សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, April 10, 2014

លោកហ៊ុនសែនព្រមាន​ពី​លទ្ធផល​ចរចា​មិន​បាន​ផលដោយសារ​លោក កឹម សុខា​​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ពន្យល់ថា លោក សម រង្ស៊ី និង​លោក កឹម សុខា មិនទាន់​បាន​ឯកភាពគ្នា​ចំណុច​ព្រមព្រៀង​រវាង​លោក សម រង្ស៊ី និង​រូបលោក​ក្នុង​ការសន្ទនា​កាលពី​ថ្ងៃ​ពុធ​។​
​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​ដល់​និស្សិត​នៅ​វិទ្យាស្ថាន​អប់រំ លោក ហ៊ុន សែន បាន​ចាក់​ផ្សាយ​សំឡេង​សន្ទនា​រយៈពេល​៤៤​នាទី​រវាង​លោក និង​លោក សម រង្ស៊ី ជា​ភ័ស្តុតាង ដែល​លោក​បាន​ថត​ទុក​។ ​លោកបញ្ជាក់​ថា​ ចំណុច​ដែល​លោក​បាន​ពិភាក្សា​ជាមួយ​លោក សម រង្ស៊ី គឺ​មាន​កំណែទម្រង់​ស្ថាប័ន​ការបោះឆ្នោត កំណែទម្រង់​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​ភាគី​ទាំងពីរ បាន​ឯកភាព​។ លោក​បន្តថា ចំណុច​មួយទៀត​ដែល​សំខាន់ តែ​នៅ​ជា​បញ្ហា គឺ​កាលបរិច្ឆេត​នៃ​ការបោះឆ្នោត​រដ្ឋសភា និង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​។
​លោក ហ៊ុន សែន ឲ្យដឹងថា លោក បាន​និយាយ​ត្រូវ​គ្នា​ជាមួយ​លោក សម រង្ស៊ី ត្រង់​ចំណុច​ថា ការបោះឆ្នោត​ឃុំ​សង្កាត់​ត្រូវ​ធ្វើឡើង​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៧ និង​រដ្ឋសភា​នៅ​ខែ​កុម្ភៈ​ដដែល​ឆ្នាំ​២០១៨​។ លោក​បញ្ជាក់ថា លោក សម រង្ស៊ី បាន​ស្នើ​សុំ​ពេល​ពិភាក្សា​ជាមួយ​អនុប្រធាន​គណបក្ស លោក កឹម សុខា តែ​លោក​ហ៊ុន សែន ស្នើថា លោក​ជា​ប្រធាន
ហេតុអ្វី​បានជា​មិន​អាច​សម្រេច​។ លោក​ស្នើ​ឲ្យ​លោក សម រង្ស៊ី ​ប្រាប់​ទៅ​លោក កឹម សុខា ​ថា «​កុំឲ្យ​លោក កឹម សុខា រឹង​ពេក​»​។​
នៅថ្ងៃនេះ លោក ហ៊ុន សែន បញ្ជាក់ថា ប្រសិនបើ​មិនមាន​ការឯកភាព​គ្នា ដែល​នាំ​ឲ្យ​រាំងស្ទះ​ដល់​ការចរចា នេះ​មិនមែន​ជា​កំហុស​របស់​លោក និង​លោក សម រង្ស៊ី​ ទេ គឺ​កំហុស​របស់​លោក កឹម សុខា​។​

​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា ការដែល​នាយករដ្ឋមន្ត្រី​យក​ខ្សែអាត់​មក​ចាក់​ជា​សាធារណៈ​បែបនេះ​គឺ ចំណុច​មួយ​ដែល​មិន​ត្រឹមត្រូវ ហើយ​មិន​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការដោះស្រាយ​បញ្ហា​ប្រទេសជាតិ​។ លោក​បញ្ជាក់ថា ការចាក់ផ្សាយ​នេះ គឺធ្វើឡើង​ក្នុង​គោលបំណង​បំបែកបំបាក់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក​បន្តថា នឹង​មិន​មាន​ជំនួប​កំពូល​អ្វី​ទេ ប្រសិនបើ​ការចរចា​ក្រៅផ្លូវការ​ នៅ​មិនទាន់​បាន​ព្រមព្រៀង​ដោយ​មាន​ការឯកភាព​ពី​លោក កឹម សុខា​ ​«បាទ! ទាល់តែចំនុចដែលមិនទាន់ឯកភាពគ្នានោះ ឲ្យបានឯកភាពគ្នាសិន។ បាទ! ដូចទាក់ទងនឹងពេលវេលានៃការបោះឆ្នោតឡើងវិញ នេះឯងដែលជាចំនុចសំខាន់ ហើយក្រៅពីនេះ បើយើងឯកភាពទៅលើ ចំនុចធំៗអស់ហើយ គឺយើងត្រូវជជែកគ្នាអំពី ពិធីសារមួយទៀត។ ពិធីសារនេះគឺដើម្បីធានា ការអនុវត្តន៍កិច្ចព្រមព្រៀង បើយើងមានតែកិច្ចព្រមព្រៀង ប៉ុន្តែគ្មានពិធីសារបញ្ជាក់ច្បាស់អំពីការអនុវត្តន៍ កិច្ចព្រមព្រៀងនោះទេ ក៏វាទៅមិនរួចដែរ។ ថ្ងៃពេលវេលាសម្រាប់យើងធ្វើកិច្ចការហ្នឹងល្អទាំងអស់ សម្រាប់ផលប្រយោជន៍ប្រទេសជាតិ ផលប្រយោជន៍ប្រជារាស្ត្រ យើងអត់មានថាថ្ងៃណាល្អជាងថ្ងៃណាទេ»។
លោក កឹម សុខា កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ក្រៅប្រទេស​។ លោកនឹង​ត្រឡប់​កម្ពុជា​វិញ នៅក្រោយ​ពិធី​បុណ្យចូលឆ្នាំ​វិញ​។​
​បន្ទាប់​ពី​ការសន្ទនា​របស់​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ដឹង​ពី​ការសន្ទនា​នេះ លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា ការពិភាក្សា​រវាង​ថ្នាក់ដឹកនាំ​ទាំង​ពីរ​ ផ្តោត​ទៅ​លើ​ទី​១ ពេលវេលា​នៃ​ការបោះឆ្នោត​ឡើងវិញ សម្រាប់​ការបោះឆ្នោត​ជាតិ និង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ទី​២ កំណែទម្រង់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប​. និង​ការកែទម្រង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​៕

No comments:

Post a Comment

yes