សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, April 23, 2014

សង្គ្រោះ​ជាតិ​សន្យា​ធ្វើ​គោល​នយោបាយ​តាម​អាមេរិក

លោក​ កឹម សុខា (​ទីពីរ រាប់​ពីឆ្វេង​មក​ស្តាំ)​​​ពេល​ជួប​​មន្ត្រី​​អា​មេរិក ​
កាល​ពី​សប្តាហ៍​មុន​។ រូបថត សហ​ការី

លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​សន្យា​ចំពោះ​មុខ​មន្រ្តី​ថ្នាក់​កំពូល​របស់ សហរដ្ឋ​អាមេរិក នៅ ទីក្រុង​វ៉ាស៊ីនតោន កាល​ពី​សប្តាហ៍​មុន​ថា លោក​នឹង​ធ្វើ​គោល​នយោបាយ​ការ​បរទេស​តាម​លំនាំ សហរដ្ឋ​អាមេរិក ជាជាង​យក​លំនាំ​តាម ចិន។ នេះ​បើ​យោង​តាម​សេចក្តី​សង្ខេប​នៃ​កិច្ច​ប្រជុំ​របស់​លោក ដែល​បាន​បង្ហោះ​នៅ​លើ​អ៊ីនធឺណិត។
 
ឯកសារ ដែល​បាន​ចេញ​ផ្សាយ​ដោយ​មូលនិធិ​សង្គ្រោះ​ជាតិ​កម្ពុជា ប្រចាំ សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ចុង​សប្តាហ៍ បាន​ផ្តល់​សេចក្តី​សង្ខេប​មួយ​ចំណុច​ម្តងៗ​នៃ​កិច្ច​ប្រជុំ​របស់​លោក កឹម សុខា ជាមួយ​នឹង​មន្រ្តី​ក្រសួង ការ​បរទេស សហរដ្ឋ​អាមេរិក និង Pentagon។

លោក​ស្រី មូរ សុខហួរ ប្រធាន​កិច្ចការ​សាធារណៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ថា ឯកសារ​ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​នោះ​អាច​ចាត់​ទុក​ថា ត្រឹម​ត្រូវ។


ឯកសារ​បាន​ឲ្យ​ដឹង​ថា ក្នុង​កិច្ច​ប្រជុំ​ជាមួយ​នឹង​អគ្គ​នាយក​ទទួល​បន្ទុក​អាស៊ី​ខាង​ត្បូង​និង​ អាស៊ី​អាគ្នេយ៍ នៅ Pentagon ដែល​ឯកសារ​ពុំ​សរសេរ​ឈ្មោះ​កាល​ពី​ថ្ងៃ ទី​១៥ ខែ​មេសា នោះ លោក កឹម សុខា «សង្កត់​ធ្ងន់​ថា កម្ពុជា បាន​រង​ទុក្ខ​គ្រប់​គ្រាន់​ហើយ ជាមួយ​នឹង​ជន​កុម្មុយនីស្ត»។ ឯកសារ​នោះ​បាន​បន្ថែម​ថា លោក កឹម សុខា បាន​បញ្ជូន​សារ​ថា៖ «ដូច្នេះ យើង​មិន​ចង់​ចង​សម្ព័ន្ធ​ជាមួយ​នឹង​កុម្មុយនីស្ត​ដូចជា ចិន ទេ។ យើង​ចង់​ធ្វើ​ជា​សម្ព័ន្ធមិត្ត​ជាមួយ​សហរដ្ឋ​អាមេរិក»។

យោង​តាម​ឯកសារ​បាន​ឲ្យ​ដឹង​ថែម​ទៀត​ថា ជា​ការ​ឆ្លើយ​តប​មន្រ្តី Pentagon របស់ សហរដ្ឋ​អាមេរិក បាន​ថ្លែង​ថា៖ «នេះ​ជា​អ្វី​ដែល​យើង​ចង់​ឮ​ហើយ​យើង​នឹង​បញ្ជូន​សារ​នេះ​ទៅ​ឲ្យ​ថ្នាក់​លើ​ របស់​យើង»។

កាល​ពី ខែ​មករា លោក សម រង្ស៊ី មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ជា​សាធារណៈ​ថា គណបក្ស​របស់​លោក គាំទ្រ ចិន នៅ​ក្នុង​វិវាទ​សមុទ្រ​ចិន​ខាង​ត្បូង។ យោង​តាម​របាយ​ការណ៍​ក្នុង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ បាន​ឲ្យ​ដឹង​ថា បើ​ទោះ​បី​ជា ចិន មាន​វិវាទ​ជាមួយ​នឹង​ប្រទេស​ជាច្រើន​ក្នុង​ដែន​សមុទ្រ​នេះ​ក៏​ដោយ ក៏​ប៉ុន្តែ លោក សម រង្ស៊ី បាន​ផ្តោត​លើ វៀតណាម។

នា​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ មន្រ្តី សហរដ្ឋ​អាមេរិក បាន​ជំទាស់​នឹង ចិន ដែល​បាន​បង្កើត​តំបន់​ការពារ​ផ្លូវ​អាកាស​នៅ​ក្នុង​ដែន​សមុទ្រ ចិន​ខាង​ត្បូង ហើយ​បាន​ចោទ​ប្រកាន់ ចិន ថា បាន​បង្កើត​អស្ថិរភាព​ក្នុង​តំបន់។

កម្ពុជា ត្រូវ​បាន​ចាត់​ទុក​ថា ជា​សម្ព័ន្ធ​មិត្ត​ថ្នាក់​តំបន់​របស់ ចិន ដោយ កម្ពុជា ទទួល​អត្ថ​ប្រយោជន៍​ពី​ប្រាក់​កម្ចី​យ៉ាង​ច្រើន និង​គម្រោង​វិនិយោគ​ផ្សេងៗ​ជា​បន្ត​បន្ទាប់​ពី ចិន។

ឯកសារ​នោះ បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា លោក កឹម សុខា ក៏​បាន​ជួប​ប្រជុំ​ជាមួយ​លោក Daniel Russell អនុ​រដ្ឋ​មន្រ្តី​ក្រសួង ការ​បរទេស​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ ទី​១៦ ខែ​មេសា ដោយ​លោក Russell បាន​ថ្លែង​ថា លោក​រីករាយ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​មិន​ធ្វើ​ការ​ព្រម​ព្រៀង​ជាមួយ​ នឹង​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បញ្ចប់​ភាព​ជាប់​គាំង​ខាង​នយោបាយ រហូត​ទាល់​តែ​មាន​ការ​សន្យា​ថា នឹង​ធ្វើ​កំណែ​ទម្រង់​ច្បាស់​លាស់​ជា​ពិសេស​ទៅ​លើ​ប្រព័ន្ធ​បោះឆ្នោត។

លោក Russell បាន​គូស​បញ្ជាក់​ថា៖ «ការ​ព្រម​ព្រៀង​ទាំង​អស់​ត្រូវ​តែ​ផ្តល់​អត្ថ​ប្រយោជន៍​ដល់ ប្រទេស​កម្ពុជា ក្នុង​រយៈ​ពេល​វែង»។
លោក កឹម សុខា ត្រូវ​គេ​រំពឹង​ថា នឹង​វិល​ត្រឡប់​មក​ដល់ កម្ពុជា ក្នុង​សប្តាហ៍​នេះ៕

No comments:

Post a Comment

yes