សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, April 10, 2014

កឹមសុខាបញ្ជាក់​ទ្រឹស្តី​«​ទិញ​មិន​លក់សម្លុត​មិន​ខ្លាចបំបែក​មិនបាន​»ជា​ការឆ្លើយតប​នឹង​លោកហ៊ុនសែន​​

លោក កឹម សុខា(ធ្វេង) និងលោក សម រង្ស៊ី កាលពីកន្លងទៅ(រូបថតVOD)

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បញ្ជាក់​ជា​ថ្មី​ទៀត​ថា មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ទិញ​មិន​លក់ សម្លុត​មិន​ខ្លាច បំបែក​មិនបាន​។​
​លោក កឹម សុខា បញ្ជាក់​បែប​នេះ​ជា​ការឆ្លើយតប​នឹង​លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​ដល់ និស្សិត​នៅ​វិទ្យាស្ថាន​អប់រំ លោក ហ៊ុន សែន មានប្រសាសន៍ថា លោក បាន​និយាយ​ត្រូវ​គ្នា​ជាមួយ​លោក សម រង្ស៊ី ត្រង់​ចំណុច​ថា ការបោះឆ្នោត​ឃុំ​សង្កាត់​ត្រូវ​ធ្វើឡើង​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៧ និង​រដ្ឋសភា​នៅ​ខែ​កុម្ភៈ​ដដែល​ឆ្នាំ​២០១៨​។ លោក​បញ្ជាក់ថា លោក សម រង្ស៊ី បាន​ស្នើ​សុំ​ពេល​ពិភាក្សា​ជាមួយ​អនុប្រធាន​គណបក្ស លោក កឹម សុខា តែ​លោក​ហ៊ុន សែន ស្នើថា លោក​ជា​ប្រធាន​ហេតុអ្វី​បាន​ជា​មិន​អាច​សម្រេច​។ លោក​ស្នើ​ឲ្យ​លោក សម រង្ស៊ី ប្រាប់​ទៅ​លោក កឹម សុខា ថា «​កុំឲ្យ​លោក កឹម សុខា រឹង​ពេក​»​។​
​លោក ហ៊ុន សែន បញ្ជាក់ថា ប្រសិនបើ​មិនមាន​ការឯកភាព​គ្នា ដែល​នាំ​ឲ្យ​រាំងស្ទះ​ដល់​ការចរចា នេះ​មិនមែន​ជា​កំហុស​របស់​លោក និង​លោក សម រង្ស៊ី ទេ គឺ​កំហុស​របស់​លោក កឹម សុខា​។​
​លោក កឹម សុខា បាន​បង្ហោះ​នៅលើ​ហ្វេ​សប៊ុក​លោកថា ភាគី​ខ្មែរ​មាន​ជម្លោះ​នយោបាយ ការចរចារ ការនិយាយ​គ្នា ជា​
រឿង​ដែល​ចៀស​មិន​រួច​។ លោក​បញ្ជាក់ថា​«​យើង​មិន​អាច​មិន​អង្គុយ​និយាយ​ជាមួយគ្នា​នោះទេ​! តែ​សមរង្ស៊ី និង​កឹម សុខា ចរចា​ជាមួយ​គណបក្ស​ប្រជាជន ដោយ​ឈរ​លើ​ផលប្រយោជន៍​ជាតិ និង​យុត្ដិធម៌​ជូន​ប្រជាពលរដ្ឋ​»​។ 
​លោក កឹម សុខា បន្តថា​«​លោក ហ៊ុន សែន អាច​សំឡុត​អ្នកនយោបាយ​ដទៃ​បាន តែ​លោក ហ៊ុន សែន មិន​អាច​សំឡុត ខ្ញុំ កឹម សុខា បានទេ​។ លោក ហ៊ុន សែន អាច​ទិញ​អ្នក​ដទៃ​បាន តែ​លោក ហ៊ុន សែន មិន​អាច​ទិញ​ខ្ញុំ កឹម សុខា បាន​ជាដាច់ខាត​។ ខ្ញុំ​ស្គាល់​ល្បិច​នយោបាយ​លោក ហ៊ុន សែន ច្បាស់​គឺ​មាន​បី ទី​១ លួងលោម ទី​២ សំឡុត និង​ទី​៣​ទិញ​»​។​

​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា ការដែល​នាយករដ្ឋមន្ត្រី​យក​ខ្សែអាត់​មក​ចាក់​ជា​សាធារណៈ​បែបនេះ​គឺ ចំណុច​មួយ​ដែល​មិន​ត្រឹមត្រូវ ហើយ​មិន​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការដោះស្រាយ​បញ្ហា​ប្រទេសជាតិ​។ លោក​បញ្ជាក់ថា ការចាក់ផ្សាយ​នេះ គឺធ្វើឡើង​ក្នុង​គោលបំណង​បំបែកបំបាក់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក​បន្តថា នឹង​មិន​មាន​ជំនួប​កំពូល​អ្វី​ទេ ប្រសិនបើ​ការចរចា​ក្រៅផ្លូវការ នៅ​មិនទាន់​បាន​ព្រមព្រៀង​ដោយ​មាន​ការឯកភាព​ពី​លោក កឹម សុខា​។​
​លោក កឹម សុខា កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ក្រៅប្រទេស​។ លោក​នឹង​ត្រឡប់​កម្ពុជា​វិញ នៅក្រោយ​ពិធី​បុណ្យចូលឆ្នាំ​វិញ​៕

No comments:

Post a Comment

yes