សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, April 11, 2014

​មន្ត្រី​លីកាដូ​៖សាលាដំបូងលើក​ពេល​សវន​ការ​កម្មករ៣​នាក់ក្នុងចំណោម​២៣​នាក់​​

មន្ត្រី​សិទ្ធិមនុស្ស​អង្គការ​លីកាដូ ឲ្យដឹងថា សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​លើ​ក​ពេល​សវន​ការជំនុំជម្រះ​របស់​ជន​ជាប់ចោទ ជា​កម្មករ៣​នាក់ ទៅ​ថ្ងៃ​ទី​២៥ ខែ​មេសា​វិញ ខណៈ​ដែល​២០​នាក់​ទៀត នឹង​ត្រូវ​បើក​សវន​ការជំនុំជម្រះ នៅ​ថ្ងៃ​ទី​១៨ ខែ​មេសា​នេះ តាម​ការគ្រោងទុក​។​
ក្រោយ​ទទួលបាន​ការកោះអញ្ជើញ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ ឲ្យមក​ទទួល​ដី​កា​ពន្យារ​សនវការ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ អ្នកគ្រប់គ្រង​បច្ចេកទេស​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស អង្គការ​លីកាដូ លោក អំ សំអាត ឲ្យដឹងថា ជនជាប់ចោទ ២៣​នាក់ ដែល​ត្រូវបាន​ចាប់​ខ្លួន​ក្នុង​ហេតុការណ៍​ប៉ះទង្គិច​រវាង​សមត្ថកិច្ច និង​កម្មករ កាលពីដើម​ខែ​មករា​នោះ ក្នុងនោះ ៣​នាក់ ដែល​ជា​កម្មករ ឈ្មោះ ជា សារ៉ាត់ យុន ជា និង ​ប៊ូ សារិទ្ធិ ត្រូវបាន​ចៅក្រម​សាលាដំបូង សម្រេច​លើ​ក​ពេល​សវន​ការ​។​
កាលពី​ថ្ងៃ​ទី​០៧ ខែ​កុម្ភៈ កន្លងទៅនេះ តុលាការ​សាលាដំបូង បាន​សម្រេច​ឲ្យ​កម្មករ​ពីរ​នាក់ ក្នុងចំណោម​បីនាក់​នេះ នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​។​

​លោក អំ សំអាត បន្តថា មេធាវី​ការពារ​ក្តី​ជនជាប់ចោ​ទទាំង ៣​រូបនោះ មិនទាន់​ដឹង​ពី​មូលហេតុ​នៃ​ការលើក​ពេលនេះ បាន​នៅឡើយ​ទេ​។ លោក ឲ្យដឹងថា អ្នក​ទាំង​បី​នាក់​នោះ ត្រូវបាន​ចាប់ខ្លួន ក្នុង​ការប៉ះទង្គិច នៅ​ផ្លូវ​វ៉េង​ស្រេច​កាលពី​ថ្ងៃ​ទី​៣ ខែ​មករា និង​រង​ចោទ ៤​ករណី បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ បទ​ប្រមាថ​មន្ត្រី​សាធារណៈ និង​បង្ក​ឲ្យ​ខូច​សណ្តាប់ធ្នាប់​សាធារណៈ​។ លោក ឲ្យដឹងទៀតថា ដោយឡែក អ្នក​ទាំង​២០​នាក់​ផ្សេង​ទៀត​នោះ គឺ​ត្រូវបាន​ប្រធាន​ពន្ធនាគារ​ត្រពាំង​ផ្លុង អះអាង​ទទួលបាន​ដីកា​បង្គាប់ ឲ្យ​នាំខ្លួន សវន​ការ​នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​ការកំណត់​។​
​ជនជាប់ចោទ​ទាំង ២៣​នាក់ ត្រូវបាន​អាជ្ញាធរ​ចាប់​ខ្លួន​ក្នុង​ហេតុការណ៍​ប៉ះទង្គិច​រវាង​កម្មករ និង​សមត្ថកិច្ច កាលពី​ថ្ងៃ​ទី​០២ និង​ទី​០៣ ខែ​មករា នៅ​មុខ​រោងចក្រ​យ៉ាក​ជី​ង និង​សួន​ឧស្សាហកម្ម​កា​ណា ឌី​យ៉ា ផ្លូវ​វ៉េងស្រេង នៅ​ពេល​កម្មករ​ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ ១៦០​ដុល្លារ​ក្នុង​មួយ ខែ ក្នុងនោះ​មាន​លោក វ​ន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ សកម្មជន​សិទ្ធិ​ដីធ្លី សកម្មជន​បណ្តាញ​កសិក​រ និង​កម្មករ​រោងចក្រ​កាត់ដេរ​៕

No comments:

Post a Comment

yes