សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, July 16, 2014

​ប្រជាពលរដ្ឋ​ជាង​៤០០​នាក់ប្រមូលផ្តុំ​ទាមទារ​ឲ្យ​ដោះលែង​បេក្ខជនជា​ប់ឆ្នោត​តំណាងរាស្ត្រ​CNRP​

សមត្ថកិច្ចដាក់របាំងដែក បិទកំណាត់ផ្លូវព្រះមុនីរ៉េត (រូបថត៖ ញឹម សុខន)

​ពលរដ្ឋ​ប្រមាណ​៤០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ប្រមូលផ្ដុំ​គ្នា​នៅ​ជិត​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​តាមដាន​ការបើក​សវន​ការលើការឃុំខ្លួន ឬដាក់ឲ្យនៅក្រៅឃុំ បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ពាក់ព័ន្ធ​នឹង​ករណី​ហិង្សា ដែល​កើតមាន​នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ​ម្សិលមិញ​នេះ​។​
​ប្រជាពលរដ្ឋ​ជាង​៤០០​នាក់​នោះ ប្រមូលផ្តុំ​ពីរ​កន្លែង​ផ្សេង​គ្នា​គឺ​មួយក្រុម​នៅ​ខាង​ស្តុប​អាងទឹក និង​មួយ​ក្រុម​ទៀត​នៅ​ស្តុប​នាង​គង្ហីង។​
​កម្លាំង​សមត្ថកិច្ច​ដាក់រ​បាំងដែក​បិទ​កំណាត់​ផ្លូវ​ព្រះ​មុនី​រ៉េត និង​ពង្រាយ​ជុំវិញ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​រក្សា​សណ្ដាប់ធ្នាប់ និង​ត្រៀម​ទប់ស្កាត់​បញ្ហា​ជា​យថាហេតុ​។
ប្រជាពលរដ្ឋ​ដែល​ប្រមូលផ្តុំ​នៅ​ព្រឹក​នេះ ​មាន​កាន់​បដាឈរ​នៅ​ជិត​របាំង​ដែក​របស់​សមត្ថកិច្ច ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​៤​រូប​។ នៅ​ម៉ោង​ជិត​១១ព្រឹក​នេះ មិន​មាន​ការប៉ះទង្គិច​គ្នា​ណាមួយ​កើតឡើង​ទេ​។​
​    ​

​នៅ​ថ្ងៃ​អង្គារ​ស​ម្សិលមិញ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បេក្ខជន​តំណាងរាស្ត្រ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ​ពាក់ព័ន្ធ​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​រួមមាន អ្នកស្រី​ មូរ សុខ​ហួរ បេក្ខជន​តំណារាស្ត្រ​ជា​ប់ឆ្នោត​ខេត្ត​បាត់ដំបង លោក ម៉ែន សុថា​វ​រិន្ទ្រ បេក្ខជន​តំណាងរាស្ត្រ​ជាប់ឆ្នោត​ខេត្តកំពង់ធំ  លោក ហូរ វ៉ាន់ បេក្ខជន​តំណាងរាស្ត្រ​នៅ​ភ្នំពេញ លោក លោក រៀល ខេ​មរិ​ន្ទ្រ បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ស្វាយរៀង  និងលោក កែវ ភារម្យ បេក្ខជន​តំណារាស្ត្រ​ជា​ប់ឆ្នោត​ខេត្ត​ក្រចេះ​។​ ​


No comments:

Post a Comment

yes