សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, April 19, 2014

រកឃើញ​មាស​... ១២សន្លឹក​ក្នុង​ក្រពះ​អ្នកជំងឺ​មាន​ទម្ងន់​ជិត​កន្លះ​គីឡូ​


អ្នកជំងឺ​ ដែលជា​ពាណិជ្ជករ​វ័យ ៦៣ ឆ្នាំ​ម្នាក់ បានធ្វើ​ឲ្យ​ក្រុមគ្រូពេទ្យ​វះកាត់​នៅ​ឥណ្ឌា “​បះសក់​” ខណៈពេល​ពួកគេ​រកឃើញ​មាស ១២ សន្លឹក នៅក្នុង​ក្រពះ​របស់គាត់ ។​
​ពេល​ត្រូវបាន​បញ្ជូនមក​មន្ទីរ​ពេទ្យ ពាណិជ្ជករ​រូបនេះ បាន​ប្រាប់​ក្រុមគ្រូពេទ្យ​ថា គាត់​មាន​អាការ​ចង់​ក្អួត បន្ទាប់ពី​លេប​គ្រប​ដប​ក្នុង​ជម្លោះ​ជាមួយ​ភរិយា ។​

​​ប៉ុន្តែ ក្រោយ​ការវះកាត់​អស់​រយៈពេល ១២ ម៉ោង​មក ពួកគេ​ត្រលប់​ជា​រកឃើញ​មាស ១២ សន្លឹក មាន​ទម្ងន់ ៤០០ ក្រាម ក្នុង​ក្រពះ​របស់​អ្នកជំងឺ ។​

​ភ្លាមៗ​នោះ ពួកគេ​ក៏​រាយការណ៍​ប្រាប់​ប៉ូលីស និង​គយ ដើម្បី​រឹបអូស​ចំនួន​មាស​ទាំងនោះ ។​


​ គួ​រម្លឹកថា តាំងពី​ឆ្នាំទៅ​មិញ រដ្ឋាភិបាល​ឥណ្ឌា បាន​បង្កើន​ពន្ធ ៣ ដង ចំពោះ​ការនាំ​ចូល​មាស សំដៅ​គ្រប់គ្រង​តម្រូវការ នៃ​មុខទំនិញ​ពិសេស​នេះ ៕​

No comments:

Post a Comment

yes