សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

សូមទស្សនាការផ្សាយផ្ទាល់ពីសកម្មភាពថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិ



Wednesday, December 26, 2012

លោក ជា មុនី ៖ ជនជាប់ចោទ ប៊​ន សំណាង និង សុខ សំអឿន ដែល​សមត្ថកិច្ច​ចោទថា​ជា​ឃាតករ​នោះ ជា​ឃាតករ​ក្លែងក្លាយ


 
 ​ភ្នំពេញ​៖ គ្រួសារ​ជនរងគ្រោះ​របស់​អតីត​ប្រធាន​សហជីព​មួយរូប ដែល​គេ​បាញ់សម្លាប់ កាលពី​ឆ្នាំ​២០០៤ បាន​អះអាងថា ជនជាប់ចោទ​ក្នុង​សំណុំរឿង​ឃាតកម្ម​នោះ នឹង​រួច​ពីបទ​ចោទ បើ​តុលាការ​ឯករាជ្យ​។​
      ​ការលើកឡើង​នេះបាន​ធ្វើឡើង​បន្ទាប់ពី​សាលា​ឧ​ទ្ធ​ណ៍​ប្រកាស​ឲ្យ​ដឹងថា សាលដីកា​លើ​ជនជាប់ចោទ ក្នុង​សំណុំរឿង​សម្លាប់ លោក ជា វិជ្ជា នឹង​ប្រកាស​នៅ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១២ ចុង​សប្តាហ៍​នេះ បន្ទាប់ពី​តុលាការ​នេះ​បើកសវនាការ​ឡើងវិញ​។​
      ​ប្រធាន​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្អូនបង្កើត សព​លោក ជា វិជ្ជា គឺ​លោក ជា មុនី មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា ជនជាប់ចោទ លោក ប៊​ន សំណាង និង​លោក សុខ សំអឿន ដែល​សមត្ថកិច្ច​ចោទ ថា​ជា​ឃាតករ​នោះ លោក​ថា ជា​ឃាតករ​ក្លែងក្លាយ ដែល​សមត្ថកិច្ច​យកមក​បង្ហាញ​តុលាការ​។​
​      លោក ជា មុនី បន្តថា ជិត ១០​ឆ្នាំ​ហើយ ដែល​បងប្រុស​លោក ត្រូវគេ​បាញ់សម្លាប់ តែ​សមត្ថកិច្ច​មិនទាន់​រក​ភស្តុតាង​ជាក់លាក់ មក​បង្ហាញ​តុលាការ ដើម្បី​បញ្ជាក់ថា ជនជាប់ចោទ​ទាំងពីរ ជា​ឃាតករ​ពិត​ទេ​។​
      ​សូម​រំលឹកថា កាលពី​ឆ្នាំ​២០០៨ តុលាការ​កំពូល​បានសម្រេច ឲ្យ​ជនជាប់ចោទ ប៊​ន សំណាង និង​សុខ សំអឿន រស់នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន បន្ទាប់ពី​រកឃើញ​ឯកសារ​ចោទប្រកាន់​មួយចំនួន​របស់​ប៉ូលីស មាន​ភាពមិនច្បាស់លាស់​។​
​      ក្រោយមក​តុលាការ​កំពូល បញ្ជា​ឲ្យ​សាលាឧទ្ធរណ៍ បើក​ការស៊ើបអង្កេត​សំណុំ​រឿងនេះ​ឡើងវិញ បន្ទាប់ពី​ជនជាប់ចោទ​ទាំងពីរ​រស់នៅក្នុង​ពន្ធនាគារ រយៈពេល​ប្រាំ​ឆ្នាំ​។​
     ​អ្នកគ្រប់គ្រង​បច្ចេកទេស​ស៊ើបអង្កេត​នៃ​អង្គការ​លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា តាម​ការស៊ើបអង្កេតរ​បស់​លោក​បង្ហាញថា ប៊​ន សំណាង និង សុខ សំអឿន មិនមែនជា​ឃាតករ​ទេ​។ លោក​ទទូច​ឲ្យ​តុលា​ការរក​ឃាតករ​ពិត​មក​ដាក់ទោស​តាមច្បាប់​។​
​     សាលាឧទ្ធរណ៍​បាន​បើកសវនាការ ឡើងវិញ​លើ​សំនុំរឿង​ឃាតកម្ម​នេះ កាលពី​ថ្ងៃទី​៧ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១២ និង​បាន​ពន្យា​ពេល​ប្រកាស​សាលដីកា នៅ​ថ្ងៃទី​២៦ ខែ​វិ​ច្ឆ​កា​។​
     ​បុរស​ជាប់ចោទ ប៊​ន សំណាង និង សុខ សំអឿន ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​កាលពី​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០០៤ គឺ​មួយ​សប្តាហ៍​ក្រោយ​អំពី​ឃាតកម្ម​បាញ់សម្លាប់​លោក ជា វិជ្ជា នៅ​តូប​លក់​កាសែត​ជាប់​របង​វត្ត​ល័​ង្គ​ការ រាជធានី​ភ្នំពេញ​។​
     ​ការចាប់ខ្លួន​ជនសង្ស័យ​នេះ ធ្វើឡើង​ដោយ​លោក ហេង ពៅ អតីត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។ បន្ទាប់មក​ត្រូវ​តុលាការក្រុង​ភ្នំពេញ​កាត់​ទោស​ឲ្យ​ជាប់ពន្ធនាគារ ម្នាក់​២០​ឆ្នាំ ពីបទ​សម្លាប់​លោក ជា វិជ្ជា​។​
      ​ប៉ុន្តែ​ក្រោយពី លោក ហេង ពៅ ត្រូវបាន​ដកតំណែង និង​កាត់ទោស​ដែរនោះ អតីត​មេ​ប៉ូលិស រូបនេះ សារភាពថា ប៊​ន សំណាង និង សុខ សំអឿន មិនមែនជា​ឃាតករ​ពិត​ទេ​៕