សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, July 16, 2014

អ្នកតំណាងរាស្ត្រ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​ឈរ​តវ៉ា​នៅមុខ​សាលាដំបូង​ឲ្យ​ដោះលែង​សហជីវិន​របស់ខ្លួន​​

លោក កឹម សុខា និងតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ 
ស្ថិតនៅមុខសាលាដំបូងរាជធានី (រូបថតពី៖ បណ្តាញសង្គម)

ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ជាពិសេស​តំណាងរាស្ត្រ​ជាប់ឆ្នោត និង​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ស​ម​រង្ស៊ី​ទាំងអស់ ចេញដំណើរ​ទៅ​កាន់​តុលាការ​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យមាន​ការដោះលែង​តំណាងរាស្ត្រ​របស់ខ្លួន​៥​រូប ​ដែល​កំពុង​ឡើង​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។​
លោក កឹម សុខា​ ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន នៅ​មុន​នេះ​បន្តិច​ថា លោក​ដឹកនាំ​អ្នកតំណាងរាស្ត្រ​ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ រួម​ទាំង​ព្រឹទ្ធសភា​ទាំង​១១​រូប​របស់​គណបក្ស​ស​ម​រង្ស៊ី ដែល​ដឹកនាំ​ដោយ​លោក គង់ គាំ ទៅ​ឈរ​នៅខាងមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​ទម្លាក់ចោល​បទ​ចោទ និង​ដោះលែង​តំណាងរាស្ត្រ​ទាំង​៥​រូប ដែល​កំពុង​ឡើង​សវនាការ​នៅ​ព្រឹក​នេះ ព្រោះ​លោក​ចាត់ទុកថា វា​ជា​អំពើ​ខុស​ច្បាប់​របស់​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា។
លោក កឹម សុខា ​បញ្ជាក់ថា​ជា​ការពិត​អ្នកតំណាងរាស្ត្រ​ទាំង​៥​រូបនេះ មាន​អភ័យឯកសិទ្ធិសភា​រួចទៅហើយ លោក​ថា​ចុះ​ហេតុអ្វី​បានជា​ការចាប់ខ្លួន​ពួក​គាត់​ដោយ​មិន​មាន​ការដក​អភ័យឯកសិទ្ធិ​សភា​ជា​មុន​នោះ។

សូមជម្រាបថា អ្នកតំណាងរាស្ត្រ​៥​រូប ដែល​បាន​ចាប់​ខ្លួន​នាំ​ឡើង​តុលាការ​នៅ​ព្រឹក​នេះ រួមមាន​លោកស្រី មូរ សុខ​ហួ លោក មែន សុថា​វ​រិន្ទ្រ លោក ហូរ វ៉ាន់ លោក កែវ ភី​រម្យ និង​លោក រៀល ខេ​មរិ​ន្ទ្រ។ តំណាងរាស្ត្រ​ទាំងនេះ រង​បទ​ចោទ ពី​ដើមបណ្តឹង​ជា​ជនរងគ្រោះ​ករណី​បង្ក​អំពើហិង្សា​។
​ករណី​ហិង្សា​ម្សិលមិញ​នេះ បាន​កើតឡើង​នៅ​ឯ​ទីលាន​ប្រជាធិបតេយ្យ ខណៈ​ដែល​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រហែល​៤០០​នាក់ បាន​ប៉ះទង្គិច​ជាមួយ​នឹង​ឆ្មាំសន្តិសុខ របស់​សាលា​រាជធានី​ភ្នំពេញ បណ្តាល​ឲ្យ​បាតុករ​សង្គ្រោះ​ជាតិ​របួស​១៤​នាក់ និង​ឆ្មាំសន្តិសុខ​៣៩​នាក់​រងរបួស ហើយ​ក្នុងនោះ​សន្តិសុខ​របួសធ្ងន់​៣នាក់៕

No comments:

Post a Comment

yes