សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, July 7, 2014

សមត្ថកិច្ចច្រើនរយនាក់ដាក់កម្លាំងព័ទ្ធពលរដ្ឋឃុំតាជេសស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង

កងកម្លាំង ប៉ូលីស ប៉េអឹម ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៧ កក្កដា ២០១៤ ជាច្រើនរយនាក់ បានដាក់ពង្រាយព័ទ្ធពលរដ្ឋឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន KDC ។

ការដាក់កម្លាំងសមត្ថកិច្ចនេះធ្វើឡើង បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងពលរដ្ឋ ជាមួយនិង​កម្មករ​ក្រុមហ៊ុន កាលពីថ្ងៃទី០៥ កក្កដា ២០១៤ នៅបន្ទាប់ពីកម្មករជាង២០០នាក់ បានបោះតង់ធ្វើ​របង​ព័ទ្ធដីមាន​ទំនាស់ ។

លោក ដួង ចិត្រា ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង របស់គណបក្សសង្គ្រោះជាតិ ដែលបានចុះ​តាមដាន​ករណីទំ​នាស់ដីធ្លីខាងលើ បានប្រាប់កម្មវិធី សម្លេងសង្គ្រោះជាតិ ឲ្យដឹងថា ​ការដាក់កម្លាំង ​សមត្ថ​កិច្ច​នៅថ្ងៃនេះ ក្រោមលេសចាប់តំណាងពលរដ្ឋអ្នកស្រី អ៊ុំ សុភី ពីបទញុះញង់តាមដីកា​រ​កាលពី​ឆ្នាំ២០០៩ ។

លោក ដួង ចិត្រា បន្ថែមថា ជាក់ស្តែងករណីរបស់អ្នកស្រី អ៊ុំ សុភី គឺត្រូវបានបដិសេធទៅហើយ ។ លោក ដួង ចិត្រា បានហៅទង្វើរបស់សមត្ថកិច្ចថា គឺជាការធ្វើដើម្បីបំបាក់ស្មារតីពលរដ្ឋ នៅ​ឃុំតា​ជេស ស្រុកកំពង់ត្រឡាច ចំនួន៨៨គ្រួសារ ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន KDC របស់​អ្នកស្រី ជា ខេង ភរិយាលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួង រ៉ែ និង ថាមពល ។
( សម្លេង )

អ្នកស្រី អ៊ុំ សុភី ជាតំណាងពលរដ្ឋឃុំឡពាងយ៉ាងអង់អាច ពីការរំលោភយកដីរបស់ក្រុមហ៊ុន KDC រហូតធ្វើឲ្យអ្នកស្រីបាត់អាជីពជាគ្រូបង្រៀន ហើយអ្នកស្រីត្រូវរត់គិចខ្លួនមួយរយៈ​ទៅ​ប្រ​ទេសថៃ កាលពីឆ្នាំ២០០៩ ដើម្បីគិចពីការតាមចាប់ចង រហូតមានការបដិសេធកា​រចោទ​ប្រកាន់​របស់តុលាការ ទើបអ្នកស្រីវិលមកស្រុកកំណើតវិញ ។ ( លោក ដួង ចិត្រា ) ( សម្លេង )


គួរជំរាបថា ករណីទំនាស់ដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុន KDC ភរិយាលោក ស៊ុយ សែម បានកើត ឡើងតាំងពីឆ្នាំ២០០៧មក លើទំហំដីចំនួន១៤៥ហិតា ប៉ះពាល់ពលរដ្ឋចំនួន៨៨គ្រួសារ និង៣ ភូមិ គឺភូមិឡពាង ភូមិសំរោង ភូមិបឹងកក់ ស្ថិតនៅក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ ឆ្នាំង ក្នុងនោះពលរដ្ឋរងគ្រោះបានស្វែងរកអន្តរាគមន៏ពីបណ្តាស្ថាប័ននានា រហូតដល់រដ្ឋាភិបាល និងឈានដល់ការបិទផ្លូវជាតិលេខ៥ រយៈពេលជាង១ម៉ោងកាលពីព្រឹកថ្ងៃទី១១ មិថុនា ២០១៤ បន្ទាប់មានការហាមឃាត់ការដាក់ញត្តិរបស់ពួកគាត់ ដាក់ជូនអភិបាលខេត្ត ត្រូវបានកម្លាំង​សមត្ថកិច្ចរារាំង កាលពីថ្ងៃទី០៩ មិថុនា ២០១៤ នោះ ៕

No comments:

Post a Comment

yes