣ជំនាន់នោះ គឺមានតែការផ្លាស់ប្តួរមនុស្សជា អ្នកដឹកនាំ ចំណែកការផ្លាស់ប្តូរគោលនយោបាយក្នុងការដឹកនាំប្រទេសគឺមិនមានទាល់តែសោះ ។

ជាក់ស្តែងកាលពីអំឡុងឆ្នាំ១៩៧០ សម័យសង្គមរាស្រ្តនិយម លោក លន់ ណុល បានធ្វើរដ្ឋ​ប្រ​ហារ​ដោយបង្ហូរឈាម ទំលាក់សម្តេចឪ ក្រោយមកនៅឆ្នាំ១៩៧៥ ខ្មែរក្រហម ប៉ុលពត បានទំ​លាក់ លន់ ណុល ដោយកាន់កាប់អំណាចបន្ត ហើយនៅឆ្នាំ១៩៧៩ មានខ្មែរ១ក្រុមទៀត ដែល​ដឹក​នាំប្រទេសរហូតមកទល់ និងពេលបច្ចុប្បន្ននេះ បានរត់ទៅពឹងយួន ដើម្បីទំលាក់ ប៉ុល ពត​ ។

សរុបសេចក្តីមក ការផ្លាស់ប្តូរ៣ជំនាន់នៅកម្ពុជា គឺមានតែការផ្លាស់ប្តូរមនុស្សជាមេដឹកនាំ រីឯការ ផ្លាស់ប្តូរគោលនយោបាយនៃការដឹកនាំគឺគ្មានទាល់តែសោះ ដែលធ្វើឲ្យរបបផ្តាច់ការនៅតែកើត មានដដែលជាដដែល អំពើពុករលួយកាន់តែចាក់ឬសយ៉ាងជ្រៅ ការរំលោភសិទ្ធិមនុស្សកាន់តែ មានសភាពធ្ងន់ធ្ងរឡើងៗ ។


នេះគឺជាការស្រាយបំភ្លឺជូនជនរួមជាតិ ដែលជាម្ចាស់ឆ្នោត ពីសំណាក់លោកអនុប្រធាន កឹម សុខា ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនាពេលថ្មីៗ ដោយលោកអនុប្រធាន បាន​ថ្លែងទៀតថា គោលការណ៏គណបក្សសង្គ្រោះជាតិ ចង់បានការផ្លាស់ប្តូរមួយដែលពិតប្រាកដ គឺជាផ្លាស់ប្តូរទាំងអ្នកដឹកនាំ និងការផ្លាស់ប្តូរទាំងគោលនយោបាយ ដើម្បីធ្វើឲ្យជាតិ​មានការរីក​ចំរើន ពលរដ្ឋរស់​នៅប្រកបដោយសេចក្តីសុខ មានការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជា​ធិបតេ​យ្យ ។ ( សម្លេង )

តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ សម្រេចក្នុងការចូលសភា គឺដើម្បីចង់បានការផ្លាស់ប្តូរមួយ​ដ៏ពិតប្រាកដជូនម្ចាស់ឆ្នោត នោះគឺការផ្លាស់ប្តូរ គជប ដើម្បីឲ្យ គជប ក្លាយទៅជា គជប ឯករាជ្យ គ្មានការលួចបន្លំ បោះឆ្នោតប្រព្រឹត្តទៅតាមឆន្ទៈរបស់​ពលរដ្ឋ ដែលឥឡូវ ការតវ៉ាទាមទាររបស់​គណបក្សសង្គ្រោះជាតិ ដើម្បីឆ្លើយតបតាមការចង់បានរបស់ម្ចាស់ឆ្នោត គឺទទួលបាន១ដំណាក់​កាល​ហើយ ដែលនេះការផ្តាស់ប្តូរនយោបាយនៅ​កម្ពុជា បានបោះជំហ៊ានទៅមុខបន្តិចម្តងៗ ក្រោយ​ពីគណបក្សសង្គ្រោះជាតិ ចូលសភា ដែលជាការតស៊ូមតិ ដើម្បីឲ្យមានការផ្លាស់​ប្តូរតាម​បែបអហិង្សា ។​ ( សម្លេង )

គណបក្សសង្គ្រោះជាតិ មិនដែលក្បត់ឆន្ទៈពលរដ្ឋម្តងណានោះឡើយ ហើយរាល់សកម្មភាព ការ​តវ៉ា គឺដើម្បីបំរើ ឆ្លើយបតាមតម្រូវការ និងការចង់បានរបស់ពលរដ្ឋដែលជាជនរងគ្រោះ ជា​ម្ចាស់​ឆ្នោត ម្ចាស់អំណាច ។


ការផ្លាស់ប្តូរ គជប នៅពេលនេះ គឺជាសញ្ញា នៃការប្តូរទាំងអ្នកដឹកនាំ និងគោលនយោបាយ នៅកម្ពុជា សម្រាប់ជាប្រយោជន៏ដល់ពលរដ្ឋ និងប្រទេសជាតិ ក្នុងការឆ្ពស់ទៅរកលទ្ធិប្រជាធិ​ប​តេយ្យ ការគោរពសិទ្ធិមនុស្សយ៉ាងពេញលិញពិតប្រាកដ ៕ 

No comments:

Post a Comment

yes