សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, April 9, 2014

លោកសមរង្ស៊ី​ជជែក​ជាមួយ​លោក​ហ៊ុនសែន​តាម​ទូរសព្ទ​៤៥​នាទី


លោក ហ៊ុន សែន និង​លោក សម រង្ស៊ី នៅ​ថ្ងៃ​ពុធ​នេះ បាន​ពិភាក្សាគ្នា​តាម​ទូរសព្ទ ដើម្បី​ស្វែងរក​យុទ្ធវិធី​ដោះស្រាយ​បញ្ហា​ការជាប់គាំង​នយោបាយ។ នៅក្នុង​កិច្ចពិភាក្សា​នោះ  មេដឹកនាំ​ទាំងពីរ​បានលើកឡើង​ពី​ប្រធាន​បទចំនួន ៣ ចំណុច​សំខាន់​ដួច​ជា ការបោះឆ្នោត​មុន​អាណត្តិ ជាដើម។  នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក អេង ឆៃអ៊ាង អនុប្រធាន​គណកម្មកា​រ​នាយក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ។ យោងតាម​មន្ត្រីជាន់ខ្ពស់​របស់​បក្ស​ប្រឆាំង​រូបនេះ មេដឹកនាំទាំងពី​បាន​ពិភាក្សា​គ្នា​លើ​កាល​បរិច្ឆេទ​បោះឆ្នោត​ជ្រើសតាំង​​ តំណាងរាស្ត្រខែកុម្ភៈ​ឆ្នាំ​២០១៨ និង​ការ​បោះឆ្នោត​ឃុំសង្កាត់​ខែ​កុម្ភៈ​ឆ្នាំ​២០១៧ ប៉ុន្តែ​មិនទាន់មាន​ការ​សម្រេច​យ៉ាងណា​នោះទេ។​


ក្រោយពី​មាន​ភ្លើង​ខៀវ​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជជែក​ជាមួយ​លោក ហ៊ុន សែន តាម​ទួ​រ​សព្ទ​លើ​ប្រធានបទ​ចំនួន៣គឺ ទី១កំណត់​ពេលវេលា​បោះឆ្នោត​មុន​អាណត្តិ។ ទី២ ការកែទម្រង់​ស្ថាប័ន​គ.ជ.ប និង​ទី ៣ លើ​បញ្ហា​ប្រព័ន្ធ​ផ្សព្វផ្សាយ។

លោក អេង ឆៃអ៊ាង អនុប្រធាន​គណកម្មកា​រ​នាយក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អ្នក​នៅ​ស្តា​ប់លោក សម រង្ស៊ី និយាយ​ជាមួយ​លោក ហ៊ុន សែន ផង​នោះ បាន​ប្រាប់​គេហទំព័រថ្មីៗ យ៉ាង​ដូច្នេះ​ថា៖«លោក​ប្រធាន​បាន​ទូរសព្ទ​និយាយ​ជាមួយ​ឯកឧត្តម​ស ខេង​ប្រហែល១០នាទី។ បន្ទាប់មក ដើម្បីអោយ​មានការ​សម្រេច​បាន​លឿន លោក​ប្រធាន​ក៏បាន​ទូរស័ព្ទ​ទៅ​សម្តេច​ហ៊ុន សែន​តែម្តង។ ពួកគាត់​និយាយ​គ្នា​ប្រមាណ៤៥នាទី»


លោក​អេង ឆៃអ៊ាង​មិនទាន់​អាច​បញ្ជាក់​អំពី​លទ្ធផល​នៃ​ការពិភាក្សា​តាម​ទូរសព្ទ​របស់​ មេដឹកនាំ​គណបក្ស​ទាំងពីរ​នោះ​នៅឡើយ​ទេ។ ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​រូបនេះ​បញ្ជាក់ថា «កាលណា​អ្នកសម្រេចចិត្ត​ផ្នែក​នយោបាយ​បាន​ជជែក​គ្នា វា​នឹង​អាចមាន​លទ្ធផល​លឿន»

No comments:

Post a Comment

yes