សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, April 10, 2014

សមាជិក​ព្រឹទ្ធសភា​គណបក្សសមរង្ស៊ីទទូច​ឲ្យ​គណបក្ស​ទាំង​ពីរ​បញ្ចប់​ជាបន្ទាន់​លើ​ការពិភាក្សា​កំណែទម្រង់​ប្រព័ន្ធ​បោះឆ្នោត​​

សមាជិក​ព្រឹទ្ធសភា​គណបក្ស​ សម រង្ស៊ី ទទូច​ឲ្យ​គណបក្ស​នយោបាយ​ឈ្នះអ​សនៈ​ក្នុង​សភា ពិភាក្សា​បញ្ចប់​ជា​បន្ទាន់ លើ​សមាសភាព​ឯករាជ្យ​របស់ គ​.​ជ​.​ប ការកែទម្រង់​នីតិវិធី​បោះឆ្នោត និង​ការបោះឆ្នោត​ឡើងវិញ ដើម្បី​ផ្តល់​យុត្តិធម៌ និង​សិទ្ធិ​ដល់​ប្រជាពលរដ្ឋ​។​
​សេចក្តីថ្លែងការណ៍​របស់​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម​រង្ស៊ី​ទាំង ១១​រូប ចុះ​ថ្ងៃ​ទី​១០ ខែ​មេសា​នេះ លើកឡើងថា ក្រុម​សមា ជិក​ព្រឹទ្ធសភា​គណបក្ស​សមរង្ស៊ី ចង់​ឃើញ​រដ្ឋសភា​ត្រឹមត្រូវ​ពេញលេញ ហើយ​បញ្ចប់​នូវ​ច​រឹត​សភា​ឯក​បក្ស ដែល​សម្រេចបញ្ហា​ប្រទេស​ជាតិ​ដោយ​គណបក្ស​តែ​មួយ​នោះ​។
សេចក្តីថ្លែងការណ៍​ដដែល បន្តថា សមាជិក​ព្រឹទ្ធសភា​ទាំង​១១​រូប នឹង​មិន​ចូលរួម​ប្រជុំ​វិសាមញ្ញ ដែល​ធ្វើឡើង​នៅ​ថ្ងៃ​ទី​១១ ខែ​មេសា ស្អែក​នេះ ដើម្បី​ពិនិត្យ​ផ្តល់​យោបល់​លើ​ច្បាប់​មួយចំនួន ដែល​បញ្ជូន​ដោយ​រដ្ឋសភា​ឯក​បក្ស​នេះ​ទេ ហើយ​ទទូច​ឲ្យ​គណបក្ស​នយោបាយ​ឈ្នះ​អស​នៈ​ក្នុង​សភា​ទាំងពីរ ពិភាក្សា​បញ្ចប់​ជា​បន្ទាន់ លើ​សមាសភាព​ឯករាជ្យ​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) ការកែទម្រង់​នីតិវិធី​បោះឆ្នោត និង​ការបោះឆ្នោត​ឡើងវិញ ដើម្បី​ផ្តល់​យុត្តិធម៌ និង​សិទ្ធិ​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប​។​

​សេចក្តីថ្លែងការណ៍ ក៏​បាន​ស្នើ​ឲ្យ​គណបក្ស​ទាំង​ពីរ គឺ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា តម្កល់​ផលប្រយោជន៍​ប្រទេស ប្រជាពលរដ្ឋ​កម្ពុជា ដែល​មាន​ស្មារតី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ជា​គន្លឹះ ដើម្បី​សន្តិភាព ស្ថិរភាព និង​អភិវឌ្ឍន៍​ពិតប្រាកដ​៕

No comments:

Post a Comment

yes