សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, July 12, 2014

លោកកឹមសុខាថា​CPPអត់​ឆន្ទៈ​ស្មោះត្រង់​ដោះស្រាយ​ភាពជាប់គាំង​នយោបាយ​​

លោក កឹម សុខា (ខាងឆ្វេងទី២) ដឹកនាំគណៈប្រតិភូចួលរួមពិធីដង្ហែព្រះបរមអដ្ឋិ

ប្រធាន​ស្តីទីគណបក្ស​សង្គ្រោះ​ជាតិ  នៅ​ថ្ងៃ​សុក្រ​នេះ ទម្លាក់​ការទទួលខុសត្រូវ​ទៅលើ​គណបក្ស​កាន់អំណាច ចំពោះ​វិបត្តិ​នយោបាយ​ដែល​អូសបន្លាយ​ជិត​មួយ​ខួប​មកនេះ ដែល​លោក​ចាត់​ទុក​គណបក្ស​ប្រជាជន​កម្ពុជា​ថា មិន​មាន​ឆន្ទៈ​ស្មោះត្រង់។​
​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​បែប​នេះ ប្រាប់​ទៅ​អ្នកសារព័ត៌មាន ខណៈ​លោក​ដឹកនាំ​សមាជិក​បក្ស​ចូលរួម​ពិធី​ដង្ហែ​ព្រះ​បរម​​អដ្ឋិ​។ លោក​បញ្ជាក់ថា ជំហ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ទាមទារ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ វិល​ចូល​តុ​ចរចា ដើម្បី​ដោះស្រាយ​ភាព​ជាប់​គាំង​​នយោបាយ​។ តែ​លោក​ចោទថា គណបក្ស​ប្រជាជន​កម្ពុជា​មិន​មាន​ឆន្ទៈ​ស្មោះត្រង់ ៖« ដោះស្រាយមិនមែនដោះស្រាយ យក​អំណាច​ទៅ​លើ​បុគ្គល ឬបក្សតែមួយអញ្ចឹងទេ គឺចង់ឲ្យមានពហុបក្ស មានប្រជាធិបតេយ្យ មានលក្ខណៈសេរី យុត្តិធម៌ ត្រឹមត្រូវក្នុងការបោះឆ្នោត មិន​មែន​ថា​បើក​ឲ្យ​ចូល ប៉ុន្តែចូល ចូលមកនៅក្រោមកណ្តាប់ដៃខ្ញុំ អត់មានទេ អត់មានតទៅទៀតទេ» ។
​លោក កឹម សុខា បន្ថែមថា អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ធ្វើ គឺ​ដង្ហែ​តាម​ព្រះរាជ​តម្រិះ​របស់​អតីត​ព្រះមហាវីរៈក្សត្រ​នរោត្តម សីហនុ​។
​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន អះអាង​ដូចលោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ដែរ​ថា ការទាមទារ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​ឲ្យ​​បោះឆ្នោត​សម្តែង​ការទុកចិត្ត​លើ សមាសភាព គ​.​ជ​.​ប ថ្មី ដោយ​សំឡេង​២​ភាគ​៣ នៃ​សមាជិក​សភា មិន​អាច​ទទួលយកបាន​នោះទេ​ ៖« យើង​មិន​ទៅ គេហៅទៅចូលណាស់ហើយ បើទើបតែរួច ទើបនិយាយមិញនេះ បើឲ្យទៅរួម មានតែយើង ត្រៀមសម្លាប់ខ្លួនយើង ប្រជា​ធិប​តេយ្យ​រឡំ​រលាយ ប្រជាពលរដ្ឋវេទនា យើងឲ្យទៅរួមម៉េចកើត»។

​អ្នកវិភាគ​ឯករាជ្យ លោក បណ្ឌិត ឡៅ ម៉ុងហៃ ផ្តល់​ជា​អនុសាសន៍​ថា គណបក្ស​ទាំង​ពីរ គួរប្រើ​រូបមន្ត​ដូច​សាលាក្តី​ខ្មែរ​ក្រម ដើម្បី​ទម្លាយ​ភាព​ជាប់​គាំង​​នយោបាយ​នៅ​កម្ពុជា​ ៖« យោងទៅភាគច្រើន ខ្ពស់ជាង៥០ បូក១ ដែលគេបើកអនុវត្តនៅក្នុងសាលាក្តីខ្មែរក្រហម ដូចនៅសាលាដំបូង មាន​៣​រូប​ជា ចៅក្រម ២រូបជាចៅក្រមអន្តរជាតិ នៅសាលាកំពូល មានចៅក្រម៧រូប មាន៤រូបជាចៅក្រមខ្មែរ ៣រូបជាចៅក្រមអន្តរជាតិ ដូច្នេះ ក្នុង​រូប​មន្ត​នេះ​ដែរ អាចយកជាការបាន លុះត្រាតែ មានចៅក្រម៥រូប ចូលរួមក្នុងការធ្វើសេចក្តីសម្រេច កាត់ទោសជនណាមួយ ប៉ុន្តែបើជាទៅមិនរួចទេ ការ​សម្រេច​នឹងយកជាការបានលុះត្រាតែមាន ការចូលរួមពីចៅក្រម៤រូប ក្នុងចំណោម៥រូប ដូច្នេះ គេលើកទី៥០បូក១ ថែម១ទៅទៀត»។
​លោក កឹម សុខា ក៏​បាន​បញ្ជាក់ថា មន្ត្រីជាន់ខ្ពស់​២៥​រូប​របស់​គណបក្ស​នេះ ដែល​មក​ចូលរួម​ដង្ហែ​ព្រះ​បរម​រតន​អដ្ឋិ​របស់​អតីត​មហាវីរៈក្សត្រ មិនមែន​មក​ក្នុងនាម​តំណាងរាស្ត្រ​នោះទេ គឺ​មក​តំណាង​ឲ្យ​គណបក្ស ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទាន់​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ដែល​គជប ប្រកាសថា គណបក្ស​នេះ​ទទួលបាន​៥៥​អាសនៈ​នោះឡើយ​។​
​ទោះជា​យ៉ាងណា ការខ្វែងគំនិត​គ្នា​ចុង​ក្រោយ​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ គឺ​ការបោះឆ្នោត​សម្តែង​ការទុកចិត្ត​លើ សមាសភាព គ​.​ជ​.​ប ថ្មី​នេះ ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​រូបមន្ត​សំឡេង​២/៣​នៃ​រដ្ឋសភា រីឯ​គណបក្ស​ប្រជាជន​កម្ពុជា​ទាមទារ​សំឡេង​៥០​បូក​១៕

No comments:

Post a Comment

yes