សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, April 23, 2014

ពលរដ្ឋ​នៅ​ស្រុក​ម៉ាឡៃតវ៉ា​ឲ្យ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័​យដោះលែង​តំណាង​របស់​ខ្លួន​​

ពលរដ្ឋ​នៅ​ស្រុក​ម៉ាឡៃ នៅថ្ងៃពុធនេះ ប្រមូលផ្តុំគ្នាតវ៉ានៅមុខ
សាលាខេត្ត(រូបថតដោយឡុង គឹមហឿន)

ប្រជាពលរដ្ឋ​ប្រមាណ​៨០​នាក់ នៅ​ភូមិ​អូរ​អំពិល ឃុំ​ទូល​ពង្រ ស្រុក​ម៉ាឡៃ នៅ​ថ្ងៃ​ពុធ​នេះ តវ៉ា​ខាងមុខ​សាលាខេត្ត​បន្ទាយមានជ័យ ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ ដោះស្រាយ​បញ្ហា​ដីធ្លី និង​ដោះលែង​តំណាង​របស់​ខ្លួន​២​នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន កាលពី​ថ្ងៃ​អង្គារ​។​

​ប្រជាពលរដ្ឋ​ដែល​តវ៉ា ឲ្យដឹងថា តំណាង​២​នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​នោះ រួមមាន លោក ហឿន វី អាយុ ៥៣ឆ្នាំ និង​លោក លី ខ្លី អាយុ ៤៣ឆ្នាំ ដែល​ជា​អតីត​ទាហាន​តស៊ូ​នៅ​សម័យ​ខ្មែរក្រហម​។ ​ពួកគាត់ ត្រូវបាន​ចាប់ខ្លួន ដោយសារ​អាជ្ញាធរ ចោទថា​បាន​ញុះញង់​ពលរដ្ឋ ឲ្យទៅ​យក​ដី​របស់​ក្រុមហ៊ុន​។​

​ប្រជាពលរដ្ឋ ដែល​ចូលរួម​ការតវ៉ា អ្នកស្រី អ៊ិត សាវឿន អាយុ ៥៦​ឆ្នាំ ស្នើឲ្យ​អាជ្ញាធរ​ដោះលែង​តំណាង​របស់ខ្លួ​ន និង​ជួយ​ដោះស្រាយ​ជម្លោះ​ដីធ្លី​របស់​ពួកគាត់​។


​នៅពេល​តវ៉ាប្រជាពលរដ្ឋ បាន​ចូល​ជួប​ចរចា​ជាមួយ​អភិបាលរង​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។ ក្រោយពី​ជួប​ចរចា ប្រជាពលរដ្ឋ​ដែល​ចូលរួម​ការតវ៉ា អ្នកស្រី អ៊ិត សាវឿន ប្រាប់​ VOD ​ថា ការចរចា​ពុំ​ទាន់​បាន​បញ្ចប់​ទេ ដោយសារ​អភិបាលរង​ខេត្ត បាន​ឲ្យ​ប្រជាពលរដ្ឋ​ផ្តិតមេដៃ ចាកចេញ​ពី​លើ​ដី ដើម្បី​ជា​ថ្នូរ​ក្នុង​ការដោះលែង​តំណាង​ទាំង​ពីរ​នាក់ ប៉ុន្តែ​ពួកគាត់​មិន​ព្រម​។

​មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក​ ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ចាន់​គា មានប្រសាសន៍ថា ការជួប​ចរចា គឺ​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ផ្តិតមេដៃ និង​ខាង​ក្រុមហ៊ុន ចាក​ចេញពី​ដី​មាន​ជម្លោះ ដោយ​រង់ចាំ​ការបង្កើត​គណៈកម្មការ​ពិសេស​មួយ ដោះស្រាយ​លើ​បញ្ហា​នេះ​។
ពលរដ្ឋឲ្យដឹងថា ជម្លោះ​ដីធ្លី​នេះ មាន​បញ្ហា​ជាមួយ​ក្រុមហ៊ុន​ហៃ​ស៊ូ​របស់​ថៃ ដែល​បាន​កើតឡើង​តាំងពី​ឆ្នាំ​២០១០ ហើយ​ប៉ះពាល់​ប្រជាពលរដ្ឋ​១៩៤​គ្រួសារ  លើ​ដី​ប្រមាណ​ជា​១២០០​ហិកតា​៕

No comments:

Post a Comment

yes