សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, April 20, 2014

លោកស្រីមូរសុខ​ហួរត្រូវបាន​សមត្ថកិច្ច​អូស​ចេញពី​ទីលាន​ប្រជាធិបតេយ្យ​ជាថ្មីទៀត​​

លោកស្រី មូរ សុខហួរ ត្រូវបានអាជ្ញាធររារាំងជាថ្មី
នៅថ្ងៃអាទិត្យនេះ (រូបថត ញឹម សុខន)

បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី មូរ សុខ​ហួរ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​រាប់រយ​នាក់ ប្រដាប់​ដោយ​ខែល និង​ដំបង រារាំង និង​ចាប់​សែង​ជាថ្មីទៀត មិនឲ្យ​ចូល​ទៅ​កាន់​បរិវេ​ណទី​លាន​ប្រជាធិបតេយ្យ ដើម្បី​សម្តែង​មតិ​ឡើយ​។​
 
​តាម​គម្រោង​នៃ​យុទ្ធនាការ ទាមទារ​ការគោរព​សិទ្ធិ​បញ្ចេញមតិ និង​ទីតាំង​ប្រមូលផ្តុំ នៅ​ថ្ងៃ​ទី​២០ ខែ​មេសា​នេះ លោកស្រី មូរ សុខ​ហួរ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើដំណើរ ទៅកាន់​ទីលាន​ប្រជាធិបតេយ្យ ដោយ​មាន​អ្នកគាំទ្រ ជា​យុវជន​ប្រមាណ​៥០​នាក់ ដើម្បី​អនុវត្ត​សិទ្ធិ​សម្តែង​មតិ​របស់​ខ្លួន ក្នុងនាម​ជា​ពលរដ្ឋ​។​

​ទោះជា​យ៉ាងណា គោលបំណង​ដែល​ទៅកាន់​ទីលាន​ប្រជាធិបតេយ្យ​នេះ របស់​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិរូប​នេះ ត្រូវ​បាន​បរាជ័យ​ជាថ្មី ដោយសារ​កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​នាក់ បានដាក់រ​បាំងបិទ​ច្រកចេញ​ចូល​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​នេះ និង​បាន​រុញច្រាន លោកស្រី​ចេញពី​បរិវេណ​នោះ​។​


​យ៉ាងនេះក្តី លោកស្រី មូរ សុខ​ហួរ នៅតែ​បន្ត​ព្យាយាម ចូលទៅ​ក្នុង​បរិវេណ​ទីលាន​ប្រជាធិបតេយ្យ ដែល​ធ្លាប់​ជា​ទី​សាធារណៈ​របស់​ពលរដ្ឋ​សម្តែង​មតិ​កន្លងមក​។ លោកស្រី អះអាងថា យុទ្ធនាការ​នេះ គឺជា​សិទ្ធិ​បុគ្គល​ឯកជន​របស់​លោកស្រី តាម​ផ្លូវច្បាប់ ក្នុង​ការបញ្ចេញមតិ មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ឡើយ​។​

​នៅ​ដើម​ខែ​មេសា​នេះ លោកស្រី មួ​រ សុខ​ហួរ បាន​ធ្វើ​ដំណើរ​ជា​ច្រើន​ដង ទៅកាន់​ទីលាន​ប្រជាធិបតេយ្យ រៀង​រាល់​ម៉ោង ៨​ព្រឹក ដោយ​បាន​អង្គុយ​ផ្ទាល់​លើ​ដី អាន​ច្បាប់​ស្ដី​ពី​ការជួបជុំ​ដោយ​សន្តិវិធី អប់រំ​កងកម្លាំង​សមត្ថកិច្ច​ដែល​បិទ​ទីលាន​ប្រជាធិបតេយ្យ មិន​ឲ្យ​ពលរដ្ឋ​ប្រមូលផ្តុំ​នៅ​ទីនោះ ប៉ុន្តែ​នៅ​រាល់​ការ​ទៅ​ទីលាន​ប្រជាធិបតេយ្យ​នោះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច រារាំង និង​ចាប់​សែង​ចេញ​ជាច្រើន​ដង​។​

​កាលពី​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៤ ក្រសួងមហាផ្ទៃ បាន​ចេញ​បម្រាម ហាមឃាត់​ការប្រមូលផ្តុំ នៅលើ​ទីលាន​ប្រជាធិតេយ្យ ដែល​មាន​មនុស្ស​ចាប់​១០​នាក់​ឡើងទៅ ក្រោម​ហេតុផល​ស្តារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម​ឡើងវិញ​។ ក្រោយ​ការ​ដាក់​បម្រាម​នេះ កម្លាំង​សមត្ថកិច្ច​ជាច្រើន​រយ​នាក់ ត្រូវបាន​ដាក់ពង្រាយ លើ​បរិវេណ​ទីលាន​ប្រជាធិបតេយ្យ ហើយ​រាល់​ការប៉ុនប៉ង​ប្រមូលផ្តុំ​របស់​ប្រជាពលរដ្ឋ និង​កម្មករ​រោងចក្រ គឺ​ត្រូវបាន​រារាំង រហូត​ឈានដល់​ការប៉ះទង្គិច​គ្នា​ជា​បន្តបន្ទាប់​៕

No comments:

Post a Comment

yes