សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, April 22, 2014

យន្តហោះ​ម៉ាឡេស៊ី​មួយគ្រឿង​ចុះចត​បន្ទាន់​បន្ទាប់​ពី​បែក​កង់​កៅស៊ូ​​

យន្តហោះ MH192ដែលផ្ទុះកង់​កៅស៊ូ ហើយបានចុះចត នៅអាកាសយន្តដ្ឋាន 
កូឡា​ឡាំ​ពួ(រូបភាពពី៖ AFP)

យន្តហោះ​ដឹក​អ្នកដំណើរ​របស់​ម៉ាឡេស៊ី​មួយគ្រឿង ដែល​ផ្ទុក​អ្នកជិះ​១៦៦​នាក់ ចុះចតបន្ទាន់​នៅ​រំលងអធ្រាត្រ​ថ្ងៃ​ចន្ទ​នេះ នៅ​ទី​ក្រុងកូឡា​ឡាំ​ពួ ដើម្បី​រក្សា​សុវត្ថិភាព បន្ទាប់​ពី​កង់​កៅស៊ូ​របស់​យន្តហោះ​នោះ​ផ្ទុះ​បែក​។​
សារព័ត៌មាន ​Channel News Asia ចុះផ្សាយ​ថា ជើងហោះហើរ​ MH192 ហោះ​ពី​កូឡា​ឡាំ​ពួ​ទៅ​ឥណ្ឌា ដែល​មាន​អ្នក​ជិះ​ ១៦៦​នាក់ បាន​ចុះចត​វិញ​ជា​បន្ទាន់​បន្ទាប់​ពី​ពិនិត្យឃើញថា

កង់​កៅស៊ូ​បាន​បែក​។ យន្តហោះ​បាន​ចុះចត​ដោយ​សុវត្ថិភាព​ដល់​ដី នៅ​ម៉ោង​១ និង​៥៦​នាទី​រំលង​អត្រាធ ​យប់​ថ្ងៃ​ចន្ទ​នេះ​។​ ក្នុង​ចំណោម​អ្នក​នៅលើ​យន្តហោះ​ ១៦៦​នាក់​នោះ មាន​១៥៩​នាក់ ជា​អ្នកដំណើរ និង៧​អ្នក​បំរើការ​លើ​យន្តហោះ​៕




No comments:

Post a Comment

yes