សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, April 23, 2014

តុលាការ​ធម្មនុញ្ញ​ថៃ​ទុក​ពេល​ឲ្យ​លោកស្រី​យី​ង​ឡាក់ចំនួន១៥ថៃ្ងទៀត​

លោកស្រី យីង ឡាក់ នាយករដ្ឋមន្ត្រីចាំផ្ទះ នៃរាជាណាចក្រថៃ 
(រូបថតពី៖ thetimes.co)

តុលាការ​ធ​ម្មនុ​ញ្ញរាជាណាចក្រ​ថៃ​ នៅ​ថ្ងៃ​ពុធ​នេះ​ ទុក​ពេល​ឲ្យលោកស្រី យី​ង​ឡាក់ នាយករដ្ឋមន្ត្រី​ចាំផ្ទះ មានពេលវេលា ១៥ថ្ងៃ​ទៀត ដើម្បីមក​ការពារ​ខ្លួន​ផ្ទាល់ ករណីលោកស្រី ដកហូតតំ ណែង ប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ថៃ ដែលរំលោភ​រដ្ឋធម្មនុញ្ញ។​
 
​តាម​គម្រោងលោកស្រី យី​ង​ឡាក់ នឹង​ឡើងទៅ​​ការពារ​ក្ដី នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​មុននេះ ប៉ុន្តែលោក ស្រី បានបញ្ចូនក្រុម​មេធាវី ដើម្បី​ដាក់​ឯកសារ​សារ​ណាការពារ​ក្ដី ហើយ​ស្នើសុំពន្យារការឡើង​បំភ្លឺ ដោយសារតែលោកស្រី ជាប់រង្វល់ ហើយ​ត្រូវពេលវេលា​ថែមទៀត ក្នុង​ការរៀបចំ​ឯកសា​រ​ពាក់ព័ន្ធ។​

​យោងតាម មាត្រា៦៨ នៃ​រដ្ឋធម្មនុញ្ញ ប្រសិនបើរក​កំហុស​ឃើញ គឺ​លោកស្រី យី​ង​ឡាក់ អាច​ប្រឈម​ទោសដោយ​ដល​ហូត​អំណាច ហើយហាម​ធ្វើ​នយោបាយ រយៈពេល៥​ឆ្នាំ​ពី​​បទ​បំពាន​អំណាច​រដ្ឋ។​


សូមជម្រាបថា លោកស្រី​យី​ង​ឡាក់ មិន​ត្រឹមតែរង​ការ​ចោទ​ករណីនេះទេ គឺនៅ​មាន​មួយ​ករណី​ទៀត ដែល​លោកស្រី នឹងត្រូវចោទ គឺករណីរឿងអាស្រូវ​ពុករលួយ នៃ​គម្រោង​ទិញ​អង្ករ​៕

No comments:

Post a Comment

yes