សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, April 10, 2014

លោកសមរង្ស៊ី​ស្វាគមន៍​លោកហ៊ុនសែន​ចាក់ផ្សាយ​កិច្ចសន្ទនាតែ​អោយ​ចាក់ទាំងអស់


លោក ​នាយករដ្ឋមន្ត្រីហ៊ុន សែន​បាន​បញ្ជា​អោយចាក់ផ្សាយ​កិច្ច​សន្ទនា​រវាង​លោក និង​លោកសម រង្ស៊ី​​កាល​ពី​ម្សិលមិញ​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​នៅ​ព្រឹក​មិញ​នេះ។ លោកសម រង្ស៊ី​បាន​ថ្លែង​ប្រាប់​គេហទំព័រ​ថ្មីៗ​នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍នេះថា លោក​ស្វាគមន៍​ចំពោះ​ការ​ចាក់ផ្សាយ​នេះ ព្រោះថា​គណបក្ស​សង្គ្រោះជាតិ​របស់​ជា​គណបក្ស​ប្រជាធិបតេយ្យ ហើយ​លោកក៏ចង់​អោយ​ការ​ចរចា​មាន​តម្លាភាព​ដែរ។

លោកសម រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​ថ្លែងស្វាគមន៍​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ដែល​បាន​បញ្ជាអោយ​មាន​ការ​ចាក់ផ្សាយ​សំឡេង​នៃ​កិច្ច​សន្ទនា​រវាង​លោក​ និង​លោក​សម រង្ស៊ី កាលពី​ថ្ងៃ​ម្សិលមិញ នៅក្នុងពិធី​ចែក​សញ្ញាបត្រ​ជាសាធារណៈ​នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។ «ខ្ញុំ​ក៏ចង់អោយមាន​ការ​ផ្សព្វផ្សាយ​ទូលំទូលាយ​ដែរ។ យកទៅចាក់ផ្សាយ​នៅទីណាក៏បាន តាម​ទូរទស្សន៍​ក៏បាន។ ប៉ុន្តែ​ត្រូវ​ចាក់ទាំងអស់។ គណបក្ស​សង្គ្រោះជាតិ​គ្មាន​អាថ៌កំបាំងទេ»។ នេះជាការ​បញ្ជាក់រ​បស់​លោកសម រង្ស៊ី។

បើទោះជា​លោកសម រង្ស៊ី​អះអាង លោកមិនបារម្ភអំពី​ការ​ចាក់ផ្សាយ​ខ្លឹមសារ​នៃ​កិច្ច​សន្ទនា​តាម​ខ្សែ​ទូរសព្ទ ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​នោះក៏ដោយ ប្រធាន​គណបក្ស​ប្រឆាំងបញ្ជាក់​ថា លោកក៏មិនបាន​ដឹងមុន​ថា លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​នឹង​ចាក់ផ្សាយ​កិច្ចសន្ទនានោះទេ។

តើ​ការចាក់ផ្សាយកិច្ចសន្ទនារវាង​មេដឹកនាំគណបក្ស​ជាប់ឆ្នោតទាំង​ពីរ​ជា​ សាធារណៈ​ជា​ការ​បិទបញ្ចប់​ទំនាស់នយោបាយ ឬ​ដោយសារ​គ្មាន​ដំណោះស្រាយ ខណៈសេចក្តីរាយការណ៍​នានា​បាន​ផ្សាយថា លោក​សម រង្ស៊ី​ត្រូវ​ពិភាក្សា​ជាមួយ​លោកកឹម សុខា​ដែលជា​អនុប្រធាន​គណបក្សសង្គ្រោះជាតិ ក្រោយពី​បាន​ជួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន។ ហើយថា​ការនាំយក​ព័ត៌មាន​ពី​ជំហរ​របស់​គណបក្ស​ប្រជាជនកម្ពុជា​ទៅពិភាក្សា​ ជាមួយ​លោកកឹម សុខា​នេះ ក៏ត្រូវបាន​លោកសម រង្ស៊ី​ប្រាប់លោកនាយករដ្ឋមន្ត្រី​ហ៊ុន សែនដែរ។
ទាក់ទងនឹង​ការជជែកជាមួយ​លោកកឹម សុខា លោកសម រង្ស៊ី​ពន្យល់ប្រាប់​គេហទំព័រថ្មីៗ យ៉ាងដូច្នេះ៖«ខ្ញុំ​បាន​ប្រាប់គាត់​ (លោកហ៊ុន សែន) ថា​ខ្ញុំ​ជា​ចង់​ស្តាប់ ចង់បាន​ព័ត៌មានពិត និងជំហរ​របស់​គណបក្សប្រជាជនកម្ពុជា។ ខ្ញុំមិនអាច​សម្រេច​អ្វីបានទេ បើជាខ្ញុំ​ជា​ប្រធាន​គណបក្ស​ក៏ដោយ។ គណបក្ស​សង្គ្រោះជាតិ​ ជា​គណបក្ស​ប្រជាធិបតេយ្យ មាន​វិន័យ​ផ្ទៃក្នុង។ ខ្ញុំជាអ្នកយកព័ត៌មាន ហើយ​ខ្ញុំ​នឹង​យក​មកពិភាក្សា​ជាមួយ​ឯកឧត្តមកឹម​ សុខា»។

គួរ​រម្លឹកថា​ នៅ​ថ្ងៃ​ពុធ​ម្សិលមិញ លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​ទូរសព្ទ​ពិភាក្សា​ជាមួយ​លោកស ខេង និង​បន្ទាប់​មក​ពិភាក្សាជាមួយ​លោក​ហ៊ុន សែន​រយៈ​ពេល​៤៥​នាទី ក្នុង​គោលបំណង​ស្វែងរក​ការ​ពិភាក្សា​បញ្ចប់ទំនាស់នយោបាយទាក់ទងនឹង​ការ​ កែទម្រង់​ការ​បោះឆ្នោត។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ គឺ លោកអេង ឆៃអ៊ាង ដែល​បាន​មាន​វត្តមាន​នៅពេលដែល​លោក​សម រង្ស៊ីកំពុង​ពិភាក្សាជាមួយ​លោក​ហ៊ុន សែន​នោះ បានប្រាប់អ្នកសារព័ត៌មាន​អោយដឹងថា មេដឹកនាំទាំងពីរ​បាន​ជជែក​អំពី​បញ្ហា​ធំ៣។ ទី១គឺ​កាលបរិច្ឆេទនៃ​ការ​បោះឆ្នោត ទី២​ការកែទម្រង់គជប និង​ទី៣​ គឺ​បញ្ហា​ប្រព័ន្ធ​ផ្សព្វផ្សាយ។
លោកអេង ឆៃអ៊ាងបាន​បញ្ជាក់ប្រាប់គេហទំព័រ​ថ្មីៗ​ថា មេដឹកនាំ​ទាំងពីរ​បាន​ពិភាក្សា​អំពី​កាល​បរិច្ឆេទនៃ​ការ​បោះឆ្នោត​ជ្រើសរើស​ ឃុំ​ប្រឹក្សា​ឃុំសង្កាត់​ក្នុង​ខែកុម្ភៈ​ឆ្នាំ​២០១៧ និង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ក្នុង​ខែ​កុម្ភៈ​ឆ្នាំ​២០១៨។ ប៉ុន្តែ​មេដឹកនាំទាំងពីរ​មិនទាន់បាន​សម្រេច​យ៉ាង​ណានៅឡើយទេ៕

No comments:

Post a Comment

yes