សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, July 5, 2014

ការតស៊ូរបស់គណបក្សសង្គ្រោះជាតិគឺជាការបន្តវេនយុទ្ធមិត្តដែលបានបូរជាជីវិតដើម្បីនាំលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិសេរីភាពសម្រាប់កម្ពុជា


គណបក្សសង្គ្រោះជាតិ ជានិច្ចជាកាលរក្សាគោលជំហ៊រឥតងាករ៉េ គឺការតម្កល់ផលប្រយោជន៏​របស់ជាតិ និងពលរដ្ឋជាធំ ។

ក្នុងនោះសកម្មភាពរបស់គណបក្សសង្គ្រោះជាតិ គឺធ្វើការតស៊ូ ទាមទារ ដើម្បីឲ្យកម្ពុជា ជាប្រ​ទេសមួយដែលមានលទ្ធិប្រជាធិបតេយ្យ សេរី និងយុត្តិធម៌ពិតប្រាកដ ដើម្បីធ្វើឲ្យប្រទេសមួយ នេះមានឈ្មោះបោះសម្លេងនៅលើឆាកអន្តរជាតិ និងបញ្ជៀសពីការគ្រប់គ្រងរបស់បុគ្គលផ្តាច់​ការ។

ថ្លែងនៅក្នុងពិធី បង្សុកូលរំលឹកវិញ្ញាណក្ខណ្ឌដល់អ្នកដែលបានស្លាប់បាត់បង់ជីវិតក្នុងថ្ងៃរដ្ឋប្រ​ហារ ០៥-០៦ កក្កដា ១៩៩៧ ដែលជាខួបឆ្នាំទី១៧ លោកអនុប្រធាន កឹម សុខា មានប្រសាសន៏​ថា គណបក្សសង្គ្រោះជាតិ មិនដែលបំភ្លិចវីរកងទ័ព និងយុទ្ធមិត្តទាំងអស់ដែលបានស្លាប់បាត់បង់ ជីវិតនៅថ្ងៃរដ្ឋប្រហារឡើយ ដែលជាអ្នកស្នេហាជាតិ តស៊ូ ដើម្បីឯករាជ្យភាពអធិបតេយ្យភាពបូរ​រណៈភាព​ទឹកដី មិនឲ្យបរទេសឈ្លានពាន និងការតស៊ូដើម្បីនាំយកលទ្ធិប្រជាធិបតេយ្យ សិទ្ធិ សេរីភាព ឲ្យកម្ពុជា មិនទុកឲ្យពួកកុម្មយនីសបន្តកាន់អំណាចបន្តទៀត គឺសុតតែជា​យុទ្ធិមិត្ត​របស់​គណបក្ស សង្គ្រោះជាតិ ព្រោះគណបក្សសង្គ្រោះជាតិ មានគោលបំណងដូចជាយុទ្ធិមិត្តទាំងអស់ ដែលបាន បូរជាជីវិតដើម្បីជាតិ ហើយក្នុងនោះអ្នកស្នេហាជាតិមួយចំនួន បន្ទាប់ពីថ្ងៃរដ្ឋប្រហា និង​​ក្រោមការកំចាត់នៃពួកល្មោភអំណាច បានធ្វើឲ្យអ្នកស្នេហាជាតិទាំងនោះត្រូវបានបាត់ បង់​ឧត្តមគតិ មសិការជាតិរបស់ខ្លួន បណ្តោយឲ្យ មាស ប្រាក់ បុណ្យស័ក អូសទាញឧត្តមគតិរបស់​ខ្លួន ។

លោកអនុប្រធាន កឹម សុខា បន្តទៀតថា គណបក្សសង្គ្រោះជាតិ គឺចង់បានបំផុតឲ្យប្រទេស​កម្ពុជាមានឯករាជ្យភាព អធិបតេយ្យភាពបូរណភាពទឹកដី មិនរណបបរទេស ហើយនិងចង់ឲ្យ​ប្រទេសកម្ពុជាបានក្លាយទៅជាប្រទេសមួយដែលប្រកាន់នូវរបបប្រជាធិបតេយ្យ សេរីពិតប្រាកដ ហើយការតស៊ូរបស់គណបក្សសង្គ្រោះជាតិ គឺជាបន្តវេនរបស់យុទ្ធមិត្តដែលបានតស៊ូសាច់ស្រស់ ឈាមស្រស់ ដើម្បីជាតិនា​ពេលកន្លងមក ។
( សម្លេង )
លោកអនុប្រធាន កឹម សុខា មានប្រសាសន៏បន្តទៀតថា ការដែលគណបក្សសង្គ្រោះជាតិ ប្រារព្វ ពិធីរំលឹកខួបថ្ងៃរដ្ឋប្រហា ០៥-០៦ កក្កដា ១៩៩៧ គឺដើម្បីបង្ហាញថា អំពើឧក្រិដ្ឋ ដែល​ជនផ្តាច់​ការបានប្រព្រឹត្តិនាពេលកន្លងមក មិនត្រូវបានគេជីកកប់ឡើយ ហើយគណបក្ស​សង្គ្រោះ​ជាតិ និងគាស់ព្រឹត្តិការនេះឡើងជានិច្ច ព្រោះជាព្រឹត្តិការប្រវត្តិសាស្ត្រ ។ ( សម្លេង )

សូមជំរាបថា ព្រឹត្តិការថ្ងៃ០៥-០៦ កក្ដដា ១៩៩៧ គឺជាព្រឹត្តិការណ៏ប្រវត្តិសាស្រ្តដែលកូនខ្មែរមិន​អាចបំភ្លិចបានឡើយ ព្រោះជាថ្ងៃដែលកងទ័ពស្នេហាជាតិ និងអ្នក​ស្នេហា​ជាតិជាច្រើនរូបត្រូវបាន ស្លាប់បាត់បង់ជីវិត ក្រោមស្នាដៃបុគ្គលល្មោភអំណាច ហើយក្នុងនោះលោកអនុប្រធាន កឹម សុខា ក៏បានស្នើឲ្យមានការបង្កើតមជ្ឈ​មណ្ឌលកត់ត្រាឧក្រិដ្ឋកម្មទាំងឡាយណាដែលបានកើតឡើង​ចាប់​ពីឆ្នាំ១៩៩៣ ដើម្បីបញ្ចប់និទណ្ឌភាពនៅកម្ពុជា ក្នុងការផ្តល់យុត្តិធម៌ដល់អ្នកដែលបាន​ស្លាប់​ដោយ​អំពើឧក្រិដ្ឋរបស់អ្នក​មានអំណាចកន្លងមក ៕

No comments:

Post a Comment

yes