សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, April 18, 2013

ព្រះមហាក្សត្រ តែងតាំង លោក ប៉ា សុជាតិវង្ស ជាអភិបាល រាជធានីភ្នំពេញ



លោក ប៉ា សុជាតិវង្ស អភិបាលរងរាជធានីភ្នំពេញត្រូវបានព្រះមហាក្សត្រខ្មែរព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំងជា អភិបាលរាជធានីភ្នំពេញជំនួស
លោក កែប ជុតិមា។

យោងតាមព្រះរាជក្រឹត្យថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ ដែលឡាយព្រះហស្ថលេខាដោយ ផ្ទាល់ពីព្រះមហាក្សត្រខ្មែរ បានត្រាស់បង្គាប់តែងតាំងលោក ប៉ា សុជាតិវង្ស ដែលមានឋានន្តរ ស័ក្តិឧត្តមមន្រ្តីថ្នាក់លេខ១ ជាអភិបាលរាជធានីភ្នំពេញ។

ព្រះរាជក្រឹត្យនេះ ចូលជាធរមានចាប់ពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣តទៅ ដោយតម្រូវឲ្យ
លោក ហ៊ុន សែន អនុវត្តឲ្យបានសម្រេច។ជាមួយគ្នានោះលោក ហ៊ុន សែន បានមានប្រសា​សន៍នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០១៣ ថា ចៅហ្វាយខេត្តដល់អាយុចូល​និវត្ត​មាន៨រូប រួមមានលោក ស៊ូ ភិរិន្ទ អភិបាលខេត្តសៀម រាប, លោក ឈុន ឈន់ អភិបាល​ខេត្ត​កំពង់ធំ, លោក ហ៊ុន ណេង អភិបាលខេត្តកំពង់ចាម, លោកឡូយ សុផាត អភិបាល ខេត្ត ស្ទឹង ត្រែង,លោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ, លោកឈុន ស៊ីរុន អភិបាលខេត្តកណ្តាល, លោក កង ហ៊ាង អភិបាលខេត្តកំពង់ស្ពឺ និងលោក ចាន់ យឿន អភិបាលខេត្តមណ្ឌលគិរី។ ចំណែកអភិបាលខេត្តឧត្តរមាន ជ័យ លោកប៉ិច សុខិន ដែលមានបញ្ហាសុខភាព ក៏ត្រូវផ្លាស់​ប្តូរដែរ។ រីឯអភិបាលខេត្ត បន្ទាយមានជ័យ លោក អ៊ុង អឿន ក៏ត្រូវប្តូរចេញដែរ ដោយសារ​លោកត្រូវទៅឈរឈ្មោះបោះឆ្នោតជាតំណាងរាស្ត្រ។


លោក ហ៊ុន សែន បានបញ្ជាក់ថា «ឆ្នាំចាស់បានកន្លងផុត អាណត្តិចាស់ អាណត្តិទី១ ក៏បាន​កន្លងផុតហើយអាណត្តិទី២ក៏បានឈានចូលមកដល់ ហើយអាណត្តិចាស់ របស់​អភិបាលខេត្ត អភិបាលរងខេត្ត អភិបាលស្រុក អភិបាល រងស្រុកក៏ត្រូវបានបញ្ចប់ត្រឹមឆ្នាំចាស់ ហើយអា​ណត្តិថ្មីក៏បានមកដល់ គឺអាណត្តិទី២នៃអភិបាលខេត្តបានសេច ក្តីថា អាណត្តិទី១ត្រូវបាន​បញ្ចប់នៅថ្ងៃទី១៤ ខែមេសា ព្រះរាជក្រឹត្យបានចេញហើយ ហើយអនុក្រឹត្យនៃបណ្តា អនុខេត្ត​ទាំងឡាយ ក៏បានចេញហើយដែរ ពីម្សិល បោះត្រា និងចុះហត្ថលេខាតាំងពីមុនចូលឆ្នាំ ក៏ប៉ុន្តែ​ត្រូវរង់ចាំ ព្រះរាជក្រឹត្យចេញសិន»

No comments:

Post a Comment

yes