សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, April 19, 2014

ជួនកាលបានលទ្ធផលផ្ទុយនឹងចំណង់«ដោយៈលិមគិមយ៉ាបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិនៅខេត្តកំពង់ធំ»

ចំណង់ដែលចង់បាន និង លទ្ធផលដែលផ្តល់មក ជួនកាលផ្ទុយគ្នាស្រឡះ ដោយមិនបាន គ្រោងទុកជាមុន គិតមិនដល់ ការរស់នៅជារាងរាល់ថ្ងៃ មូលហេតុអស់នេះ មានជាញឹកញប់ ដោយយើងមិនច្បាស់ថាលទ្ធផលដែលយើងចង់បាននោះ គឺដូចបំណងយើងនោះទេ គង់តែកិច្ចការ អស់នេះ នៅក្រោមការត្រួតត្រារបស់យើង ១០០ ភាគ ១០០ ក៏ដោយ

ចុះបើកិច្ចការនោះនៅក្រោមការត្រួតត្រារបស់យើងតែមួយភាគ ក៏អត់សោះ លទ្ធផលដែលយើង សងឹ្ឃមថានឹងបាននោះ ច្បាស់ជាមិនបាន ១០០ ភាគ ១០០ ដែលយើងសងឹ្ឃមនោះទេ ឬក៏ផ្ទុយទៅវិញ។

ការដែលខ្ញុំលើកទស្សនៈនេះមកពិចារណា ពីព្រោះស្ថានភាពនយោបាយនៅប្រទេសខ្មែរគាំងស្ញេញ តាំងពីពេលបោះឆ្នោតរើសសភាអណ្តតិ្តទី កាលពីថ្ងៃទី ២៨ កក្កដា ២០១៣ មកម្ល៉េះ

ហើយការចរចារវាងគណបក្សទាំងពីរដែលមានតំណាងនៅរដ្ឋសភា គឺ គណបក្សសង្គ្រោះជាតិ និង គណបក្សប្រជាជនកម្ពុជា ដូចជាមានល្បឿនយឺត ដែលជាការព្រួយបារម្ភដល់ស្ថានភាពនយោបាយ និង សេដ្ឋកិច្ច នេះបើយើងតាំងខ្លួនជាអ្នកជាតិនិយម តែចំពោះពួកលោភអំណាចគឺពួក គណបក្សប្រជាជនកម្ពុជាគេអត់ទៅ ឈឺក្បាលនឹងជីវភាពប្រទេស និង ប្រជាពលរដ្ឋនោះទេ


  គង់តែ សហគមអន្តរជាតិគេប្រកាសការពារបូរណភាពទឹកដី និង នយោបាយខ្មែរយ៉ាងណាក៏ដោយ ក៏ពួកអស់នេះលើកប្រទេសខ្មែរឲ្យទៅយួន ដោយយកលេសថាអរគុណគេ ដោយគេបានមកលើកបន្ទុប ពួកខ្លួនឲ្យបានអំណាច នេះបានជាមនុស្សថោក និង ចោលម្សៀតហួសកំរិត
គណបក្សទាំងពីរបានជួបគ្នាជាច្រើនលើក ដូចជាកាលពីទី ១៦.០៩.២០១៣ ១៨.០២.២០១៤ ០៣.មិនា ១០.មិនា ១៧.មិនា ហើយចុងក្រោយនេះ ដោយគ្មានបានលទ្ធផល គឺទឺ ២៤.មិនា។
ការប្រជុំដែលគណបក្សទាំងពីរបានសំរេចព្រមព្រាងគ្នា គឺកាលពីថ្ងៃទី១៧.មិនា ២០១៤ ដោយព្រម បញ្ចូលក្នុងក្របខ័ណ្ឌកំណែទំរង់ការបោះឆ្នោត នូវប្រធានបទសរុបចំនួន ១៤ ដូចនៅខាងក្រោមនេះ៖
1.     ការរៀបចំការចុះឈ្មោះអ្នកបោះឆ្នោត និង បញ្ចីឈ្មោះអ្នកបោះឆ្នោតដើម្បីធានាសិទ្ធិបោះឆ្នោត របស់ប្រជាពលរដ្ឋគ្រប់រូប
2.    រៀបចំបង្កើតច្បាប់ស្តីពីហិរញ្ញវត្ថុរបស់គណបក្សនយោបាយ
3.    កំណែទំរង់ស្ថាប័នរៀបចំបោះឆ្នោត
4.    អព្យាក្រិត្យភាព និង សុចរិតភាពនៃអង្គការសង្គមស៊ីវិល
5.    ប្រព័ន្ធផ្សព្វផ្សាយ និង មធ្យោបាយផ្សព្វផ្សាយរបស់គណបក្សនយោបាយ
6.    យន្តការនៃការដោះស្រាយវិវាទ
7.    ការសង្កេតការណ៍បោះឆ្នោត
8.    អព្យាក្រិត្យភាពនៃមន្ត្រីរាជការ និង កងកំឡាំងប្រដាប់អាវុធ
9.    កាលបរិច្ឆេតនៃការបោះឆ្នោត
10.  បទបញ្ជា និង នីតិវិធីនៃ ការបោះឆ្នោត
11.  កែសំរួល និង ពង្រឹងទោសបជ្បញតិ្តនៅក្នុងច្បាប់បោះឆ្នោត
12.  ការឃោសនា បោះឆ្នោត
13.  ការបោះឆ្នោតមេភូមិ
14.  ការស្ទង់មតិ
ត្រង់ចំណុចទី គឺបានសេចក្តីថា ការសំរេចនេះគឺផ្ទុយនឹងសិទ្ធិសេរីភាពរបស់ អង្គការសង្គមស៊ីវិល ដោយចោទថា គ្មានអព្យាក្រិត្យភាព និង សុចរិតភាព ត្រង់កន្លែងនេះ យើងសង្ឃឹមថា នឹងមានប្រតិកម្មពី អង្គការសង្គមស៊ីវិលទាំងអស់
ការព្រមព្រាងអស់នេះគឺ បានត្រឹមតែលើក្រដាសសិន ដោយប្រជុំកាលពីថ្ងៃទី ២៤ មិនា គណបក្សសង្គ្រោះជាតិ បានជូនយោបល់ កំណែទំរង់ស្ថាប័នរៀបចំបោះឆ្នោត ចំណុចទី ដោយស្នើឲ្យ ស្ថាប័នគ.. ជាស្ថាប័នធម្មនុញ្ញ និងការជ្រើសរើស តាំងសមាសភាព .. ត្រូវអនុម័ត ពីរភាគបី នៃសមាជិកសភាទាំងមូល តែគណបក្សប្រជាជនកម្ពុជាមិនយល់ព្រម បានជាមានការផ្អាកការជួបគ្នារវាងគណបក្សទាំងពីរនេះមកតាំងពីថ្ងៃ២៤មិនា
លោក សម រង្ស៊ី បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី១០ មេសា ថា នៅក្នុងជំនួបរវាងលោកនិងលោក ហ៊ុន សែន តាមទូរស័ព្ទកាលពីថ្ងៃទី៩ មេសា នោះ មានផលជាវិជ្ជមាន គឺលោក និងលោក ហ៊ុន សែន បានយល់ព្រមកែទម្រង់ស្ថាប័នបោះឆ្នោត ទី១ ស្ថានប័ន .. នឹងក្លាយជាស្ថាប័នមួយថ្មីចេញពីកិច្ចព្រមព្រៀងនៃគណបក្សទាំងពីរ នឹងមានចែងនៅ ក្នុងរដ្ឋធម្មនុញ្ញ។ ទី២ កែទម្រង់ប្រព័ន្ធផ្សព្វផ្សាយ និងទី៣ ការបោះឆ្នោតមុនអាណត្តិ។
លោក សម រង្ស៊ី បញ្ជាក់ថា អ្វីដែលមិនទាន់ឯកភាពគ្នានោះ គឺកាលបរិច្ឆេទការបោះឆ្នោត។ លោក សម រង្ស៊ី ឲ្យដឹងថា លោក ហ៊ុន សែន ចង់ឲ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់បង្ខិតមកនៅខែកុម្ភៈ ឆ្នាំ២០១៧ និងចង់បោះឆ្នោតជាតិនៅខែកុម្ភៈ ឆ្នាំ២០១៨ តែគណបក្សសង្គ្រោះជាតិចង់បានការបោះ ឆ្នោតពាក់កណ្ដាលអាណត្តិ គឺនៅឆ្នាំ២០១៦។ ទោះជាយ៉ាងនេះក្ដី លោក សម រង្ស៊ី លើកឡើងថា ចំណុចដែលមិនទាន់ឯកភាពគ្នានេះនៅប្រមាណ ២០% ទេ។ ម្យ៉ាងវិញទៀត ការសម្រេចណា មួយរបស់គណបក្សសង្គ្រោះជាតិ គឺទាល់តែមានការឯកភាពរបស់គណបក្សទាំងមូល ពិសេសពីលោក កឹម សុខា ដែលកំពុងបំពេញបេសកកម្មនៅក្រៅប្រទេស។
តាមលោកហ៊ុន សែន មានប្រសាសន៍ថា ការពិភាក្សាតាមទូរស័ព្ទរវាងរូបលោក និងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ទាក់ទិន បញ្ហាជាប់គាំងនយោបាយបានឯកភាពគ្នាលើចំណុចជាច្រើន មានដូចជា បានព្រមព្រៀងកំណត់កាលបរិច្ឆេទ បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិ ទី៤ នៅខែកុម្ភៈ ឆ្នាំ២០១៧ និងបោះឆ្នោតសភានីតិកាលទី៦ នៅខែកុម្ភៈ ឆ្នាំ២០១៨ ជាដើម។ ត្រង់នេះដូចជាមិនពិត បើតាមសន្និសីទសារព័ត៌មានរបស់លោក សម រង្ស៊ី
ហ៊ុន សែន ថ្លែងបន្តថា កិច្ចពិភាក្សាតាមទូរស័ព្ទអាចនិយាយថា បានត្រូវដងត្រូវផ្លែគ្នាអស់ហើយ ហើយបើបែរជាមានឧបសគ្គ គឺមិនមែនរូបលោក ហ៊ុន សែន សម រង្ស៊ី នោះទេ គឺបញ្ហាស្ថិតនៅលើរូបលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ឯណោះវិញទេ។
ជាងនេះ ហ៊ុន សែន ក៏បានលើកឡើងពីលទ្ធភាពរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការកែសម្រួល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (..) និងបានព្រមានបញ្ចេញខ្សែអាត់នៃកិច្ចពិភាក្សា រវាងរូបលោកជាមួយលោក សម រង្ស៊ី ថែមទៀត បើលោក សម រង្ស៊ី មិនទទួលស្គាល់កិច្ចសន្ទនារបស់ លោក។
លោក ហ៊ុន សែន៖ «បើសិនជារឿងមិនអាចចុះហត្ថលេខាបាន មិនមែនជាកំហុស ហ៊ុន សែន ឬគណបក្សប្រជាជនកម្ពុជា ហើយក៏មិនមែនជាកំហុស សម រង្ស៊ី និងក្រុមការងាររបស់ឯកឧត្ដម សម រង្ស៊ី គឺជាកំហុសរបស់ឯកឧត្ដម កឹម សុខា ហើយសូមកុំធ្វើសេចក្ដីថ្លែងការណ៍ណាមួយខុសរឿងខុសរ៉ាវ ខុសសម្ដីដែលជជែកគ្នា ព្រោះខាងណោះក៏បានថតសំឡេងដែរ។ ព្រោះសំឡេងថតខាងនោះប្រហែល ជាមិនសូវស្រួល ព្រោះធម្មតាទេ ខ្ញុំធ្វើមេចារកម្ម តាំងពីអាយុ ១៩ឆ្នាំ ហើយធ្វើការត្រូវមានឯកសារ។ អ៊ីចឹងសុំមេត្តាកុំឲ្យនិយាយអីខុសពីអ្វីដែលយើងបានព្រមព្រៀងគ្នា និងបានឯកភាពគ្នាហើយ។ ប៉ុន្តែ យើងយល់ការលំបាក ដោយសារតែគណបក្សសង្គ្រោះជាតិហ្នឹងទើបមានអាយុត្រឹម ១ឆ្នាំ»
នេះបង្ហាញពីចរិករបស់ហ៊ុនសែន ដែលរាជរដ្ឋាភិបាលរបស់វា ធ្វើការមិនសូវ មានឯកសារទេ គឺពួកវា ខ្លាចតម្លាភាពណាស់ គឺចរិកពួកកុម្មុយនិស។
លោក ហ៊ុន សែន បញ្ជាក់ថា បើមានការឯកភាពគ្នាលើបញ្ហាដូចដែលរូបលោក និងលោក សម រង្ស៊ី បានព្រមព្រៀងតាមទូរស័ព្ទ គឺគណបក្សទាំងពីរ មានគម្រោងចុះហត្ថលេខានៅថ្ងៃសុក្រ ទី១១ ខែមេសា នៅព្រះបរមរាជវាំង ក្រោមព្រះរាជអធិបតីភាព របស់ព្រះមហាក្សត្រ។ ប៉ុន្តែបើបែរជាត្រូវបាន អាក់ខានទៅវិញ គឺរូបលោក កឹម សុខា ជារនាំង។
លោក ហ៊ុន សែនដឹងដែលថា លោក កឹម សុខានៅអាមេរិក នឹងមិនអាចត្រឡប់ មកវិញ ឲ្យទាន់ពេលនោះទេ ។ យើងអាចចោទសួរ បើចុះហត្ថលេខានៅក្រោយថ្ងៃសុក្រ ទី១១ ខែមេសា នៅព្រះបរមរាជវាំង ក្រោមព្រះរាជអធិបតីភាព របស់ព្រះមហាក្សត្រនោះតើវាមានទំនាស់អ្វី ឬ មួយខុសថ្ងៃខែ ហុងសុយ របស់ហ៊ុនសែន ? ប៉ុន្តែក្រោយមក ការជំនួបអស់នេះ ក៏ស្ងាត់បាត់ឲ្យឈឹង ហើយម្នាក់ៗ មានដំណើរទៅបរទេស ។
គណបក្សសង្គ្រោះជាតិ បានជូន យោបល់ជ្រើសរើស គជប គឺពឹងផ្អែកទៅលើគំនិត អង្គការសង្គមស៊ីវិល និង អនុសាសន៍របស់អង្គការអន្តរជាតិខ្លះ ដែលមិនស្គាល់ច្បាស់ពី ស្ថានភាពនយោបាយខ្មែរ ចិត្តគំនិតរបស់ខ្មែរ គឺគ្រាន់តែសំអាងទៅលើទ្រឹស្តីមួយស្ថិតនៅលើច្បាប់ និង សិលធម៌ ដែលក្រុមដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសមេវា គឺយួនអត់ទៅឈឺក្បាល បន្តិចសោះពីរឿងនេះ ដែលពួកវារំលោភគ្រប់ពេលវេលាលើកិច្ចសន្យាអន្តរជាតិគ្រប់បែបយ៉ាង។
ហេតុយ៉ាងនេះ ដើម្បីកុំឲ្យខកចិត្តដល់យើង និង ប្រជាពលរដ្ឋខ្មែរ ដែលគេផ្តល់សេចក្តីសងឹ្ឃមមកលើ គណបក្សសង្គ្រោះជាតិ យើងសង្ឃឹមថា គណបក្សសង្គ្រោះជាតិ គិតយ៉ាងដូចម្តេច នឹងអាចត្រួត ពិនិត្យមើល គ្រប់ពេលវេលាពីភាពអព្យាក្រិត្យ និង ឯករាជភាពរបស់ សមាជិក .. ដែលយើងមាន ឧទាហរណ៍រួចមកហើយ ដែលគណបក្ស សម រង្ស៊ី បាន បញ្ជូនអ្នកតំណាងទៅ ហើយបែរជា ទៅគាំទ្រប្រយោជន៍គណបក្សប្រជាជនទៅវិញ ដោយមូលហេតុផ្សេងៗ  គង់តែពួកអស់នេះជ្រើសរើស យ៉ាងដូចម្តេចក៏ដោយ តែគេចេញពី គណបក្ស សម រង្ស៊ី
ហើយចំណុចផ្សេងៗទៀតដែលសំរេច យើងក៏សង្ឃឹមថាគណបក្សសង្គ្រោះជាតិមានគំនិតធ្វើយ៉ាង ដូច ម្តេច ឲ្យបានលទ្ធផលដូចព្រាងទុក គឺមិនត្រឹមតែថាចង់បាន ហើយលទ្ធផលហុចឲ្យនឹងផ្ទុយទៅវិញ

No comments:

Post a Comment

yes