សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, April 10, 2014

លោកហ៊ុនសែន​៖ការឯកភាព​គ្នា​ជាមួយ​លោកសមរង្ស៊ីនឹង​ត្រូវ​ធ្វើ​ជា​លាយលក្ខណ៍​អក្សរក្រោម​ព្រះភ័ក្ត្រ​ព្រះមហាក្សត្រ​​


លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ថ្លែងថា ការឯកភាព​គ្នា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ  នឹង​ត្រូវ​ធ្វើឡើង​ជា​លាយ​លក្ខណ៍​អក្សរ​រវាង​លោក និង​លោក សម រង្ស៊ី ក្រោម​ព្រះភ័ក្ត្រ​ព្រះមហាក្សត្រ​។​
​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​ដល់​និស្សិត និង​សិក្ខាកាម​សាកលវិទ្យាល័យ​ធនធានមនុស្ស នៅ​វិទ្យាស្ថាន​អប់រំ លោក ហ៊ុន សែន មានប្រសាសន៍ថា លទ្ធផល​នៃ​ការពិភាក្សា​ជាមួយ​លោក​សម រង្ស៊ី មាន​លទ្ធផល​ល្អ តែ​នៅ​ត្រង់​ចំណុច​មួយ ដែល​មិន​ទាន់​និយាយ​ត្រូវ​គ្នា គឺ​កាលបរិច្ឆេត​នៃ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ និង​រដ្ឋសភា ដោយ​លោក​បញ្ជាក់ថា ដោយសារ​លោក កឹម សុខា​។ លោក​ស្នើ​ឲ្យ​លោក សម រង្ស៊ី បញ្ចុះបញ្ចូល​លោក កឹម សុខា ឲ្យទទួល​យក និង​កុំ​ឲ្យ​រឹង​ពេក​។​
​លោក ហ៊ុន សែន បន្តថា លោក​ពេញចិត្ត​នឹង​ការជួប​គ្នា​ចរចា​នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ តែ​ដោយសារ​លោក កឹម សុខា
កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ក្រៅប្រទេស​។ លោក​បញ្ជាក់ថា ការឯកភាព​ណាមួយ នឹង​ត្រូវ​ធ្វើ​ជា​លាយ​លក្ខ​អក្សរ ក្រោម​ព្រះភ័ក្ត្រ​ព្រះមហាក្សត្រ​។ 
​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យដឹងថា លោក​បាន​និយាយ​ត្រូវ​គ្នា​ជាមួយ លោក សម រង្ស៊ី លើ​ការកំណត់​កាលបរិច្ឆេត​នៃ​ការបោះឆ្នោត គឺ​ការបោះឆ្នោត​ឃុំ​សង្កាត់ នឹង​ត្រូវ​ធ្វើឡើង​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៧ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នា​ខែ​កុម្ភៈ ឆ្នាំ​២០១៨​។​

​បន្ទាប់​ពី​ការសន្ទនា​របស់​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ដឹង​ពី​ការសន្ទនា​នេះ លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា ការពិភាក្សា​រវាង​ថ្នាក់ដឹកនាំ​ទាំង​ពីរ​ផ្តោត​ទៅ​លើ​ទី​១ ពេលវេលា​នៃ​ការបោះឆ្នោត​ឡើងវិញ សម្រាប់​ការបោះឆ្នោត​ជាតិ និង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ទី​២ កំណែទម្រង់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប​. និង​ការកែទម្រង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​៕

No comments:

Post a Comment

yes