សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, April 10, 2014

សមរង្ស៊ី​៖គណបក្ស​សង្គ្រោះ​ជាតិមិន​យល់ព្រម​បោះឆ្នោត​ឡើងវិញ​នៅ​ខែ​កុម្ភៈឆ្នាំ​២០១៨​


ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​យល់ព្រម​នឹង​ការបោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៨ ដោយសារ​ជាការ​រំកិល​តិចតួច​ពេក​។​
​ក្នុង​សន្និសីទ​សារព័ត៌មាន លោក សម រង្ស៊ី មានប្រសាសន៍ថា លោក​ថ្លែង​អំណរគុណ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​រំកិល​ការបោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៨ តែ​គណបក្ស​សង្គ្រោះ​ជាតិ មិន​យល់ព្រម​នឹង​ការ​បរិច្ឆេត​នេះ ដោយសារ​ម្ចាស់​ឆ្នោត​មិន​ពេញចិត្ត​។ លោក សម រង្ស៊ី ចង់ឲ្យមានការរំកិលច្រើនជាងនេះ យ៉ាងតិច១ឆ្នាំ។
លោក​សម រង្ស៊ី លោក ហ៊ុន សែន បាន​ឯកភាព​កែទម្រង់​គជប ដោយ​ជ្រើសរើស​សមាជិក​ដោយ​កុងសង់ស៊ីស​ពី​គណបក្ស​ទាំង​ពីរ មិនបាច់​សំឡេង​ពីរភាគបី​ពី​សមាជិក​រដ្ឋសភា​។​​លោកថា ការចុះហត្ថលេខា​សម្រេច​លើ​អ្វីមួយ ត្រូវ​មាន​​ហត្ថលេខា​លោក កឹម សុខា អនុប្រធាន​គណបក្ស ដោយសារ​គណបក្ស​មាន​លទ្ធិប្រជាធិបតេយ្យ​ផ្ទៃក្នុង​។ 
​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក ហ៊ុន សែន ឲ្យដឹងថា លោក បាន​និយាយ​ត្រូវ​គ្នា​ជាមួយ​លោក សម រង្ស៊ី ត្រង់​ចំណុច​ថា ការបោះឆ្នោត​ឃុំ​សង្កាត់​ត្រូវ​ធ្វើឡើង​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៧ និង​រដ្ឋសភា​នៅ​ខែ​កុម្ភៈ​ដដែល​ឆ្នាំ​២០១៨​។ លោក​បញ្ជាក់ថា លោក សម រង្ស៊ី បាន​ស្នើ​សុំ​ពេល​ពិភាក្សា​ជាមួយ​អនុប្រធាន​គណបក្ស លោក កឹម សុខា តែ​លោក​ហ៊ុន សែន ស្នើថា លោក​ជា​ប្រធាន​ហេតុអ្វី​បាន​ជា​មិន​អាច​សម្រេច​។ លោក​ស្នើ​ឲ្យ​លោក សម រង្ស៊ី ប្រាប់​ទៅ​លោក កឹម សុខា ថា «​កុំឲ្យ​លោក កឹម សុខា រឹង​ពេក​»​។​

​លោក សម រង្ស៊ី ថា ការជជែក​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​បាន​ប្រមាណ​៨០​ភាគរយ​នៅសល់តែ​២០​ភាគរយ​ទេ ហើយ​ជា​អ្វី​ដែល​មាន​ប្រយោជន៍សម្រាប់​ជាតិ​។ លោក​បន្តថា គម្រោង​ចង់ឲ្យ​មាន​ជំនួប​កំពូល​ក្នុង​ព្រះបរមរាជវាំង​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ មិន​អាច​កើតមានឡើង ដោយសារ​លោក កឹម សុខា កំពុង​នៅ​ក្រៅប្រទេស ហើយ​មិន​អាច​វិល​មក​វិញ​ទាន់​។​
​លោក កឹម សុខា បាន​បង្ហោះ​នៅលើ​ហ្វេ​សប៊ុក​លោកថា ភាគី​ខ្មែរ​មាន​ជម្លោះ​នយោបាយ ការចរចា ការនិយាយ​គ្នា ជា​រឿង​ដែល​ចៀស​មិន​រួច​។ លោក​បញ្ជាក់ថា​« យើង​មិន​អាច​មិន​អង្គុយ​និយាយ​ជាមួយគ្នា​នោះទេ​! តែ​សមរង្ស៊ី និង​កឹម សុខា ចរចា​ជាមួយ​គណបក្ស​ប្រជាជន ដោយ​ឈរ​លើ​ផលប្រយោជន៍​ជាតិ និង​យុត្ដិធម៌​ជូន​ប្រជាពលរដ្ឋ​»​។ 
​លោក កឹម សុខា បន្តថា​«​លោក ហ៊ុន សែន អាច​សំឡុត​អ្នកនយោបាយ​ដទៃ​បាន តែ​លោក ហ៊ុន សែន មិន​អាច​សំឡុត ខ្ញុំ កឹម សុខា បានទេ​។ លោក ហ៊ុន សែន អាច​ទិញ​អ្នក​ដទៃ​បាន តែ​លោក ហ៊ុន សែន មិន​អាច​ទិញ​ខ្ញុំ កឹម សុខា បាន​ជាដាច់ខាត​។ ខ្ញុំ​ស្គាល់​ល្បិច​នយោបាយ​លោក ហ៊ុន សែន ច្បាស់​គឺ​មាន​បី ទី​១ លួងលោម ទី​២ សំឡុត និង​ទី​៣​ទិញ​»៕

No comments:

Post a Comment

yes