សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, April 11, 2014

សាលាដំបូង​រាជធានី​ភ្នំពេញ​លើក​ពេល​សវនាការលោកវ​ន់ពៅនិង​មនុស្ស​ផ្សេង​ទៀត​ទៅ​ចុងខែ​មេសា​​

  
 លោក វន់ ពៅ និងលោក កឹម សុខា

សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​លើ​ក​ពេល សវន​ការជំនុំជម្រះ លើ​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វ​ន់ ពៅ និង​អ្នកជាប់ចោទ​ក្នុង​រឿង​តវ៉ា​ប្រាក់​ឈ្នួល​នេះ សរុប​២៤​នាក់ ផ្សេងទៀត ទៅ​ចុងខែ​មេសា​វិញ ដោយ​មិន​បញ្ជាក់​ពី​មូលហេតុ​។​
កាលពី​ខែ​មីនា ​ឆ្នាំ​២០១៤ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកាកោះ​ឲ្យ​ភាគី​ពាក់ព័ន្ធ ចូល​សវនាការ លើ​សំណុំរឿង ញុះញុង​ឲ្យ​ប្រព្រឹត្តិ​អំពើ​ហិង្សា បង្កឲ្យមាន​ភាពវឹកវ​រ​ធ្ងន់ធ្ង​ដល់​សង្គម លើ​ជនសង្ស័យ​ទាំង​២៥​នាក់​នេះ នៅ​ថ្ងៃ​ទី​១៨​ ខែ​មេសា ​ឆ្នាំ​២០១៤ វេលា​ម៉ោង​៨​ព្រឹក។​
ប៉ុន្តែ​មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស នៅ​អង្គការ​លីកាដូ លោក អំ សំអាត ឲ្យ​VOD​ដឹង​នៅ​ថ្ងៃ​សុក្រ​ ទី​១១ ​ខែ​មេសា​នេះ​ថា សវនការ​នោះ ត្រូវបាន លើក​ពេល​ទៅ​ថ្ងៃ​ទី​២៥​ខែ​មេសា​ឆ្នាំ​២០១៤​វេលា​ម៉ោង​៨​ព្រឹក​វិញ​។​ តាម​លិខិត របស់​តំណាង​អយ្យការ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​១០​ខែ​មេសា​នេះ មិន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការលើក​ពេល​សវនការ​នេះ​ទេ​។

​ជនសង្ស័យ​ទាំង​២៥​នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​កន្លែង​ផ្សេងគ្នា ក្នុង​រាជធានី​ភ្នំពេញ កាលពី​ចុងឆ្នាំ​២០១៣ និង​ដើមឆ្នាំ​២០១៤ ពេល​ពួកគេ តវ៉ា​ទាមទារ​សិទ្ធិ​ការងារ និង​ប្រាក់​ឈ្នួល​ដល់​១៦០​ដុល្លារ​។​
​ក្នុង​ព្រឹត្តិការណ៍​ចាប់ខ្លួន​នោះ យ៉ាងហោច​ណាស់​បណ្តាលឲ្យ​មនុស្ស​៦​នាក់​ស្លាប់ ដោយសារ​ត្រូវ​គ្រាប់កាំភ្លើង របស់​សមត្ថកិច្ច​។ ក្នុងនោះ​មាន ស្ត្រី​អ្នកលក់​បាយ​ម្នាក់​ស្លាប់​នៅ​គល់​ស្ពាន​ស្ទឹងមានជ័យ ខណៈ​សមត្ថកិច្ច​បង្ក្រា​កម្មករ​រោងចក្រ​SL​ តវ៉ា​ទាមទារ​លក្ខខណ្ឌ​ការងារ និង​កម្មករ​៥​នាក់​ផ្សេង​ទៀត​ត្រូវ​គេ​បាញ់​ស្លាប់​នៅ​ផ្លូវ​វ៉េងស្រេង ពេល​ទាមទារ​ប្រាក់​ឈ្នួល​ដល់​១៦០​ដុល្លារ​។​
​រហូតមកដល់​ពេលនេះ រដ្ឋាភិបាល​មិន​ទាន់​ចាប់​ជនដៃដល់​មក​ផ្តន្ទាទោស​ទេ ចំណែក​អ្នក​តវ៉ា ២១​នាក់​កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ពីរ​នាក់​ទៀត​នៅ​ពន្ធនាគារ​ព្រៃ​ស និង​បីនាក់ បាន​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ប៉ុន្តែ​ពួកគេ​ត្រូវ​ចូល​សវនការ​នៅ​ថ្ងៃ​តែមួយ​។​
នៅ​ថ្ងៃនេះ​ដែរ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​ដាក់​លិខិត​ចំហ​មួយ ដោយ​ព្រួបារម្ភ​ពី​ការបើក​សវនការ ដោយ​អវត្តមាន​ជន​ជាប់​ទាំងនោះ ដោយសារ​ប្រធាន​ពន្ធនាគារ​ត្រពាំង​ផ្លុង អះអាងថា មិន​មាន​រថយន្ត​ដឹកនាំ​ឃុំ​ទាំងនោះ​។ អង្គការ​សិទ្ធិមនុស្ស​នេះ បាន​លើកឡើង​ថា ប្រសិន​មិន​មាន​វត្តមាន​ជនជាប់ចោទ​ក្នុង​សវន​ការ​ទេ គឺជា​ការរំលោភ​យ៉ាង​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​ជនជាប់ចោទ ដែល​ជា​ផ្នែក​ដ៏​សំខាន់​នៃ​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះដោ​យយុត្តិធម៌​៕

No comments:

Post a Comment

yes