សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, April 23, 2014

ជន​ជាប់​ឃុំ​២១​នាក់ត្រូវ​បាន​បញ្ជូន​មក​​ជា​លើក​ដំបូង​ដើម្បី​រង​ចាំ​បើក​សវនាការ​នៅ​ថ្ងៃ​សុក្រ

លោក វ​ន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​
ប្រព័ន្ធរង​ការ​ បង្រ្កាប​នៅ​មុខ​រោងចក្រ​យ៉ាក​​ជី​ង។ រូបថត ភ្នំពេញ ប៉ុស្តិ៍

ជន​ជាប់​ឃុំ​ ២១នាក់ ដែល​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​កំពង់ចាម​ បន្ទាប់​ពី​​​ហេតុ​ការណ៍​​ប៉ះ​ទង្គិ​ច​​​គ្នា​រវាង​កម្មករនិង​សមត្ថកិច្ច នៅ​មុខ​រោងចក្រ​យ៉ាក​ជី​ងនិង​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េង​ស្រេង ត្រូវ​បាន​នាំ​ខ្លួន​មក​ទីក្រុង​ភ្នំពេញ​ជា​លើក​ដំបូង​ដើម្បីរង​ចាំ​បើក​ សវនាការ​នៅ​ថ្ងៃ​ទី ២៥ មេសា​។ ​
 
លោក គា សុវណ្ណា ប្រធាន​ពន្ធនាគារ​ត្រពាំង​ផ្លុង បាន​ថ្លែង​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​បាន​ទទួល​បទ​បញ្ជារ​ពី​អគ្គនាយកនៃ​អគ្គនា​យក​ដ្ឋាន​ពន្ធនារ​​នៃ​ ក្រ​សួង​​មហាផ្ទៃមក លោក​បាន​ធ្វើ​ការ​បញ្ជូន​​ជន​ជាប់​ឃុំ​ទាំង​២១​នាក់​នោះ​បាន​បញ្ជូន​ទៅ​ ភ្នំពេញ​ហើយ​កាល​ពី​ម៉ោង​៦​ព្រឹក​ ដើម្បី​រង​ចាំ​បើក​សវនា​ការ​ នៅថ្ងៃ​ទី ២៥ ខែ មេសា ហើយ​លោក​បាន​ទទួល​ដឹង​ណឹងថា​ពួក​គេ​ទៅ​ដល់​ពន្ធនាគារព្រៃ​សរ​នៅ​ម៉ោង ៩និង៣០​នាទី​ព្រឹក​។

លោក​បាន​ថ្លែង​ឲ្យ​ដឹង​ថា​ ៖«ខ្ញុំ​មិន​ថា​ពួក​គាត់​នឹង​ត្រូវ​បញ្ជូន​មក​វិញ​រឺ​យ៉ាងណាទេ​វា​ទាក់​ ទៅនិង​តុលាការ​ ហើយ​ម្យ៉ាង​ទៀត​ពួក​គាត់​ត្រូវ​រង​ចាំ​បើ​ក​សវនាការ​សុំ​នៅ​ក្រៅ​ឃុំ​នៅ​ឯ​ តុលាការ​កំពូលថ្ងៃ​ទី​២​ ខែ​ឧសភា​»។​


លោក វ​ន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​ជនជាប់ចោទ​ទាំង ២២​នាក់ ត្រូវបាន​អា​ជ្ញា​ធរ​ចាប់​ខ្លួន​ក្នុង​ហេតុ​ការណ៍​​ប៉ះទង្គិច​រវាង​កម្មករ និង​សមត្ថកិច្ច កាលពី​ថ្ងៃ​ទី​០២ និង​ទី​០៣ ខែ​មករា នៅ​មុខ​រោងចក្រយ៉ា​ក​​ជី​ង និង​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េង​ស្រេង នៅ​ពេល​ដែលកម្មករ​ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ ១៦០​ដុល្លារ​ក្នុង​មួយខែ​។

អ្នក​ទាំង​អស់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ ​បង្ក​ឲ្យ​មានភាព​វឹកវរ​ធ្ងន់​ធ្ងរ​ ដល់​សន្តិសុខ​សង្គម។ សូមរម្លឹក​ផង​ដែរ​ថា​ លោក ​វ៉ន ពៅ ត្រូវ​បាន​​តុលា​ការ​បើក​សវ​នា​ការ​លើ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​ចំនួន ៤ លើក​រួច​មក​ហើយ៕

No comments:

Post a Comment

yes