សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, April 23, 2014

លេខ​កូដ​សម្ងាត់​សន្តិសុខ​បាត់បង្ក​ឲ្យ​មាន​ភាព​ជ្រួលច្របល់​នៅ​អាកាសយានដ្ឋាន​ជប៉ុន​នៅ​មួយថ្ងៃ​មុន​អូ​បា​ម៉ាមកដល់​

អាកាសយានដ្ឋាន​ Haneda ​ក្នុង​ទីក្រុង​តូ​ក្យូ

មន្ត្រី​ ម្នាក់​បាន​និយាយថា ក្រុម​អាជ្ញាធរ​អាកាសយានដ្ឋាន​នៅ​ប្រទេស​ជប៉ុន បានធ្វើ​ឲ្យ​មាន​ភាពច្របូកច្របល់​ភា្ល​មៗ ដោយបាន​ផ្លាស់ប្តូរ​លេខ​កូដ​សម្ងាត់​សន្តិសុខ​មួយថ្ងៃ​មុន​ការមកដល់​របស់​ ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក អូ​បា​ម៉ា បន្ទាប់ពី​បុគ្គលិក​ក្រុមហ៊ុន​អាកាសចរណ៍​ម្នាក់​បានធ្វើ​ឲ្យ​ជ្រុះ​បាត់​ កំណត់ហេតុ​ដែលមាន​កត់​ត្រា​សេចក្តីលម្អិត​អំពី​លេខ​កូដ​សម្ងាត់​សន្តិសុខ​ នោះ​។ ​ដំណឹង​នេះ​បានកើត​ឡើង ស្រប​ពេលដែល​សន្តិសុខ​នៅ​ទីក្រុង​តូ​ក្យូ បាន​បង្កើន​បុគ្គលិក​សន្តិសុខ​ដល់​ទៅ​១៦.០០០​នាក់​ដើម្បី​ត្រៀម​ជាមុន​ សម្រាប់​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដែលជា​ទស្សនកិច្ច​រប​ស់​ប្រធានាធិបតី​អាមេរិក ទើប​មាន​ក្នុង​រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយនេះ​។​

​មន្ត្រី​ក្រសួង​ ដឹកជញ្ជូន​ម្នាក់​បាន​និយាយថា បុគ្គលិក​ម្នាក់​នៃ​ក្រុមហ៊ុន​អាកាសចរណ៍ Skymark នៅ​អាកាសយានដ្ឋាន Haneda ក្នុង​ទីក្រុង​តូ​ក្យូ បាន​បាត់​ក្រដាស​កំណត់ត្រា​លេខ​កូដ​សន្តិសុខ​មួយ​សន្លឹក​កាលពី​ថ្ងៃត្រង់​ ថ្ងៃអាទិត្យ ។​


​ក្រដាស​កំណត់ត្រា​នេះ ត្រូវបាន​រកឃើញ​នៅលើ​កម្រាល​ឥដ្ឋ​នៅ​កន្លែង​ចាកចេញ​ដំណើរ ប្រហែល​កន្លះ​ម៉ោង​ក្រោយពី​វា​បាន​បាត់​។​

​ មន្ត្រី​នេះ បាន​និយាយថា ក្រសួង​ដឹកជញ្ជូន បាន​ប្រាប់​ក្រុមហ៊ុន​អាកាសចរណ៍ Skymark នេះ ដែល​គ្រប់គ្រង​អាកាសចរណ៍​ឲ្យ​ផ្លាស់ប្តូរ​លេខ​កូដ​សម្ងាត់​សន្តិសុខ​ ជាបន្ទាន់ ដើម្បី​បញ្ជៀ​ស​គ្រោះថ្នាក់​ណាមួយ​ដល់​សន្តិសុខ​។​

​ បណ្តាញសារព័ត៌មាន​ក្នុង​តំបន់​បាន​និយាយថា មួយ​ភាគបី​នៃ​កងកម្លាំង​ប៉ូលិស​នៅ​ទីក្រុង​តូ​ក្យូ​ត្រូវ​បានដាក់​ឲ្យ​ការពា ​សន្តិសុខសម្រាប់​ដំណើ​ទស្សនកិច្ច​នេះ​ដែលមានរ​យៈ​២​ថ្ងៃ​ដែល​ចាប់ផ្តើម​នៅ​ ថ្ងៃ​ពុធ​។​

​លោក បា​រ៉ា​ក អូ​បា​ម៉ា គ្រោង​នឹង​ចាក​ពី​ទីក្រុង​តូ​ក្យូ​ឆ្ពោះទៅកាន់​ទី​ក្រុ​សេ​អ៊ូ​ល​នៅ​ព្រឹក​ថ្ងៃ​សុក្រ​៕ 

No comments:

Post a Comment

yes