សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, August 2, 2014

ប្រធានយុវជនគណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃទី០២សីហា២០១៤នេះ

លោក ឃិន ជំរឿន

ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ លោក ឃិន ជំរឿន ត្រូវបានកម្លាំង​សមត្​ថកិច្ចចាប់ខ្លួនបញ្ជូនទៅស្នងការនគរបាល​រាជធា​នីភ្នំពេញ នៅព្រឹកថ្ងៃទី០២ សីហា ២០១៤​នេះ ។

ជាការកត់សម្គាល់ ការចាប់ខ្លួនលោក ឃិន ជំរឿន នៅពេលនេះ គឺបង្ហាញថា ដំដោះ​ស្រាយនយោ​បាយនៅកម្ពុជា នៅមិនទាន់មានភាពធូរស្រាលនៅ​ឡើយទេ ស្របពេលដែលលោកអនុប្រធាន កឹម សុខា រួមជាមួយនិងតំណាង រាស្រ្តគណបក្សសង្គ្រោះជាតិ ចំនួន៧រូបដែល​ចាប់ខ្លួនដាក់​ពន្ធនាគារ​ព្រៃស និងយុវជន អឿ ណារិទ្ធិ ក៏ត្រូវបានតុលាការកោះហៅឲ្យចូលខ្លួនទៅ​ឆ្លើយបំភ្​លឺជាថ្មី ទាក់ទង​អំពើហិង្សានៅស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ កក្កដា ២០១៤នោះ ៕

No comments:

Post a Comment

yes