សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, April 22, 2014

គ​.​ជ​.​បលើកឡើង​ថា​កន្លងមក​ខ្លួន​ប្រៀប​ដូច​ជា​ខ្លា​ក្រដាស​ដែល​មិន​មាន​សិទ្ធិ​អំណាច​​


គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ថ្ងៃ​ចន្ទ​នេះ លើកឡើងថា កន្លងមក​ខ្លួន​មិន​បាន​អនុវត្ត​នូវ​សិទ្ធិ​អំណាច ដែល​ច្បាប់​បានចែង​មក​ពេញលេញ​នោះ​ទេ បើ​ប្រៀបធៀប​ទៅ​ដូច​ជា​សត្វ​ខ្លា​ក្រដាស មិន​មាន​ឥទ្ធិពល​ក្នុង​ការសម្រេចសេចក្តី​។​
 
ការលើកឡើង​បែប​នេះ គឺជា​ការឆ្លើយតប​ទៅនឹង​សំណួរ​របស់​អ្នកសារព័ត៌មាន នៅក្នុង​សន្និសីទ​កាសែត នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​២១ ខែ​មេសា នៅ​ទីស្នាក់ការ គ​.​ជ​.​ប ។​

​សមាជិក​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក មាន សាទិ ទទួលស្គាល់ថា កន្លងមក គ​.​ជ​.​ប មិន​បាន​អនុវត្ត​តាម​ច្បាប់​ដែល​បាន​ចែង​ត្រឹមត្រូវ​ទាំងអស់​ទេ ដោយសារ​តែ​អំណាច​ដែល​ខ្លួន​មាន មិន​អាច​គ្រប់គ្រង​បាន​ស្ថាប័ន​មួយចំនួន។ លោក​បន្តថា គ​.​ជ​.​ប អាណត្តិ​មុន​និង​ពេលបច្ចុប្បន្ន ប្រៀប​បាន​ដូច​ជា​សត្វ​ខ្លា​ក្រដាស ដែល​មិន​មាន​អំណាច​សម្រេច​អ្វី​ទេ។


​នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​មួយ ហៅ​កាត់​ថា  និ​កហ្វិច លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ការដែល គ​.​ជ​.​ប លើកឡើង​បែប​នេះ គឺជា​ចរិត​មុខ​ពីរ ដែល​ថា​មាន​អ្នក​គាបសង្កត់​ខ្លួន មិន​អាច​ប្រើ​សិទ្ធិអំណាច​ក្នុង​ការសម្រេចបាន តែ​ម្យ៉ាង​ទៀត​គឺជា​ការ​ដោះសារ​ប៉ុណ្ណោះ។​

តំណាងរាស្ត្រ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ បោះឆ្នោត លោក គួ​យ ប៊ុន​រឿន មានប្រសាសន៍ថា ការដែល គ​.​ជ​.​ប លើកឡើង​បែប​នេះ គឺជា​ការសារភាព​ទទួលស្គាល់ ថា​ខ្លួន​ពិតជា​មាន​កំហុស ព្រោះ​កន្លងមក គ​.​ជ​.​ប ជា​អ្នក​រៀបចំ​ការបោះឆ្នោត​ដែល​ធ្វើឡើង ដោយ​មាន​ការលួចបន្លំ​លទ្ធផល ធ្វើឲ្យ​ភាពមិនប្រក្រតី​កើតឡើង នាំ​ឲ្យ​សាធារណជន និង​អង្គការ​សង្គម​ស៊ីវិល​រិះគន់​ជា​បន្តបន្ទាប់។

កន្លងមក​នេះ​ស្ថាប័ន គ​.​ជ​.​ប បាន​រង​នូវ​ការរិះគន់​ជាច្រើន ថា​ស្ថាប័ន​មួយ​នេះ ធ្វើការ​មិន​ឯករាជ្យ​ស្ថិត​ក្រោម​សម្ពាធ​គណបក្សកាន់អំណាច តែ​ទោះជា​យ៉ាងណា​ក្រោយ​ការបោះឆ្នោត​អាណត្តិ​ទី​៥​នេះ គណបក្ស​ឈ្នះឆ្នោត​ទាំងពីរ បាន​ឯកភាពគ្នា​ធ្វើកំណែទម្រង់ គ​.​ជ​.​ប ហើយ​គណបក្សប្រឆាំង បាន​ជំទាស់​ដាច់ខាត ចំពោះ​ការ​បន្ត​ដាក់​ប្រធាន គ​.​ជ​.​ប ឲ្យនៅ​កាន់​តំណែង​នេះ៕

No comments:

Post a Comment

yes