សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, December 26, 2012

សហគមន៍​បឹងកក់ និង​បុរី​កីឡា​ទទូច​ឲ្យ​តុលាការ​ដោះលែង​អ្នកស្រី ទឹម សាក់​មុនី និង​អ្នកស្រី យ៉ោ​ម បុប្ផា​


ភ្នំពេញ​៖ ប្រជាពលរដ្ឋ​សហគមន៍​បឹងកក់ និង​បុរី​កីឡា នៅ​រាជធានី​ភ្នំពេញ​ទទូច​នៅថ្ងៃនេះ​ឲ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោះលែង​សកម្មជន​ដីធ្លី​ពីរ​នាក់ របស់គេ​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ ដើម្បី​បង្ហាញ​ពី​ភាពយុត្តិធម៌​របស់​តុលាការ ដែល​កំពុង​រង​ការរិះគន់​។​
 ​ការទទូច​នេះ​ធ្វើឡើង មួយ​ថ្ងៃមុន​ការបើក​ការកាត់ក្តី​នៅ​រសៀល​ថ្ងៃ​ពុធ​ស្អែក​នេះ លើ​សកម្មជន​ទាំងពីរ គឺ​អ្នកស្រី ទឹម សាក់​មុនី  ក្រោម​បណ្តឹង​របស់​ប្រធាន​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច រឿង​ជម្លោះដីធ្លី​នៅ​បុរី​កីឡា ក្រោម​បទ​ចោទថា​ញុះញង់​ឲ្យ​មាន​បទឧក្រិដ្ឋ និង​អ្នកស្រី យ៉ោ​ម បុប្ផា ត្រូវ​ចោទ​ពីបទ​ប្រើ​ហិង្សា​ដោយ​ចេតនា និង​មាន​ស្ថាន​ទម្ងន់ទោស រឿង​ជម្លោះដីធ្លី​នៅ​បឹងកក់​។​
 
      ​តំណាង​ឲ្យ​សហគមន៍​បុរី​កីឡា អ្នកស្រី ជុំ ង៉ាន់ មានប្រសាសន៍ថា ក្រុម​របស់​អ្នកស្រី​នឹង​ទៅ​ចូលរួម​លើកទឹកចិត្ត​សកម្មជន​ទាំងពីរ និង​អំពាវនាវ​ឲ្យ​តុលាការ​ដោះលែង​សកម្មជន​ទាំងពីរ​ជាបន្ទាន់​៖ «​ខ្ញុំ​ចង់​ស្រែក​ទាមទារ​ឲ្យ​តុលាការ​មាន​យុ​ត្តិ​ធ៌​ម​អឺ​!​ឯករាជ្យ ដូច​ថា កុំ​យក​អ្នក​ដែល​អត់​ទោស​ទៅ​ដាក់​នៅ​ពន្ធនាគារ​អីចឹង គឺថា​ពួកគាត់​គ្រាន់តែ​ទាមទារ​សិ​ទិ្ធ​រស់រានមានជីវិត​រប​ស់​គាត់​សោះ ហេតុ​អី​បានជា​សមត្ថកិច្ច​មក​ចាប់គាត់​ដាក់ពន្ធនាគារ អ​យុ​ត្តិ​ធ៌​មណាស់​» ?​។​
 
      « ខ្ញុំ​តំណាង​អ្នកភូមិ​បឹងកក់ អ្នកស្រី ហេង មុំ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា សកម្មជន​ទាំងពីរ​ដែល​កំពុង​ជាប់ពន្ធនាគារ​នៅ​ព្រៃ​ស​ជា​សកម្មជន​ស្លូតត្រង់ ដូច្នេះ​សុំ​ឲ្យ​តុលាការ បង្ហាញ​ភាព​ឯករាជ្យ​លើ​ករណីនេះ »​។ អ្នកស្រី​បាន​បន្តថា «​ព្រោះ​អី ខ្ញុំ​សម្គាល់​ទៅលើ អ្នកស្រី ទឹម សាក់​មុនី និង​អ្នកស្រី យ៉ោ​ម បុ​ប្ជា គាត់​ជា​សកម្មជន​ការពារ​ដីធ្លី គាត់​គ្មាន​កំហុស​អី​ទេ ហេតុ​អី​បានជា​គេ​ចោទប្រកាន់ ដែល​នៅក្នុង​ហ្នឹង​អ្នកស្រី​ក៍បាន​សុំ​ស្នើ​ឲ្យ​ប្រព័ន្ធតុលាការ​ហ្នឹង ត្រូវ​ឯករាជ្យ ហើយ​ពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់​នូវ​រឿងរ៉ាវ ដែល​សមត្ថកិច្ច​បាន​ចាប់ខ្លួន​អ្នកស្រី ទឹម សាក់​មុនី នឹង​អ្នកស្រី យ៉ោ​ម បុ​ប្ជា​យកទៅដាក់​នៅ​ពន្ធនាគារ​ព្រៃ​ស បែបនេះ​ទៅវិញ​គ្រាន់តែ​ពួកគាត់​ទាមទារ​និង​ការពារ​សិ​ទិ្ធ​រស់នៅ​តែប៉ុណ្ណោះ តើ​វា​ខុស​ដែរ​មែន​ទេ​»​។​
 
      ​សូម​បញ្ជក់​ថា កាលពី​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១២ អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) អំពាវនាវ​ជា​លើក​ទី​២​ឲ្យ​កម្ពុជា​ដោះលែង​សកម្មជន​ដីធ្លី​ពីរ​នាក់ របស់​សហគមន៍​មាន​ជម្លោះដីធ្លី នៅ​រាជធានី​ភ្នំពេញ ជាបន្ទាន់​និង​គ្មាន​លក្ខខណ្ឌ ដើម្បី​ជាស​ញ្ញា​វិជ្ជមាន​មួយ​សម្រាប់​ចុងឆ្នាំ​២០១២​នេះ​។​
 
      ​អង្គការ​លើកលែងទោស​អន្តរជាតិ​និយាយថា សកម្មជន​ដីធ្លី​ពីរ​នាក់ នោះ​ត្រូវតែ​ដោះលែង​ជាបន្ទាន់ និង​គ្មាន​លក្ខខណ្ឌ​។​ ​អង្គការ​នោះ​បន្តថា អាជ្ញាធរ​កម្ពុជា​ព្យាយាម​បំបិទ​សំឡេង​សកម្មជន​ដីធ្លី​ទាំងពីរ​នាក់ ដែល​ហ៊ាន​ចេញមុខ​តវ៉ា​សម្រាប់​សហគមន៍រ​បស់​ពួកគេ​។​
 
      ​ប្រសិនបើ​រកឃើញ​សកម្មជន​ទាំងពីរ​នាក់ នោះ​អាច​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ ពី​៦​ខែ ទៅ​៥​ឆ្នាំ​។​ ​កន្លងទៅ អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ី​ផាន ធ្លាប់បាន​មានប្រសាសន៍ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា នេះ​ជា​សិទ្ធិ​របស់​សង្គម​ស៊ីវិល​អន្តរជាតិ ក្នុងការ​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​ដីធ្លី តែ​ករណីនេះ​ស្ថិតនៅលើ​នីតិវិធី​របស់​តុលាការ​។​
 
      ​គួរ​បញ្ជាក់ថា សកម្មជន​ដីធ្លី​ទាំងពីរ​នាក់ តំណាង​ឲ្យ​អ្នកភូមិ​រាប់រយ​នាក់ នៅ​សហគមន៍​ពីរ​ក្នុង​រាជធានី​ភ្នំពេញ គឺ​សហគមន៍​បឹងកក់ និង​បុរី​កីឡា បាន​តស៊ូ​មតិ​ទាមទារ​សិទ្ធិ​ដីធ្លី​។​ ​ជម្លោះដីធ្លី​នេះ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ពីរ គឺ​ក្រុមហ៊ុន​ស៊ូ​កា​គូ​អ៊ី​ន និង​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច ដែល​ធ្វើ​ឲ្យ​មាន​ការតវ៉ា​ជា​បន្តបន្ទាប់​។​
 
      ​ចំណែក​សហគមន៍​បឹងកក់​ដែលមាន​ទំនាស់​ជាច្រើន​ឆ្នាំ​មក​នោះ​ជាមួយ​ក្រុមហ៊ុន​ស៊ូ​កា​គូ​អ៊ី​ន ដែលមាន​ម្ចាស់​ជា​មន្ត្រីជាន់ខ្ពស់​ក្នុង​ជួរ​រាជរដ្ឋាភិបាល​និង​បម្រើ​ការងារ​នៅ​ព្រឹទ្ធសភា​នោះ បាននាំគ្នា​ធ្វើការ​តវា​ច្រើនលើកច្រើនសារ និង​ស្វែងរក​ការជួយ​អន្តរាគមន៍​ពី​ស្ថានទូត និង​បណ្តា​ប្រទេស​ម្ចាស់ជំនួយ ដើម្បី​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល ក្រោយមក​ត្រូវបាន​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជា ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញ​បញ្ជា​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​និង​ស្ថាប័ន​ពាក់ព័ន្ធ ចុះ​វាស់វែង​និង​កាត់​ដី​ទំហំ​១២,៤៤​ហិកតា ចេញពី​ក្រុមហ៊ុន​ស៊ូ​កា​គូ​អ៊ី​ន ប្រគល់​ឲ្យ​ទៅ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​បឹងកក់ ដែល​នៅ​សេសសល់​ពី​ការបណ្តេញចេញ ធ្វើការ​អភិវឌ្ឍន៍​ដោយ​ខ្លួនឯង ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​នៅតែ​គ្មាន​ដំណោះស្រាយ​ដដែល ។​
 
​      ដោយឡែក​សហគមន៍​បុរី​កីឡា​ជាមួយ និង​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច បានធ្វើការ​តវា និង​ទាមទារ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន គឺ​លោកស្រី ស៊ុយ សុផាន គោរព​កិច្ចសន្យា​ឲ្យ​សាងសង់​អាគារ​១០ នៅពេលនេះ​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច បាន​សាងសង់​អាគារ​៨​នៅ​ខ្វះ​២​អាគារ​ទៀត ក្រោម​ឡេស​ក្ស័យ​ធន់​។ ក្រោយមក​នៅក្នុង​ខែមករា ឆ្នាំ​២០១២​នេះ​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច បាន​ប្រើ​គ្រឿងចក្រ និង​កម្លាំង​សមត្ថកិច្ច​ជាច្រើន​រយ​នាក់ ចុះទៅ​ធ្វើការ​ឈូសឆាយ និង​វាយកម្ទិច​លំនៅឋាន​ប្រជាពលរដ្ឋ​នៅ​សហគមន៍​បុរី​កីឡា​និង​បាន​ចាប់​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ដាក់ពន្ធនាគារ​ថែមទៀត ក្នុង​គោលបំណង​បំបាក់ស្មារតី នៅពេលនោះ​មាន​អ្នកខ្លះ​ព្រម​ទទួលយក​សំណង​បន្តិចបន្តួច ជា​ថ្នូរ​ចាក​ចេញទៅ​រស់​នៅឯ​ជាយ​រាជធានី​ភ្នំពេញ​៕