សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, April 11, 2014

ពលរដ្ឋ​ខ្មែរ​៩​នាក់ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ប្រទេស​ថៃ​​

ពលរដ្ឋ​ខ្មែរ​៩​នាក់  ដែល​ជា​កម្មករសំណង់​នៅ​ប្រទេស​ថៃ បាន​ស្លាប់​នៅ​ថ្ងៃ​សុក្រ​នេះ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​ប្រទេស​ថៃ នៅ​ពេល​ពួកគេ​ធ្វើដំណើរ​មក​កម្ពុជា ដើម្បី​ចូលរួម​ពិធី​បុណ្យចូលឆ្នាំថ្មី​។​
​សារព័ត៌មាន​AFP ចេញផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ ឲ្យដឹងថា រថយន្ត បាន​រេ​តាម​ផ្លូវ​ទៅ​បុក​ដើមឈើ​មួយ រួច​ឆាបឆេះ នៅ​ស្រុក​ថា​ម៉ៃ ក្នុង​ខេត្ត​ចាន់​ថា​បូរី នៅ​ព្រឹក​ព្រហាម​ថ្ងៃ​សុក្រ​។​
​ពលរដ្ឋ​ខ្មែរ​ទាំង​៩​នាក់ ដែល​បាន​ស្លាប់​នោះ រួម​មាន​កម្មករ​សំណង់​៨​នាក់ និង​កូនក្មេង​ម្នាក់ ខណៈ​មនុស្ស​១៥​នាក់​ទៀត ដែល​ភាគច្រើន​ជា​ជនជាតិ​ខ្មែរ រងរបួស​៕

No comments:

Post a Comment

yes