សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, July 5, 2014

ពលរដ្ឋ​ប្រមាណ​១០​នាក់​របួស​ពេល​ប៉ះ​ទង្គិច​គ្នា​ជាមួយ​កម្មករ​ក្រុមហ៊ុន​ខេ.ឌី.ស៊ី​នៅ​កំពង់ឆ្នាំង

ប្រជាពលរដ្ឋ​នាំ​គ្នា​បញ្ឈប់​គ្រឿង​ចក្រ​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) នៅ​ឃុំ​តាជេស 
ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ថ្ងៃ​ទី​២ មិថុនា ឆ្នាំ​២០១៤

ពលរដ្ឋ​ប្រមាណ ១០​នាក់​របួស នៅ​ក្នុង​ពេល​ប៉ះ​ទង្គិច​គ្នា​ជាមួយ​កម្មករ​របស់​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) នៅ​លើ​ដី​ទំនាស់​ក្នុង​ភូមិ​ឡពាង ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង។
តំណាង​ប្រជាពលរដ្ឋ លោក រាជ សីមា មាន​ប្រសាសន៍​ថា អ្នក​ភូមិ​បាន​របួស​ដោយសារ​គ្រាប់​ចម្ពាម និង​វត្ថុ​រឹង​ផ្សេង​ទៀត នៅ​ពេល​ពួក​គេ​ប្រមាណ ៨០​នាក់ បាន​នាំ​គ្នា​ទៅ​រារាំង​ក្រុម​កម្មករ​ប្រមាណ ២០០​នាក់ ដែល​ស៊ី​ឈ្នួល​ធ្វើ​របង​ក្រុមហ៊ុន ខេ.ឌី.ស៊ី នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​កក្កដា។ លោក រាជ សីមា បញ្ជាក់​ថា ក្រុមហ៊ុន​ប៉ុនប៉ង​ធ្វើ​របង​ព័ទ្ធ​យក​ដី​របស់​អ្នក​ភូមិ បើ​ទោះ​បី​ជា​ធ្លាប់​មាន​ការ​ព្រមព្រៀង​ថា រក្សា​ដី​នោះ​មិន​ប៉ះពាល់ ដើម្បី​រង់ចាំ​ដំណោះស្រាយ៖ «សំឡេង»។
បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច ក្រុម​អ្នក​ភូមិ​បន្ត​ប្រមូល​ផ្ដុំ​គ្នា​លើ​ដី​ទំនាស់ ដោយ​អះអាង​ថា នឹង​ស៊ូ​ស្លាប់​លើ​ដី​ដែល​ពួក​គាត់​ធ្លាប់​អាស្រ័យ​ផល។
បើ​តាម​តំណាង​ប្រជាពលរដ្ឋ​ដដែល អាជ្ញាធរ​ភូមិ​ឃុំ​បាន​ត្រឹម​ទទួល​បណ្ដឹង​របស់​ពលរដ្ឋ ប៉ុន្តែ​ពុំ​មាន​លទ្ធភាព​នឹង​ដោះស្រាយ​បញ្ហា​ជម្លោះ​នេះ​ឡើយ។
តំណាង​ក្រុមហ៊ុន ខេ.ឌី.ស៊ី លោក ថៃ ហ៊ី មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​ជុំវិញ​ករណី​ប៉ះពាល់​លើ​ពលរដ្ឋ​ឲ្យ​មាន​របួស ក្នុង​ពេល​ក្រុមហ៊ុន​ធ្វើ​របង​លើ​ដី​ជម្លោះ​នៅ​ភូមិ​ឡពាង នោះ។

ករណី​នេះ អ្នក​ភូមិ​អំពាវនាវ​ដល់​ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន អោយ​ជួយ​ដោះស្រាយ ដ្បិត​ពលរដ្ឋ​រក​ឃើញ​ថា ក្រុមហ៊ុន ខេ.ឌី.ស៊ី របស់​អ្នកស្រី ជា ខេង ភរិយា ​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ជា​អ្នក​មាន​អំណាច​មាន​ឥទ្ធិពល ដែល​ពុំ​មាន​អ្នក​ពាក់ព័ន្ធ​ណា​ហ៊ាន​ដោះស្រាយ​ទំនាស់​រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន​នេះ​ឡើយ៕

No comments:

Post a Comment

yes