សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, April 19, 2014

សាលា​រាជធានី​ភ្នំពេញ​នៅ​មិន​ទាន់​ឆ្លើយ​តប​សំណើ​​សុំ​​ទីតាំង​​ឃោសនា​​របស់​បក្ស​ប្រឆាំង​

គណបក្សសង្គ្រោះជាតិ​ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត

អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ ស្នើ​ឲ្យ​គណបក្ស​នយោបាយ​ប្រតិបត្តិ​ទៅ​តាម​ច្បាប់​ដែល​បាន​កំ​ណ​ត់​ទាក់​ទង​ ទៅ ​នឹង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក្រុម​ប្រឹក្សា​រាជធានី ​ខេត្ត ​ស្រុក​ ​ខណ្ឌ
ដែល​​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​ឧសភា​ខាង​មុខ​។ ​ជាមួយ​គ្នា​នេះ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ សង្ឃឹម​ថា ​អាជ្ញាធរ​នឹង​ផ្តល់​ទីតាំង​សាធារណៈ​មួយ​ចំនួន​ដែល​គណបក្ស​ប្រឆាំង​នេះ​បាន​ ស្នើ​សុំ​​រួម​មាន​ទីលាន​ប្រជាធិបតេយ្យ ​ឬ​មុខ​វត្ត​បុ​ទុម​វ​ត្តី​ ដើម្បី​ធ្វើការ​ឃោសនា​ស្មើ​ភាព​គ្នា​។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែងថា គណបក្សប្រឆាំង​នេះ​នៅ​មិនទាន់​បានទទួល​ការឆ្លើយតប​ពីសា​លា​រាជធានី​ភ្នំពេញ​ នៅឡើយ​ទេ​រហូតមកទល់​រសៀល​ថ្ងៃ​សៅរ៍​ទី១៩មេសា ទាក់ទង​ទៅ​នឹង​ការស្នើសុំ​ទីតាំង​សម្រាប់ធ្វើ​ការឃោសនាបោះឆ្នោត​ជ្រើសរើស​ ក្រុមប្រឹក្សា​រាជធានី ខេត្ត ស្រុក ខណ្ឌ អាណត្តិ​ទី​ពីរ​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០១៤ ខាងមុខ។
លោក អេង ឆៃអ៊ាង អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹងថា លោក​មានការ​រំពឹង​ទុកថា​អាជ្ញាធរ​នឹង​ផ្តល់​ទីតាំង​សាធារណៈ​ទាំងនោះ​រួមមាន​ ទីលាន​ប្រជាធិបតេយ្យ ឬ​ទីតាំង​មុខ​​វត្តបុ​ទុម​វ​ត្តី។ បើ​ពុំ​នោះទេ​ការបោះឆ្នោត​នេះ​មិនអាច​ចាត់ទុកថា​ជាការ​ប្រកួត​ស្មើភាព​គ្នា​ បានទេហើយ​ម្យ៉ាងទៀត អាជ្ញា​ធរមាន​កាតព្វកិច្ច​ផ្តល់ជូន និង​ការពារ​សុវត្ថិភាព​ដល់​គណបក្ស​ណា​ដែល​បាន​សុំ​មុន យោងតាម​ច្បាប់បោះឆ្នោត។


មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង RFI ម្តង​ហើយ​ថា ​អាជ្ញាធរ​កំពុង​ពិចារ​ណា​ពី​សំណើរ​នេះ។ បន្ថែម​ពីលើ​នេះ លោក​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុ​ភ័​គ អ្នកនាំពាក្យក្រសួង​​មហាផ្ទៃ​ក៏បាន​ថ្លែងប្រាប់​វិទ្យុ​RFI នៅ​ថ្ងៃ​សៅរ៍​ដែរ​ថា សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទាក់​​​ទង​ទៅនឹង​អាជ្ញាធរ​រាជធានី មិនទាន់មាន​ការស្នើសុំ​សេចក្តីសម្រេច​ពី​ក្រសួងមហាផ្ទៃ​នៅ​ឡើយ​ទេ។ក៏ប៉ុន្តែ ​លោក ខៀវ សុ​ភ័​គ បានបញ្ជាក់​ទុក​មុន​ហើយ​ថា​លោក​ទទួលយកបាន​នូវ​អ្វីដែល​ច្បាប់​បានកំណត់​ ប៉ុណ្ណោះ។

ជាមួយគ្នានេះ លោក​ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​​មានប្រសាសន៍ថា យោងតាម​ច្បាប់បោះឆ្នោត​គ​ណ​បក្សនយោបាយ​ត្រូវ​ស្នើសុំ​ទីតាំង​សា​ធារណៈ ឬ​ឯកជន​ទៅ​អ្នកគ្រប់គ្រង​ទីតាំង​ទាំងនោះ ដើម្បី​ធ្វើការ​ឃោសនា បន្ទាប់មក​ត្រូវ​ជូន​ដំណឹង​រយៈពេល​បី​ថ្ងៃ​ទៅ​គណៈកម្មាធិការ​រាជធានី​ខេត្ត​ រៀបចំ​ការបោះឆ្នោត​ឲ្យ​បាន​បី​ថ្ងៃ​មុ​ការ ធ្វើ​សកម្មភាព ដើម្បី​ឲ្យ​មានការ​សម្រប​សម្រួលកា​រពារ​សន្តិសុខ និង​តាម​លំដាប់​មុន​ក្រោយ។
សូមបញ្ជាក់ថា កាលពី​ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៤ គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​លិខិត​មួយ​ទៅកាន់​អភិបាល​រាជធានី​ភ្នំពេញ ដែល​ខ្លឹមសារ​នៃ​លិខិត​នោះ​ស្នើសុំ​ទីលាន​ប្រជា​ធិបតេយ្យ ឬ​សួន​ការ៉ូឡា​ខាងកើត ចំហៀង​ខាងត្បូង​វត្ត​បុ​ទុម​វ​ត្តី ដើម្បី​ជួបជុំ​ញ​ធ្វើការ​ឃោស​នាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខណ្ឌ​នៃ​ រាជធានី​ភ្នំពេញ។

នៅក្នុង​លិខិត​លម្អិត​ថា គណ​បក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ និង​ធ្វើការ​ជួបជុំ​តំណាងរាស្ត្រ សមាជិក​សមាជិការ​ក្រុម​ប្រឹក្សា​រាជធានី​ខណ្ឌ សង្កាត់ សកម្មជន និង​ប្រជាពលរដ្ឋ ដើម្បី​ធ្វើ​ការ​ហែរ​ក្បួន​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ ក្រុមប្រឹក្សា​រាជធានី ខណ្ឌ នីតិកាល​ទី២​ឆ្នាំ២០១៤ ចាប់​បើក​យុទ្ធនាការ​នៅ​ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៤តាមផ្លូវ​នានា​ទូទាំង​រាជ​ធានី​ភ្នំពេញ រហូតដល់​ថ្ងៃ​បិទ​យុទ្ធនាការ​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០៕

No comments:

Post a Comment

yes