សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, October 23, 2014

កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា១៩៩១គឺជាជ័យជំនះរបស់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា


 ២៣ តុលា ១៩៩១-២៣ តុលា ២០១៤ គឺជាខួបឆ្នាំទី២៣ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីបញ្ចប់ជម្លោះនយោបាយនៅកម្ពុជា ។

ស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣ តុលា ១៩៩១ គណបក្សសង្គ្រោះជាតិ តែងតែរំលឹក និងប្រារព្វធ្វើជារៀងរាល់ឆ្នាំ ដើម្បីសម្តែងនូវការដឹងគុណចំពោះវីរជនស្នេហាជាតិ អ្នកតស៊ូខ្មែរ​ទាំងឡាយ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងអាយុជីវិត រហូតដល់សម្រេចបាននូវកិច្ច ព្រមព្រៀងទីក្រុងប៉ារីស២៣ តុលា ១៩៩១ ។

ថ្លែងនៅក្នុងពិធីរំលឹកខួបសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ លោកប្រធានស្តីទី កឹម សុខា មានប្រសាសន៏ថា ស្មារតីដើមនៃកិច្ចព្រមព្រៀង២៣តុលា គឺបាននាំមកនូវសន្តិភាព នាំមកនូវ​ការ​បង្រួបបង្រួមជាតិ នាំមកនូវអធិបតេយ្យភាពជាតិ នាំមកនូវលទ្ធិប្រជាធិបតេយ្យ និងនាំមកនូវការ អភិវឌ្ឍន៏ជាតិពិត ។

លោកប្រធានស្តីទី មានប្រសាសន៏បន្តទៀតថា ថ្ងៃ២៣ តុលា ១៩៩១ គឺជាថ្ងៃប្រវត្តិសាស្ត្រ ។ លោក​ថា សម្រាប់់ថ្ងៃប្រវត្តិសាស្ត្ររបស់ខ្មែរយើងមានច្រើន តែវាជាថ្ងៃប្រវត្តិសាស្រ្តសម្រាប់ តែខ្មែរ​១ក្រុមប៉ុណ្ណោះ ដូចជាថ្ងៃ១៨ មិនា ១៩៧០ជាថ្ងៃប្រវត្តិសាស្រ្តរបស់ក្រុមលោក លន់ ណុល ថ្ងៃ១៧ មេសា ១៩៧៥ ជាថ្ងៃប្រវត្តិសាស្រ្តជ័យជំនះក្រុមខ្មែរក្រហម ប៉ុល ពត និងនៅ​ថ្ងៃ៧ មករា ១៩៧៩ ជាជ័យជំនះរបស់ក្រុមគណបក្សប្រជាជនកម្ពុជា ជាពិសេសគឺជាជ័យជំនះ របស់យួន ។ មានតែថ្ងៃ២៣ តុលា ១៩៩១ តែមួយប៉ុណ្ណោះ គឺជាថ្ងៃប្រវត្តិសាស្រ្តជ័យជំនះរបស់ខ្មែរទាំងអស់គ្នា ហើយគណបក្សសង្គ្រោះជាតិ តែងតែទទូចឲ្យមានការដាក់ថ្ងៃទី២៣ តុលា ១៩៩១ ជាថ្ងៃ​បុណ្យជាតិ សម្រាប់ខ្មែរទាំងអស់គ្នា ។ 


ថ្លែងដោយបញ្ជាក់គោលជំហ៊រជូនជនរួមជាតិ ពិសេសសមាជិក សមាជិកាគណបក្សសង្គ្រោះជាតិ លោកប្រធានស្តីទី កឹម សុខា​ បង្ហាញថា រវាងរូបលោក និងលោកប្រធាន សម រង្ស៊ី គ្មានថ្ងៃបែក បាក់គ្នាជាដាច់ខាត ហើយលោកទាំងពីរនិងដឹកនាំនាវាគណបក្សសង្គ្រោះជាតិ ឲ្យទៅដល់ត្រើយ ដើម្បីដណ្តើមជ័យជំនះក្នុងការបោះឆ្នោតខាងមុខ ។ គណបក្សសង្គ្រោះជាតិ និងផ្តល់ជូន​ប្រជា​ពលរដ្ឋ ព្រមទាំងប្រទេសជាតិរបស់យើងនូវសន្តិភាពពិត ការបង្រួបបង្រួមជាតិពិត លទ្ធិប្រ​ជាធិបតេយ្យពិត ឯករាជ្យជាតិពិត និងការអភិវឌ្ឍន៏ពិតសម្រាប់ខ្មែរទាំងអស់គ្នា ។ (សម្លេង )

គួរជំរាបថា រយៈពេល២៣ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ប្រទេសកម្ពុជានៅមិនទាន់ អនុវត្តន៏បានពេញលិញនូវស្មាតីនេះទេ ក្នុងនោះបើទោះបីជាយើងបានបញ្ចប់សង្គ្រាមប្រ​ដាប់​អាវុធ សង្គ្រាមឈ្លានពាន និងសង្គ្រាមស៊ីវិលហើយក៏ដោយ ក៏ប៉ុន្តែបច្ចុប្បន្ន សង្គ្រាមដណ្តើម​យកដីធ្លីពីប្រជាពលរដ្ឋក្រីក្រនៅតែបន្ត ។

ចំពោះការបង្រួបបង្រួមជាតិ និងផ្សះផ្សារជាតិ គឺអស់រយៈពេល២៣ឆ្នាំហើយ យើងមិនទាន់​ឃើញ​ការផ្សះផ្សារជាតិ ការបង្រួបបង្រួមជាតិ ដែលផុសចេញពីបេះដូងអ្នកនយោបាយ និងអ្នកដឹកនាំប្រ​ទេសជាតិយើង ឲ្យបានពិតប្រាកដនៅឡើយទេ ។

ការកសាងលទ្ធិប្រជាធិបតេយ្យ បើទោះបីក្នុងរដ្ឋធម្មនុញ្ញមានចែងច្បាស់យ៉ាងណាក៏ដោយ ក៏ប៉ុន្តែ ការអនុវត្តន៏លទ្ធិប្រជាធិបតេយ្យ ការគោរពនូវសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ គឺស្ថិតនៅ​ឆ្ងាយនៅឡើយ ។

រីឯការអភិវឌ្ឍន៏នៅកម្ពុជា ទោះបីយើងសង្កេតឃើញមានហេដ្ឋារចនាសម្ព័ន្ធខ្លះមែនក៏ដោយ តែការអភិវឌ្ឍន៏នេះមិនមែនជាការអភិវឌ្ឍន៏ពិតប្រាកដនៅឡើយទេ ។ ការអភិវឌ្ឍន៏ពិត គឺជាការ​លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ក៏ប៉ុន្តែរហូតមកទល់សព្វថ្ងៃនេះ  គម្លាតរវាងអ្នកមាន និងអ្នកក្រ  គឺនៅឆ្ងាយពីគ្នា ពិសេសយុវជនខ្មែរ កំពុងជួបវិបត្តិខ្វះការងារធ្វើ ។

ចំណែកអធិបតេយ្យភាព បូរណភាពទឹកដី ពិសេសបញ្ហាអន្តោប្រវេសន៏ខុសច្បាប់ និងបញ្ហា​ព្រំដែន មិនទាន់ត្រូវបានដោះស្រាយឲ្យបានច្បាស់លាស់នៅឡើយនោះទេ ៕

No comments:

Post a Comment

yes