សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, June 5, 2013

CNRPគ្រោង​​ស្នើ​​វិសោធន​កម្ម​​ច្បាប់​​ស្តី​​ពី​​ការ​កាត់​ទោស​​អតីត​​មេដឹកនាំ​​ជាន់​ខ្ពស់​​ខ្មែរ​ក្រហម​

 
គណបក្ស​​សង្គ្រោះ​​ជាតិ (Cambodia National Rescue Party) គ្រោង​​ស្នើ​ធ្វើ​វិសោធន​កម្ម​​ច្បាប់​​ស្តីពី​​ការ​បង្កើត​​ឲ្យ​មាន​​អង្គ​​ជំនុំ​ជម្រះ​​វិសាមញ្ញ​​ក្នុង​​​តុលាការ​​​កម្ពុជា​ ​(​អ​.​វ​.​ត​.​ក​) ដោយ​​បញ្ចូល​​មាត្រា​​ថ្មី​​បន្ថែម​​ស្តី​​ការ​ផ្តន្ទា​ទោស​​អ្នក​​ ដែល​ជ្រៀតជ្រែក​ការងារ​សាលា​ក្តី​​ខ្មែរ​ក្រហម​។​
អនុប្រធាន​គណៈកម្មាធិកា​រ​វិន័យ​គណបក្ស​សង្គ្រោះ​​ជាតិ លោក​ហូរ វ៉ាន់ ប្រាប់​ថា គណបក្ស​លោក​កំពុង​រៀបចំ​ពាក្យស្នើសុំ​ធ្វើ​​វិសោធនកម្ម​ច្បាប់​នេះ ដោយ​គ្រោង​ស្នើ​ឲ្យ​កំណត់​ទោស​អ្នក​ដែល​ជ្រៀតជ្រែក​កិច្ចការ​​សាលាក្តី​ខ្មែរក្រហម ឲ្យ​​ដូច​​នឹង​​ទោស​ដែល​​​មានចែង​ក្នុង​សេចក្តី​ស្នើ​ច្បាប់​​ ស្តីពី​ការប្រឆាំង​ការមិន​ទទួល​ស្គាល់​​ឧក្រិដ្ឋកម្ម​ ​ដែល​ប្រព្រឹត្ត​ទ្បើង​ក្នុង​រយៈកាល​នៃ​កម្ពុជា​ប្រជា​ធិប​តេយ្យ ៖ "តាម​ច្បាប់ តុលាការ​ខ្មែរ​ក្រហម​នេះ ត្រូវ​តែ​ឯករាជ្យ ហើយ​​​បើ​តុលាការ​ខ្មែរ​ក្រហម​មិន​ឯក​រាជ្យ​ទេ គឺ​ពុំ​អាចអនុវ​ត្ត​​រក​យុត្តិ​ធម៌​ជូន​បង​ប្អូន​ជន​រង​គ្រោះ​ឡើយ ដូច្នេះ​គ្រាន់តែ​ជា​ការ​បន្ថែម​សេច​ក្តី ដើម្បី​ឲ្យ​ការ​​អនុ​ម័ត​​​ច្បាប់​ចុង​ក្រោយ​នេះ មាន​ន័យ​ពេញ​លេញ​តែ​ប៉ុណ្ណឹង​ទេ"។

គម្រោង​ស្នើ​ធ្វើ​វិសោធន​កម្ម​​ច្បាប់​​នេះ ធ្វើ​ឡើង​បន្ទាប់​​ពី​​តំណាង​រាស្ត្រ​​គណបក្ស​​ប្រជាជន​​កម្ពុជា ​ស្នើ​​ឲ្យ​​សភា​​អនុ​ម័ត​សេច​ក្តី​ស្នើ​ច្បាប់​​ប្រឆាំង​​ការ​មិន​ទទួល​ស្គាល់​​ឧក្រិដ្ឋ​កម្ម​​ខ្មែរ​ក្រហម​។
​កាលពី​ថ្ងៃ​អាទិត្យ​សប្តាហ៍​មុន ប្រធាន​គណបក្ស​សង្គ្រោះ​​ជាតិ លោក សម រង្ស៊ី ដែល​​កំពុង​​និរទេស​​ខ្លួន​​ឯង​​នៅ​ក្រៅប្រទេស បាន​សរសេរ​​សារ​​នយោបាយ​​មួយ ដោយ​ចោទ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​​កំពុង​ជ្រៀតជ្រែក​កិច្ចការ​សាលាក្តី​ខ្មែរក្រហម​។ លោក សម រង្ស៊ី អះអាងថា អតីត​អ្នកទទួលខុសត្រូវ​ខ្មែរ​ក្រហម​មួយ​ចំនួន កំពុង​ស្ថិត​ក្នុង​ជួរ​មន្ត្រីជាន់ខ្ពស់​កំពូល​របស់​គណបក្ស​ប្រជាជន​​កម្ពុជា និង​រដ្ឋាភិបាល​បច្ចុប្បន្ន​។ លោក​សម រង្ស៊ី ចោទ​​លោក ហ៊ុន សែន ថា​ការពារ​មន្ត្រី​ជាន់​ខ្ពស់​ទាំង​នោះ ដោយ​ណែនាំ​​មិនឲ្យ​ទៅ​បំភ្លឺ​នៅ​ចំពោះមុខ​សាលាក្តី​ខ្មែរក្រហម តាម​ដីកា​កោះ​របស់​ចៅក្រម​អន្តរជាតិ​។
​អ្នកនាំពាក្យ​រដ្ឋសភា មកពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន អះអាងថា គណបក្ស​សង្គ្រោះ​ជាតិ មិន​អាច​ស្នើ​ធ្វើ​វិសោធន​កម្ម​ច្បាប់​នេះ​បា​ទទេ ពី​ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ មិន​មាន​អាសនៈ​នៅ​សភា ៖ "មុន​នឹង​គាត់​ស្នើ​អី​ហ្នឹង ខាង​គណបក្ស​​ប្រ​ឆាំង​ដែល​គាត់​ស្នើ​អី​ហ្នឹង សុំ​​ឲ្យ​​រៀប​ចំ​ខ្លួន​ឲ្យ​ទៅ​ជា​អ្នក​តំណាង​​​រាស្ត្រ​សិន បម្រើ​តួ​នាទី​ខ្លួនដែល​រាស្ត្រ​ផ្តល់​សេច​ក្តី​ទុក​ចិត្ត​ឲ្យ​គាត់ ឲ្យ​គាត់​ធ្វើ​​ជា​អ្នក​តំណាង​រាស្ត្រ​ហ្នឹង​សិន ហើយ​បើ​កាល​ណា​ គាត់​ចល័ត​ខ្លួន​គាត់ ចល័ត​តួ​នាទី​តំណាង​រាស្ត្រ​​របស់​កាត់ អាហ្នឹង​យើង​មិន​ដឹង​ធ្វើ​ម៉េច​ដែរ"។
​អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម លោក​នេត្រ ភ​ក្ត្រា យល់ថា រឿង​នេះ​​ជា​​សិទ្ធិ​​របស់​​គណបក្ស​​នយោបាយ ដោយ​ឡែក សាលា​ក្តី​ខ្មែរ​ក្រហម​​នៅ​តែ​​បន្ត​​ការ​ងារ​​របស់​​ខ្លួន ៖ "តុលាការ​យើង​កំពុង​តែ​បំពេញ​ការ​ងារ​របស់​យើង​តាមកិច្ច​ព្រម​ព្រាង​ និង​ច្បាប់​ដែល​មាន ហើយ​តុលាការ​នេះ​កំពុង​តែ​ដំណើរ​ការ​ដល់​ដំណាក់​កាល​សំខាន់ នៅ​ក្នុង​ការ​កាត់ក្តី​របស់​ខ្លួន​ហើយ​ អញ្ចឹង​គឺ​ការ​ស្នើ​សុំ​យ៉ាង​ណា អាហ្នឹង​​ទុក​ឲ្យ​អ្នក​នយោ​បាយ​ជា​អ្នក​ដោះ​ស្រាយ​ចុះ"។
អ្នកសម្របសម្រួល​កម្ម​វិធី​សាលាក្តី​ខ្មែរក្រហម របស់​សមាគម​ការពា​រ​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (Adhoc) លោ​កឡាត់ គី មាន​ប្រសាសន៍ថា ការស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ មិន​ធ្វើឲ្យប៉ះពាល់​ដល់​ដំណើរការ​សាលាក្តី​ខ្មែរ​ក្រហម​ឡើយ ព្រោះនេះ​ជា​រឿង​​នយោបាយ​ ៖ "ខ្ញុំ​យល់​ឃើញ​ថា ព្រឹត្តិ​ការណ៍​ដែល​កើត​មានឡើង​​ពាក់​ព័ន្ធជាមួយ​នឹង​បញ្ហា​ទាំង​ពីរ​នេះ គឺ​​វា​សុទ្ធជា​ហេតុ​ផល​ដែល​ពាក់​ព័ន្ធ​រឿង​នយោ​បាយ ដោយ​សារ​កត្តា​ទី​មួយ គឺ​កើត​ឡើង​នៅ​ក្នុង​អំឡុង​ពេលដែល​គៀក​នឹង​យុទ្ធ​នា​ការ​​ នៅ​ក្នុង​ការ​ឃោស​នា​បោះ​ឆ្នោត"។
ច្បាប់​ស្តីពី​ការបង្កើត​ឲ្យមាន​អង្គ​ជំនុំ​ជម្រះ​​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ត្រូវបាន​ប្រកាស​ឲ្យប្រើ​ប្រាស់​នៅ​ខែតុលា ឆ្នាំ​២០០៤ បន្ទាប់​​ពី​ភាគី​កម្ពុជា និង​អង្គការ​សហប្រជាជាតិ ព្រមព្រៀង​​បង្កើត​សាលាក្តី​កាត់ទោស​មេដឹកនាំ និង​អ្នក​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត​ក្នុង​​របប​​អាវ​​ខ្មៅ​​មួយ​​នេះ​។ ច្បាប់​នេះ មាន​១៩​ជំពូក ចែកចេញ​ជា​៤៨​មាត្រា​៕​

No comments:

Post a Comment

yes