សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, July 12, 2014

ព្រះរាជបន្ទូលអំពីការរួបរួមជាតិរបស់អតីតព្រះមហាក្សត្រ​

ព្រះបាទ នរោត្តម សីហនុ កាលពីព្រះអង្គនៅមានព្រះជន្ម

នេះ​ជា​ការ​រំលឹក ព្រះ​រាជ​បន្ទូល​ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ សម្ដេច​នរោ​ត្តម​សីហនុ កាល​​ពីថ្ងៃ​ទី​៣០ តុលា ឆ្នាំ២០១១ គឺ​មុន​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ដែល​ព្រះ​អង្គ យាង​​ចូល​​ទី​វង្គត​នៅ ថ្ងៃទី១៥ តុលា២០១២ នៅ ទី​ក្រុង​ប៉េ​កាំង​ប្រទេស​ចិន។
ព្រះ​រាជ​បន្ទូល​របស់​ព្រះ​អង្គ​ពេល​នោះ​គឺ​ចំពេល រាជ​រដ្ឋា​ភិបាល ប្រារព្វ​ខួប​២០​ឆ្នាំ ថ្វាយ​ព្រះ​អង្គ ដែល​បាន​ចាក​ផុត​ពី​ភាព​និរ​ទេស​ព្រះ​កាយ ប៉ុន្តែ ព្រះ​រាជ​បន្ទូល​របស់ ព្រះ​អង្គ​នៅ​ថ្ងៃ​នោះ គឺ​ជា​ការ​ទទូច​សុំ​​របស់ព្រះអង្គ ឲ្យ​អ្នក​នយោ​បាយ​ខ្មែរ ជន​រួម​ជាតិ​ខ្មែរ មាន​ការ​សាមគ្គី​គ្នា ឲ្យ​បាន​រឹង​មាំ​ទើប​ប្រជា​ជាតិ​មាន​សន្តិភាព ហើយសត្រូវជិតឆ្ងាយ ក៍មិនហ៊ាន ប្រមាថ ឬឈ្លានពានកម្ពុជាដែរ។
ក្នុងការចេញព្រះភ័ក្រដំបូងជាសាធារណៈ បន្ទាប់ពីព្រះអង្គដាក់រាជ្យ នៅឆ្នាំ ២០០៤  អតីតព្រះមហាក្សត្រ កម្ពុជា ព្រះបាទព្រះនរោត្តម សីហនុ យាងឡើង មានព្រះបន្ទូលផ្ដាំផ្ញើ អោយជនរួមជាតិ របស់ព្រះអង្គមានការជានាគ្នា ជាធ្លុងមួយ ដើម្បីជាតិមាតុភូមិ បានរុងរឿងនិងរឺងមាំ ៖ «នៅ​វិស័យ​ណា​ក៏ដោ​យ គឺយើងរួបរួមគ្នា កសាងជាតិដូចជាខ្ញុំ ចូលនិវត្តន៍ ទៅហើយក៏នៅកសាងជាតិជាមួយនឹងរដ្ឋាភិបាលអញ្ចឹងដែរ ជាធ្លុងមួយអញ្ចឹងដែរ នៅ​ក្នុងវិស័យអ្វីក៏ដោយ ហើយយើងសប្បាយណាស់ដែលលើកទី១ហើយ យើង​បាន​រួប​រួម​គ្នា​ជា​ធ្លុង​មួយ ហើយ​ដែល​នរណា​ក៏​បំបែក​បំបាក់​មិន​បាន​ដែរ ធ្វើឲ្យទន់ខ្សោយទៅវិញមិនបានដែរ»។
មានព្រះជន្មាយុ ៨៩ យាងចូល ៩០ ព្រះវស្សា អតីតព្រះមហាក្សត្រ បានប្រើវោសាស្ត្រ នយោបាយ លាយឡំ នឹងការបង្ហាញព្រះទ័យសើចតិចៗ មាន​ព្រះ​ឱង្ការ នៅខាងមុខ ទិវា​វិនិច្ឆ័យ ដោយមានមន្ត្រីអ្នកមុខអ្នកការ មានទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។ កម្មវិធីនេះ ជាពិធី រៀប​ចំ​បុណ្យ​ថ្វាយ ព្រះពរព្រះអង្គយាងចូល ព្រះជន្ម ៩០ ព្រះវស្សា និង ការចូលឆ្នាំទី២០ នៃភាពជានិរទេសព្រះកាយ ពោលគឺបន្ទាប់ពី កម្ពុជា​ទទួល​បាន​ឯក​ភាពជាតិ តាមរយៈកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា នៅឆ្នាំ១៩៩១។

បើទោះបី មានព្រះជនជរាបន្តិចក្ដី តែបន្ទូលរបស់ព្រះអង្គមកកាន់ ជនរួមជាតិ មានភាពមុចស្រួច និងរឹងមាំ ហើយគ្រប់ឃ្លាឃ្លោង របស់​ព្រះ​អង្គ​ប្រកប​ដោយ អត្ថន័យ ដើម្បីជាតិ មាតុភូមិ នៃរាជាណាចក្រកម្ពុជា។ ព្រះអង្គ នៅតែរម្លឹក ពីការរួមរួមជាតិ ដើម្បីរឹងមាំនូវការឯកភាពជាតិ ដោយ​ព្រះ​អង្គ​បាន​សន្យា​ថា នឹងលែងទៅកាន់ប្រទេសចិនទៀតហើយ គឺ​គង់នៅជាមួយជនរួមជាតិ ជារៀងរហូត ៖«ជាដាច់ខាតថា អំណះតទៅ គឺមិន​ចេញពី​ប្រទេស​ទេ គឺថា នៅស្ថិតជាមួយនឹងកូនចៅ ចៅទួត នៅក្នុងកម្ពុជារដ្ឋ ដរាបតរៀងទៅ»។
ព្រះបាទនរោត្តមសីហនុ បានឡើងគ្រងរាជ្យនៅឆ្នាំ ១៩៤១ ក្នុងព្រះជន្មាយុ ១៨ព្រះវស្សា គឺនៅក្នុងអំឡុងការគ្រប់គ្រងរបស់អាណានិគមបារាំង។ ព្រះ​អង្គ ត្រូវបានជនរួមជាតិ និង​អ្នក​នយោបាយប្រទានព្រះបរម្យងារជា ព្រះបិតាជាតិ និងបិតាឯករាជ្យជាតិ នោះ​ដោយ​សា​រតែ​ព្រះ​អង្គ​មាន​ស្នា​ព្រះហស្ថ ធ្វើអោយអាណានិគមបារាំង ប្រគល់ឯករាជ្យ មក​អោយ​កម្ពុជា ទាំងស្រុងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៤។  ប៉ុន្តែ ការ​គ្រង​រាជ្យ​របស់​ព្រះ​អង្គ​ក្នុង​ឋានៈជា ព្រះប្រមុខរដ្ឋនៃសង្គមរាស្ត្រនិយម បានបិទបញ្ចប់ នៅថ្ងៃទី១៨​ ខែមិនា ឆ្នាំ​១៩៧០  នៅក្រោមការធ្វើរដ្ឋប្រហារមួយដឹកនាំ ដោយ​សេ​នា​ប្រមុខ លន់ ណុល។ ចាប់ពីពេលនោះ  ប្រទេសកម្ពុជា បានធ្លាក់ចូលក្នុងភ្លក់ភ្លើងសង្គ្រាម​ ហើយពេលនោះ ព្រះអង្គ បានឆ្លងកាត់ បទ​ពិសោធន៍​ជា​ច្រើន​ក្នុងសង្គ្រាម។ ព្រះអង្គជាអតីតមេដឹកនាំចលនា មាគី ជា ប្រធានចលនារដ្ឋាភិបាលត្រីភាគី ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ចូល​លុក​លុយ​របស់​កង​ទ័ព​​វៀត​ណាម ក្នុងទសវត្ស ១៩៨០។
ភាពល្វីងជូរចត់ បានធ្វើអោយព្រះអង្គ បែរព្រះភ័ក្រជាថ្មីម្ដងទៀត ទៅរកប្រវត្តិសាស្ត្រអតីតកាល ដែលប្រជាជាតិកម្ពុជា មាន​ការ​បែក​បាក់​គ្នា​យ៉ាង​ខ្លាំង ហើយធ្វើអោយមុខមាត់ កម្ពុជា នៅឆាកអន្តរជាតិត្រូវអាប់ឱន។ អតីតព្រះមហាវរៈក្សត្រកម្ពុជា ព្រះបាទនរោត្តមសីហនុ ទំនង​មិន​ចង់​អោយ​កម្ពុជា មានដានប្រវត្តិសាស្ត្រ ដូចនេះបានជាព្រះអង្គ មាន​បន្ទូល ចង់បន្តអោយជនរួមជាតិ មានការឯកភាពជាតិ ជារៀងរហូត។ ព្រះ​បន្ទូល​របស់​ព្រះ​អង្គ បានធ្វើអោយអ្នកនយោបាយខ្មែរ គាំទ្រ និងកោតសរសើរ ដល់ព្រះអង្គ។
លោក ជាម យៀប អ្នកតំណាងរាស្ត្ររបស់គណបក្សប្រជាជន ដែលកំពុងដឹកនាំប្រទេស សន្យាដើរតាមព្រះបន្ទូលរបស់ព្រះអង្គ ៖« ខ្ញុំសូម​ទូល​លើ​ក្បាល នូវ​អ្វី​ដែល​ជា​ព្រះ​ឱង្ការ​របស់​ព្រះករុណា ដែលបានលើកឡើង»។
លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង ដែលនិរទេសខ្លួន ដែលបានទទួលសារលិខិតរបស់ព្រះបាទ ព្រះនរោត្តម សីហនុ អញ្ជើញ​លោក​មក​កាន់​កម្ពុជា ដើម្បី​ចូល​រួម​បុណ្យ​ចម្រើន​ព្រះ​ជន្ម​ព្រះអង្គ បានប្រាប់កាសែតក្នុងស្រុកមួយកាលពីថ្ងៃម្សិលមិញនេះថា ការដែលព្រះមហាក្សត្រ បាន​ផ្ញើ​លិខិត​ឲ្យ​លោក ក្នុងនាមជាប្រធានគណបក្ស បាន​មក​កាន់​មាតុ​ភូមិ ដើម្បីចូលរួមបុណ្យប្រារព្ធចម្រើនព្រះជន្មព្រះអង្គនោះ មានន័យថា ព្រះអង្គ មិន​បាន​ចាត់​ទុ​ករូបលោក ជាជនជាប់ពិរុទ្ធនោះទេ ហើយថា ព្រះអង្គគិតពីការផ្សះផ្សាជាតិ រួប​រួម​ជាតិ ហើយ​ព្រះអង្គ​ក៏​នៅ​តែ​ទទួល​ស្គាល់​រូប​លោក​ជា​តំណាងរាស្រ្តដដែល។
យ៉ាង​ហោចណាស់ កម្ពុជា មានការបែកបាក់ជាតិម្ដងទៀត នៅឆ្នាំ១៩៩៧ ដោយកាលនោះ មានព្រឹត្តិការណ៍ ថ្ងៃទី៥ និង៦ កក្កដា ដែល​ធ្វើ​អោយ​ព្រះ​អង្គ ម្ចាស់នរោត្តម រណរិទ្ធ ជាបុត្រ របស់ព្រះអង្គ ត្រូវបានធ្លាក់ពីតំណែងជានាយករដ្ឋមន្ត្រីទីមួយ។ 
សម្រាប់លោក សុខ ទូច បណ្ឌិវិទ្យាសាស្ត្រនយោបាយ មិនហ៊ានបកស្រាយលិខិតរបស់ព្រះបាទ នរោត្តម សីហនុ ដែលបានផ្ញើលោក សម រង្ស៊ី​នោះ​ទេ ដោយ​គ្រាន់​តែ​បក​ស្រាយ​តិច​តួច​ថា បច្ចុប្បន្ននេះ ការបង្រួបបង្រួមជាតិមានហើយ តែការមូលមតិក្នុងបញ្ហាជាតិ ជុំវិញ​ការ​ដោះ​ស្រាយ​បញ្ហា​អាយុ​ជីវិត​ជាតិ ទំនងនឹងមិនមានទេ ដូចជាករណីព្រំដែនជាដើម ៖«កន្លងមកនេះ យើងជួបប្រទះនូវ ដូចជាការប្តឹងផ្តល់គ្នាក្នុងផ្នែកនយោបាយ ការ​ខ្វែង​គំនិត​គ្នាក្នុងបញ្ហា២៣តុលា ខ្វែងគ្នាទៅលើបញ្ហាព្រំដែន ទាំងអស់នេះកើតចេញមកអំពី យើង​មិន​មានឯកភាពណាមួយ សម្រាប់​មាន​សំឡេង​តែ​មួយ​ក្នុង​ការដោះស្រាយ»។
ជីវិតចាស់ជរា គឺជាដំណាក់កាលចុងក្រោយ ដែលកើតមកជាមនុស្សលោក។ សំរាប់អតីតព្រះមហាក្សត្រកម្ពុជា ព្រះបាទនរោត្តម សីហនុ ចង់​បាន​ព្រះ​ជន្មា​យុយ៉ឺនយូរបន្តទៀត ប៉ុន្តែ ព្រះអង្គ នៅតែចង់ឃើញជនរួមជាតិ ដែលបន្តវេនពីព្រះអង្គ មានភាពរុងរឿងនឹងគង់វង្សជាដរាបតទៅ ៖«កម្ពុជាយើងសព្វថ្ងៃ បានលូតលាស់គ្មានឈប់ឈរ គ្រប់​វិស័យ​កសាង​ជាតិ ជូនជនរួមជាតិ ជូនរាស្ត្រ មានរាស្ត្រក្រីក្រជាដើម ពិភពលោក ឃើញច្បាស់លាស់ត្រង់ហ្នឹង គឺថាយើងរួបរួមគ្នាល្អណាស់ ក្នុងការកសាងជាតិ ក្នុង​ការ​ស្រាយ​បញ្ហា​ជាតិ បញ្ហាជូនរាស្ត្រ មានរាស្ត្រក្រីក្រជាដើម» ៕

No comments:

Post a Comment

yes