សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, October 25, 2014

គោលជំហ៊រ-យុទ្ធសាស្រ្ត-សកម្មភាពរបស់គណបក្សសង្គ្រោះជាតិគឺការផ្លាស់ប្តូរដើម្បីដឹកនាំនាវាកម្ពុជាឆ្ពស់ទៅរកការីកចំរើន


គណបក្សសង្គ្រោះជាតិ គ្មានមួយវិនាទីណាក្បត់ឆន្ទៈរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតឡើយ នោះគឺការផ្តាស់ប្តូរ ។

ការផ្លាស់ប្តូរ គឺជាគោលជំហ៊រ យុទ្ធសាស្រ្ត សកម្មភាពរបស់គណបក្សសង្គ្រោះជាតិ ដើម្បីដឹកនាំ នាវាកម្ពុជាឆ្ពស់ទៅរកការរីកចំរើន ដែលកម្ពុជានាពេលបច្ចុប្បន្ន បាននឹងកំពង់តែដើរទៅដល់ មាត់​ជ្រោះមរណៈហើយនោះ ។

ការផ្លាស់ប្តូរចែកចេញជាពីរ គឺការផ្លាស់ប្តូរតាមរយៈហិង្សា និងការផ្លាស់ប្តូរតាមរយៈអហិង្សា ហើយការផ្លាស់ប្តូរទាំងពីរនេះ ផ្លូវរបស់គណបក្សសង្គ្រោះជាតិ គឺការផ្លាស់ប្តូរដោយអហិង្សា ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ។

ហេតុដូចនេះហើយ បានជាគណបក្សសង្គ្រោះជាតិ សម្រេចក្នុងការចូលសភា ដើម្បីតស៊ូមតិ តាម ផ្លូវច្បាប់ដើម្បីឲ្យមានការផ្លាស់ប្តូរ គជប ដែលជាក្បាលម៉ាស៊ីនដ៏សំខាន់​សម្រាប់ធ្វើការផ្លាស់ប្តូរ នៅកម្ពុជា ជាប្រវត្តិសាស្រ្ត តាមបែបអហិង្សា ។

ជាលទ្ធផលនៃការតស៊ូមតិ តវ៉ាទាមទារយ៉ាងស្វិតស្វាញរបស់គណបក្សសង្គ្រោះជាតិ រហូតមក​ទល់និងពេលបច្ចុប្បន្ននេះ គឺការផ្លាស់ប្តូរ គជប កំពុងតែប្រព្រឹត្តិទៅ ដោយមានការចូលរួមទាំង២ គណបក្សជាប់ឆ្នោត និងការចូលរួមពីសំណាក់អង្គការក្រៅរដ្ឋាភិបាល ដែលជាក្បាលម៉ាស៊ីន ។


ថ្លែងទៅកាន់ប្រជាពលរដ្ឋ លោកអនុប្រធាន កឹម​ សុខា មានប្រសាសន៏ថា គណបក្សសង្គ្រោះ​ជាតិ គ្មានមួយវិនាទីណាក្បត់ឆន្ទះរបស់ពលរដ្ឋឡើយ ដែលពួកគាត់ចង់បានការផ្លាស់ប្តូរ តាម​រយ
ៈការចូលរួមតវ៉ាយ៉ាងស្វិតស្វាញជាមួយគណបក្សសង្គ្រោះជាតិ ។ 

លោកអនុប្រធានថ្លែងបញ្ជាក់ពលរដ្ឋ ដោយស្មារតីយ៉ាងមុតមាំបន្តទៀតថា លោកសូមកុំឲ្យ​ពល​រដ្ឋម្ចាស់ឆ្នោតទាំងអស់ កុំឲ្យមានការខកចិត្ត គណបក្សសង្គ្រោះជាតិ នៅតែរក្សាគោលជំហ៊រ ឆន្ទៈ​របស់ពលរដ្ឋ គឺការផ្លាស់ប្តូរ ដែលជាផ្លាស់ប្តូរទាំងមនុស្ស និងការផ្លាស់ប្តូរទាំងនយោបាយដឹកនាំ ។

លោកថា ហេតុដូចនេះហើយ បានជាគណបក្សសង្គ្រោះជាតិ សម្រេចក្នុងការចូលសភា ដើម្បីឲ្យ មានការផ្លាស់ប្តូរ ហើយបើប្តូរ គជប មិនបានទេ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ និង​ចេញ​ពី សភា ដើម្បីតស៊ូមតិ ដែលការតស៊ូមតិនៅខាងក្រៅសភារបស់តំណាងរាស្រ្ត​គណ​បក្ស​សង្គ្រោះ​ជាតិ ខ្លាំងជាងមុនទ្វេរដង ព្រោះសង្គ្រោះជាតិ មិនបានក្បត់ឆន្ទៈរបស់ពលរដ្ឋឡើយ។ (សម្លេង )


ប្រទេសកម្ពុជា ស្ថិតក្នុងដំណាក់កាលនេះ គឺចាំបាច់ត្រូវតែមានការការផ្លាស់ប្តូរ ដើម្បីបញ្ជៀសកុំ​ឲ្យរាជាណាចក្រមួយនេះ ធ្លាក់ចូលទៅក្នុងជ្រោះមរណៈ ។ ហេតុដូចនេះ មានតែគណបក្ស​សង្គ្រោះជាតិ តែមួយគត់ ដែលជាអ្នកស្រោចស្រង់ប្រទេសជាតិ ឲ្យមានពន្លឺរស្មី ក្នុងការឆ្ពស់ទៅ រកការរីកចំរើន អភិវឌ្ឍន៏ជាតិ ពិតប្រាកដ ក្រោមការដឹកនាំប្រកបដោយមនសិកាជាតិ របស់លោក ប្រធាន សម រង្ស៊ី លោកអនុប្រធាន កឹម សុខា រួមជាមួយឥសរជននយោបាយឆ្នើមៗជាច្រើនរូប ទៀត រួមទាំងពលរដ្ឋខ្មែរអ្នកស្នេហាជាតិ ក្រោមសម្លេងតស៊ូ សេ្នហាជាតិ តែមួយ ក្នុងជួរគណ បក្សសង្គ្រោះជាតិ ៕គណបក្សសង្គ្រោះជាតិ គ្មានមួយវិនាទីណាក្បត់ឆន្ទៈរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតឡើយ នោះគឺការផ្តាស់ប្តូរ ។

ការផ្លាស់ប្តូរ គឺជាគោលជំហ៊រ យុទ្ធសាស្រ្ត សកម្មភាពរបស់គណបក្សសង្គ្រោះជាតិ ដើម្បីដឹកនាំ នាវាកម្ពុជាឆ្ពស់ទៅរកការរីកចំរើន ដែលកម្ពុជានាពេលបច្ចុប្បន្ន បាននឹងកំពង់តែដើរទៅដល់ មាត់​ជ្រោះមរណៈហើយនោះ ។

ការផ្លាស់ប្តូរចែកចេញជាពីរ គឺការផ្លាស់ប្តូរតាមរយៈហិង្សា និងការផ្លាស់ប្តូរតាមរយៈអហិង្សា ហើយការផ្លាស់ប្តូរទាំងពីរនេះ ផ្លូវរបស់គណបក្សសង្គ្រោះជាតិ គឺការផ្លាស់ប្តូរដោយអហិង្សា ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ។

ហេតុដូចនេះហើយ បានជាគណបក្សសង្គ្រោះជាតិ សម្រេចក្នុងការចូលសភា ដើម្បីតស៊ូមតិ តាម ផ្លូវច្បាប់ដើម្បីឲ្យមានការផ្លាស់ប្តូរ គជប ដែលជាក្បាលម៉ាស៊ីនដ៏សំខាន់​សម្រាប់ធ្វើការផ្លាស់ប្តូរ នៅកម្ពុជា ជាប្រវត្តិសាស្រ្ត តាមបែបអហិង្សា ។

ជាលទ្ធផលនៃការតស៊ូមតិ តវ៉ាទាមទារយ៉ាងស្វិតស្វាញរបស់គណបក្សសង្គ្រោះជាតិ រហូតមក​ទល់និងពេលបច្ចុប្បន្ននេះ គឺការផ្លាស់ប្តូរ គជប កំពុងតែប្រព្រឹត្តិទៅ ដោយមានការចូលរួមទាំង២ គណបក្សជាប់ឆ្នោត និងការចូលរួមពីសំណាក់អង្គការក្រៅរដ្ឋាភិបាល ដែលជាក្បាលម៉ាស៊ីន ។

ថ្លែងទៅកាន់ប្រជាពលរដ្ឋ លោកអនុប្រធាន កឹម​ សុខា មានប្រសាសន៏ថា គណបក្សសង្គ្រោះ​ជាតិ គ្មានមួយវិនាទីណាក្បត់ឆន្ទះរបស់ពលរដ្ឋឡើយ ដែលពួកគាត់ចង់បានការផ្លាស់ប្តូរ តាម​រយ
ៈការចូលរួមតវ៉ាយ៉ាងស្វិតស្វាញជាមួយគណបក្សសង្គ្រោះជាតិ ។ 

លោកអនុប្រធានថ្លែងបញ្ជាក់ពលរដ្ឋ ដោយស្មារតីយ៉ាងមុតមាំបន្តទៀតថា លោកសូមកុំឲ្យ​ពល​រដ្ឋម្ចាស់ឆ្នោតទាំងអស់ កុំឲ្យមានការខកចិត្ត គណបក្សសង្គ្រោះជាតិ នៅតែរក្សាគោលជំហ៊រ ឆន្ទៈ​របស់ពលរដ្ឋ គឺការផ្លាស់ប្តូរ ដែលជាផ្លាស់ប្តូរទាំងមនុស្ស និងការផ្លាស់ប្តូរទាំងនយោបាយដឹកនាំ ។

លោកថា ហេតុដូចនេះហើយ បានជាគណបក្សសង្គ្រោះជាតិ សម្រេចក្នុងការចូលសភា ដើម្បីឲ្យ មានការផ្លាស់ប្តូរ ហើយបើប្តូរ គជប មិនបានទេ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ និង​ចេញ​ពី សភា ដើម្បីតស៊ូមតិ ដែលការតស៊ូមតិនៅខាងក្រៅសភារបស់តំណាងរាស្រ្ត​គណ​បក្ស​សង្គ្រោះ​ជាតិ ខ្លាំងជាងមុនទ្វេរដង ព្រោះសង្គ្រោះជាតិ មិនបានក្បត់ឆន្ទៈរបស់ពលរដ្ឋឡើយ។ (សម្លេង )

ប្រទេសកម្ពុជា ស្ថិតក្នុងដំណាក់កាលនេះ គឺចាំបាច់ត្រូវតែមានការការផ្លាស់ប្តូរ ដើម្បីបញ្ជៀសកុំ​ឲ្យរាជាណាចក្រមួយនេះ ធ្លាក់ចូលទៅក្នុងជ្រោះមរណៈ ។ ហេតុដូចនេះ មានតែគណបក្ស​សង្គ្រោះជាតិ តែមួយគត់ ដែលជាអ្នកស្រោចស្រង់ប្រទេសជាតិ ឲ្យមានពន្លឺរស្មី ក្នុងការឆ្ពស់ទៅ រកការរីកចំរើន អភិវឌ្ឍន៏ជាតិ ពិតប្រាកដ ក្រោមការដឹកនាំប្រកបដោយមនសិកាជាតិ របស់លោក ប្រធាន សម រង្ស៊ី លោកអនុប្រធាន កឹម សុខា រួមជាមួយឥសរជននយោបាយឆ្នើមៗជាច្រើនរូប ទៀត រួមទាំងពលរដ្ឋខ្មែរអ្នកស្នេហាជាតិ ក្រោមសម្លេងតស៊ូ សេ្នហាជាតិ តែមួយ ក្នុងជួរគណ បក្សសង្គ្រោះជាតិ ៕

No comments:

Post a Comment

yes