សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, April 19, 2014

រៀបការកូនស្រីប្រធានាធិបតីនីហ្សេរីយ៉ាចែកសុទ្ធតែiPhoneដាំពេជ្រអោយភ្ញៀវកិត្តិយស


អាពាហ៍ពិពាហ៍កូនស្រីរបស់ ប្រធានាធិបតីប្រទេសនីហ្សេរីយ៉ា ដែលទើបនឹងបញ្ចប់កាល ពីប៉ុន្មាន​ថ្ងៃកន្លងទៅនេះ មានការ ចាប់អារម្មណ៍យ៉ាងខ្លាំង ដោយភ្ញៀវកិត្តិយសទាំងអស់ ទទួលបាន iPhone ស្រោបមាស និងដាំពេជ្រជាកាដូសំរាប់ ការអញ្ចើញចូលរួម។

 iPhone ស្រោប មាស និងដាំពេជ្រ ទាំងនោះ ត្រូវបានរចនាឡើងដោយក្រុមហ៊ុន Malivelihood ដែលជា ក្រុមហ៊ុនជំនាញខាងស្រោបមាសលើគ្រឿងអេឡិច ត្រូនិច។ នៅផ្នែកខាងក្រោយរបស់ ទូរស័ព្ទត្រូវបានរចនាឡើង ជាមួយនឹងឈ្មោះកូនក្រមុំ និងកូនកំលោះ ព្រមជាមួយនឹង កាលបរិច្ឆេទ​ថ្ងៃអាពាហ៍ពិពាហ៍។


 គេមិនបានដឹងច្បាស់ពីចំនួន iPhone ដែលត្រូវបាន ចែកជូនទៅអោយភ្ញៀវកិត្តិយសឡើយ ហើយក៏​មិនបានដឹងពីចំនួនទឹកប្រាក់ ដែលលោក ប្រធានាធិបតីបានចំណាយលើកាដូ​អាពាហ៍ពិពាហ៍ដ៏​សម្បើម​នេះផងដែរ។

No comments:

Post a Comment

yes