សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, April 19, 2014

ប្រធាន​គណបក្ស​អំណាច​ប្រជាពលរដ្ឋបដិសេធ​ថាបក្ស​របស់លោកមិន​ពាក់ព័ន្ធ​អ្វីជាមួយ​លោក​សួនសេរី​រដ្ឋា​នោះទេ

លោក សួន សេរីរដ្ឋា ប្រធានចលនាអំណាចពលរដ្ឋខ្មែរ​ដែល
​មាន​ទីតាំងនៅសហរដ្ឋអាមេរិក

លោក កាន់ វិ​រៈ ប្រធាន​គណបក្ស​អំណាច​ប្រជាពលរដ្ឋ បាន​បដិសេធថា គណបក្ស​របស់លោក មិនមាន​ការពាក់​អ្វី ជាមួយនឹង​លោក សួន សេរី​រដ្ឋា មេដឹកនាំ​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ដែល​រង​ការចោទប្រកាន់ថា ជា​ក្រុម​ភេរវកម្ម ក្នុងការ​បង្កើត​ កងក​ម្លាំ​ង​ ប្រដាប់អាវុធ ប៉ុនប៉ង​ផ្តួលរំលំរាជ​រដ្ឋាភិបាល​កម្ពុជា នោះទេ​។​

ការបដិសេធ​នេះ បានធ្វើ​ឡើង បន្ទាប់ពី​លោក សួន សេរី​រដ្ឋា គ្រោង​នឹងដាក់ពាក្យ​ទៅ​ក្រសួងមហាផ្ទៃ នៅក្រោយ​ចូលឆ្នាំ​ខ្មែរ ដើម្បី​ស្នើសុំ​បង្កើត គណបក្ស​អំណាច​ពលរដ្ឋ​ខ្មែរ ក្នុង​គោលបំណង ដើម្បី​ការពារ​សកម្មជន និង​អ្នកគាំទ្រ​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ នៅក្នុង​ប្រទេស​កម្ពុជា ឲ្យ​រួច​ផុតពី​ការចោទប្រកាន់ និង​លាប​ពណ៌ ​ថា ជា​ក្រុម​ភេរវកម្ម​។​


​យោងតាម​លិខិត ចុះ​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៤ ដែលមាន​ចុះហត្ថលេខា ដោយ​លោក កាន់ វិ​រៈ ប្រធាន​គណបក្ស​អំណាច​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា គណបក្ស​អំណាច​ប្រជាពលរដ្ឋ ត្រូវបាន​បង្កើតឡើង នៅ​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០០៦ និង​ត្រូវ​បានទទួល​ការអនុញ្ញាត ឲ្យ​ចុះឈ្មោះ​ជា​ផ្លូវការ ក្នុង​បញ្ជី​គណបក្សនយោបាយ ដោយ​ក្រសួងមហាផ្ទៃ តាម​សេចក្តីប្រកាស​លេខ ៣៨៦ ប្រក តាំងពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០០៧ ដែល​ចុះហត្ថលេខា​ដោយ​លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​

​លោក​បាន​បញ្ជាក់ថា​កន្លងមក លោក​សួន សេរី​រដ្ឋា ដែល​កំពុងតែ​រស់នៅ​សហរដ្ឋអាមេរិក និង​ដែល​កំពុងមាន​ដីកា​តាម​ចាប់ខ្លួន ពី​រាជរដ្ឋាភិបាល តែងតែ​ប្រើ​ឈ្មោះ​នេះ ដោយ​ដាក់​បន្ថែម​ពាក្យ ចលនា​ពីមុខ និង​ថែម​ពាក្យ​ខ្មែរ​ពីក្រោយ (​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ​) ហើយ​ធ្វើ​សកម្មភាព​ផ្សេងៗ នៅក្រៅ​ប្រទេស​។ ការប៉ុនប៉ង​បង្កើត​គណបក្ស​នេះ គឺ​គណបក្ស​អំណាច​ពលរដ្ឋ ដោយ​គ្រាន់តែ​បន្ថែម​ពាក្យ (​ខ្មែរ​) មានន័យថា (​គណបក្ស​អំណាច​ពលរដ្ឋ​ខ្មែរ​)។

​ជំពូក​២ មាត្រា​១១ នៃ​ច្បាប់ ស្តីពី​គណបក្សនយោបាយ ចំណុច ២ ចែងថា ឈ្មោះ​គណបក្សនយោបាយ ដែល​ទើបតែ​បង្កើត​ថ្មី មិនត្រូវ​ធ្វើឡើង ដោយ​គ្រាន់តែ​កែសម្រួល​បន្តិចបន្តួច នៅលើ​ឈ្មោះ គណបក្សនយោបាយ​នានា​។​

​ជាមួយគ្នា​នោះ លោក កាន់ វិ​រៈ ក៏បាន​ប្រកាសថា គណបក្ស​អំណាច​ប្រជាពលរដ្ឋ ពុំមាន​ពាក់ព័ន្ធ​អ្វី ជាមួយនឹង​ច​ល​ល​នា​អំណាច​ពលរដ្ឋ​ខ្មែរ របស់លោក​សួន សេរី​រដ្ឋា ដែលមាន​ទីតាំង នៅ​សហរដ្ឋអាមេរិក នោះឡើយ​។​

​ជាការ​ឆ្លើយតប លោក​សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ បាន​ប្រាប់ពី​សហរដ្ឋអាមេរិកមកថា គណបក្ស ​របស់លោក កាន់ វិ​រៈ គឺ​គណបក្ស​អំណាច​ប្រជាពលរដ្ឋ People Power Party (PPP) មែន​ទេ​? ចំណែក​ខាង​លោក ​គឺគណបក្ស​អំណាច​ពលរដ្ឋ​ខ្មែរ គឺ Khmer People Power Party (KPPP) ហើយ​សញ្ញា ក៏​ខុសគ្នា​ដែរ​? លោក​កាន់ វិ​រៈ ចេះ​ច្បាប់​ដែរ​ទេ​?​។ ហើយ​កាន់តែ​ខុសគ្នា​ថែមទៀត ពីព្រោះ មាន​ពាក្យ ” ប្រជា ” ថែមទៀត​។ ខាង​លោក​ឥតមាន​ពាក្យ ” ប្រជា ” ទេ ហើយ​មាន​ពាក្យ ” ខ្មែរ ” ដែល​ខុសគ្នា​ទាំងស្រុង។​

​លោក​បាន​បញ្ជាក់ថា “​ហេតុ​អី ក៏​រអើល​ខ្លួន បើ​ខ្ញុំ​មិនដែល​ទាក់ទង ជាមួយ​បុគ្គល (​កាន់ វិ​រៈ​) នេះ​ផង​? យើង​មិនបាន​ដណ្តើមយក ឈ្មោះ​បក្ស​របស់លោក កាន់ វីរៈ នោះទេ​។ តែ​យើង​ក៏​មិនបាន​យកឈ្មោះ​របស់ អ្នកណា​ដែរ គឺ​ឈ្មោះ​របស់​យើង សញ្ញា​របស់​យើង ថ្មី​ទាំងអស់​។ ខ្ញុំ​មិនដឹងថា តើ​នាយកដ្ឋាន​នយោបាយ របស់​ក្រសួងមហាផ្ទៃ អនុញ្ញាតអោយ គណបក្ស​បក្ស ដែល​គ្មាន​សកម្មភាព​នោះ រក្សា​ឈ្មោះ​ទុក​ប៉ុន្មាន​ឆ្នាំ​ទេ​”៕

No comments:

Post a Comment

yes