លិខិតប្រគល់ និងទទួលញត្តិ អមនឹងហត្ថលេខា
លោក រ៉ុង ឈុន (រូបកណ្តាល) ថ្លែងសារថ្វាយព្រះមហាក្សត្រ សុំពន្យារពេលប្រជុំសភា
អាជ្ញាធរដាក់របាំងរារាំង ព្រះសង្ឃ និងពលរដ្ឋ មកកាន់ព្រះបរមរាជវាំង
មន្ត្រីខុទ្ទកាល័យព្រះមហាក្សត្រ ចេញមកទទួលញត្តិប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ដែលស្នើឲ្យព្រះមហាក្សត្រ ពន្យារពេលប្រជុំសភាលើកដំបូង ដែលគ្រោងនឹងធ្វើនៅថ្ងៃចន្ទស្អែកនេះ។
បន្ទាប់ពីប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ជាង១ពាន់នាក់ និងព្រះសង្ឃជាង៣០នាក់ ឈរក្បែរព្រះបរមរាជវាំងអស់មួយព្រឹក រហូត ដល់ម៉ោងជាង ១១ព្រឹក ទើបមន្ត្រីខុទ្ទកាល័យ ចាត់ឲ្យតំណាងប្រជាពលរដ្ឋ៣នាក់ និង ព្រះសង្ឃមួយអង្គ ចូលយកញត្តិប្រគល់ឲ្យមន្ត្រីព្រះបរមរាជវាំង។
ប្រធានសមាគមប្រជាធិបតេយ្យ ឯករាជ្យ សេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វ៉ន ពៅ ថ្លែងបន្ទាប់ពីយកញត្តិប្រគល់ឲ្យ មន្ត្រីព្រះបរមរាជវាំង ថា ញត្តិនោះពិតជាអាចដល់ព្រះមហាក្សត្រ ហើយព្រះមហាក្សត្រ នឹងសម្រេចតាមការស្នើសុំរបស់ប្រជារាស្ត្រ។
ប្រជាពលរដ្ឋដែលប្រមូលផ្តុំនៅព្រឹកនេះ អះអាងថា ពួកគេនឹងប្រមូលផ្តុំតវ៉ាទៀត ប្រសិនបើ ការប្រជុំសភានៅតែដំណើរនៅថ្ងៃចន្ទស្អែកដូចការគ្រោងទុកទៀតនោះ៕
No comments:
Post a Comment
yes